Posts tagged as "Corée du Nord"

ជំនួបគីម-មូន៖ «ប្រវត្តិសាស្ត្រថ្មីមួយ ចាប់ផ្ដើមពីពេលនេះ»

ជំនួបគីម-មូន៖ «ប្រវត្តិសាស្ត្រថ្មីមួយ ចាប់ផ្ដើមពីពេលនេះ»

ជាមួយនឹងស្នាមញញឹម ក្នុងអំឡុងពេលដែលអគ្គមគ្គុទេសក៍កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) ដើរមកចាប់ដៃ នៅលើបន្ទាត់ព្រំដែន រវាងកូរ៉េទាំងពីរនោះ លោក មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង បានបន្លឺពាក្យដំបូងថា៖ «ខ្ញុំរីករាយណាស់ ដែលបានជួបលោក»។

លោក គីម បានបោះជំហាន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ដោយនៅតែឈរចាប់ដៃ ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីទុកឲ្យបណ្ដាអ្នកថតរូប ផ្តិតចាប់យករូបភាព មុននឹងមេដឹកនាំទាំងពីរ បានដើរថយក្រោយ ជានិមិត្តរូប ចូលទៅក្នុងទឹកដីកូរ៉េខាងជើង មួយជំហានវិញ ទើបចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់វិមានសន្តិភាព ដែលស្ថិតក្នុងក្រុង «Panmunjom» នៅជាប់ព្រំដែន ហើយធ្លាប់​ជាកន្លែង​ចុះហត្ថលេខា​ឈប់បាញ់ រវាងភាគីគូសត្រូវទាំងពីរ កាលពីឆ្នាំ១៩៥៣។

ពេលមកដល់វិមានសន្តិភាព លោក គីម ជុង-អ៊ុន បានសរសេរនៅក្នុងក្រាំងមាសមួយ យ៉ាងដូច្នេះថា៖ «ប្រវត្តិសាស្ត្រថ្មីមួយ [...]

ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​គូ​សត្រូវ​ទាំង​ពីរ នឹង​ជួប​គ្នា​ស្អែក

ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​គូ​សត្រូវ​ទាំង​ពីរ នឹង​ជួប​គ្នា​ស្អែក

នាយកខុទ្ទកាល័យប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង លោក «Im Jong-seok» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា លោកប្រធានាធិបតី មូន ចេ-អ៊ីន (Moon Jae-in) នឹងទទួលជួបសមភាគីរបស់លោក ជាលក្ខណៈនិមិត្តរូប នៅលើផ្នែកម្ខាង នៃខ្សែបន្ទាត់ខណ្ឌចែក រវាងប្រទេសកូរ៉េខាទាំងពីរ ដែលជាតំបន់គ្មានយោធា។

«ផ្នែកម្ខាង»នេះ ស្ថិតក្នុងទឹកដី នៃប្រទេសកូរ៉េខាងត្បូង។ បើសិនជាលោក គីម ជុង-អ៊ុន (Kim Jong-un) អគ្គមគ្គុទេសក៍ នៃប្រទេសកូរ៉េខាងជើង បានឈានជំហាន ឆ្លងកាត់ខ្សែបន្ទាត់នេះ លោកនឹងក្លាយ​ជា​មេដឹកនាំ​កូរ៉េ​កុម្មុយនីស្ដិ៍​លើក​ដំបូង​បង្អស់ ដែលបានជាន់ដីកូរ៉េខាងត្បូង រាប់ចាប់តាំងពីសង្គ្រាមកូរ៉េ ដែលបានបញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់មួយ កាលពី៦៥ឆ្នាំមុន។

នៅក្នុងគម្រោងជំនួប រវាងមេដឹកនាំទាំងពីរ លោក គីម នឹងធ្វើការត្រួតពល ដែលជាពិធីការកិត្តិយស សម្រាប់ទទួលមេដឹកនាំបរទេស ហើយបន្ទាប់មក លោក​ទាំងពីរ នឹងដើរដោយថ្មើរជើង [...]

កូរ៉េ​ទាំង​ពីរ​បាន​បើក​ឲ្យ​មាន​«ខ្សែ​ទូរស័ព្ទ​ក្រហម»​មួយ

កូរ៉េ​ទាំង​ពីរ​បាន​បើក​ឲ្យ​មាន​«ខ្សែ​ទូរស័ព្ទ​ក្រហម»​មួយ

ខ្សែទូរស័ព្ទក្រហមនេះ នឹងភ្ជាប់វិមានខៀវ នៃប្រធានាធិបតីកូរ៉េខាងត្បូង  ទៅនឹងការិយាល័យ របស់គណកម្មការទទួលបន្ទុកកិច្ចការរដ្ឋ របស់ប្រទេសកូរ៉េខាងជើង។ មន្ត្រីទទួលខុសត្រូវជាន់ខ្ពស់ របស់វិមានខៀវ ក្នុងរដ្ឋធានី សេអ៊ូល លោក «Yoon Kun-young» បានថ្លែងឲ្យដឹងថា៖ «ការតភ្ជាប់ ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ ទើបនឹងត្រូវបានបង្កើតឡើង»។

មន្ត្រីដដែល បានបញ្ជាក់ទៀតថា កិច្ចសន្ទនាសាកល្បង រវាងអ្នកបច្ចេកទេសទាំងសងខាង បានប្រព្រឹត្តិទៅ ក្នុងរយៈពេល ៤នាទី និង១៩វិនាទី។

ការភ្ជាប់ខ្សែទូរស័ព្ទ ធ្វើឡើងមួយសប្ដាហ៍ មុនជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ អ៊ីន (Moon Jae-in) និងអគ្គមគុទេសន៍កូរ៉េខាងជើង លោក គឹម ជុងអ៊ុន (Kim Jong-un) ដែលនឹងប្រព្រឹត្តិទៅ ក្នុងតំបន់គ្មានយោធាមួយ ស្ថិតនៅចន្លោះ​ប្រទេសទាំងពីរ។

ជំនួបកំពូល រវាងមេដឹកនាំ [...]

សម រង្ស៊ី ប្រដូច ហ៊ុន សែន ទៅនឹង គីម ជុងអ៊ុន

សម រង្ស៊ី ប្រដូច ហ៊ុន សែន ទៅនឹង គីម ជុងអ៊ុន

សម្រាប់លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំង ដ៏សំខាន់របស់ប្រទេសកម្ពុជា បានមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកអគ្គមគុទេសន៍ គីម ជុងអ៊ុន មិនមានអ្វីខុសគ្នាទេ បើនិយាយពីការដឹកនាំ របស់លោកទាំងពីរ។

ប្រើវោហាស័ព្ទ នៅលើបណ្ដាញសង្គម ដោយអមនឹងរូបថត របស់មេដឹកនាំទាំងពីរផង លោក សម រង្ស៊ី បានសរសេរថា៖ «ជនផ្តាច់ការ ដែលរំពឹងលើអំណាច តពូជ ទាំងពីរនាក់នេះ មានចរិកដូចគ្នា ហើយក៏ប្រើភាសាដូចគ្នាដែរ»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានពន្យល់បន្តថា៖ «គេអះអាងថា គេហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីសន្តិភាព និងស្ថិរភាព។ តែសម្រាប់ពួកគេ សន្តិភាព គឺជាសន្តិភាពផ្នូរខ្មោច (ស្ងាត់ជ្រាប) ហើយស្ថិរភាព គឺជាស្ថិរភាព នៃជីវិតប្រជាពលរដ្ឋរបស់គេ ដែលរស់ក្នុងឋានៈជាទាសករ (ស្ងាត់ជ្រាបដែរ)។»។

អគ្គលេខា​អង្គការ​អន្តរជាតិ​មួយ​ប្រដូច ហ៊ុន សែន ទៅ​នឹង គីម ជុង-អ៊ុន

អគ្គលេខា​អង្គការ​អន្តរជាតិ​មួយ​ប្រដូច ហ៊ុន សែន ទៅ​នឹង គីម ជុង-អ៊ុន

លោក ម៉ាតេអូ អង់ជូលី (Matteo Angioli) អគ្គលេខាធិការ នៃគណៈកម្មការពិភពលោក ដើម្បីនីតិរដ្ឋ (GCRL) ដែលជាអង្គការអន្តរជាតិមួយ មានទីតាំងកណ្ដាល នៅក្នុងប្រទេសអ៊ីតាលី បានប្រៀបធៀប ការគម្រាមបាញ់កាំជ្រួចហ្វូង ធុន «BM-21» ធ្វើឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាមានលក្ខណៈ ដូចទង្វើរបស់លោក គីម ជុង-អ៊ុន (Kim Jong-Un) «អគ្គមគ្គុទេសដ៏មហិមា» របស់ប្រទេសកូរ៉េកុម្មុយនីស្ដ៍ ដែលតែង​បន្លាច​ពិភពលោក ជាមួយ​នឹងការបាញ់​កាំជ្រួចអន្តរទ្វីប របស់ផងខ្លួន។

ការប្រៀបប្រដូច​របស់លោក ម៉ាតេអូ អង់ជូលី បានធ្វើឡើង នៅលើបណ្ដាញសង្គមទ្វីសធើរ ក្រោយការលើកឡើង របស់លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ដែលគម្រាមថា លោកនឹងបញ្ជាឲ្យបាញ់កាំជ្រួចហ្វូង ប្រភេទ «BM-21» ដើម្បីកំទេចតំបន់«អប្បគមន៍»ណាមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...