បង្កគ្រោះថ្នាក់បោកក្បាលសម្លាប់ជនរងគ្រោះ រួចគេចខ្លួនបាត់
បុរសម្ចាស់ម៉ូតូមួយរូប បានស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយឡានកូរ៉េមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូជនរបស់រងគ្រោះ ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសក្បាលធ្ងន់ធ្ងរ រហូតដល់ស្លាប់។
តាមការបញ្ជាក់របស់លោក ឈួន មុន្នី មន្រ្តីចររាចរណ៍ប៉ុស្តិ៍ស្ទឹងមានជ័យ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនបានទទួលអត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយ ដោយគ្រាន់តែបញ្ជាក់ថា មានស្រុកកំណើតនៅ ស្រុកមេសាង ខេត្តព្រៃវែង អាយុប្រមាណជាង៣០ឆ្នាំ។ លោកបន្តទៀតថា ខាងសមត្ថកិច្ច មិនបាននៅក្នុងហេតុការណ៍ទេ ពេលទៅដល់ឃើញ ជនរងគ្រោះស្លាប់ជាមួយម៉ូតូ និងបំណែកឡានមួយ ផ្នែកខាងមុខ [...]