Posts tagged as "Concert"

ម្ដាយ កែវ ច័ន្ទសម្ជស្ស សង្ស័យ​ថា​កូន​ស្រី​គាត់​មាន​ផ្ទៃ​ពោះ

ម្ដាយ កែវ ច័ន្ទសម្ជស្ស សង្ស័យ​ថា​កូន​ស្រី​គាត់​មាន​ផ្ទៃ​ពោះ

យូរខែមកហើយដែល កែវ ច័ន្ទសម្ជស្ស មិនមានដំណឹងល្អ ជុំវិញរឿងមានកូនចៅជាចំណងដៃ ដូចគូស្នេហ៍​ដ៍ទៃទៀត។ ទើប​តែពេលនេះ សាច់ញាតិរបស់នាងបានសង្ស័យថា ប្រហែលជានាងមានកូនទេដឹង ទើបជាប៉ុន្មានថ្ងៃនេះ នាងចេះ​តែ​ខ្យល់ មុខមាត់ស្លេកស្លាំង និងចុះស្គមខណៈដែលនាងបាត់រដូវបីបួនថ្ងៃ ខុសធម្មតានោះ?


តារាចម្រៀង កែវ ច័ន្ទសម្ផស្ស។ (រូបថត MONOROOM.info/ SamNeang)

តារាចម្រៀង - តាមពិតទៅ ការសង្ស័យថា តារាចម្រៀងបែបមនោសញ្ចេតនា ដោយសំឡេងស្រទន់ នាង កែវ ច័ន្ទសម្ជស្ស មានផ្ទៃ​ពោះនេះ បានត្រូវទម្លាយចេញឲ្យដឹង ពីអ្នកម្តាយរបស់តារាស្រគត់ស្រគំម្នាក់នេះផ្ទាល់តែម្ដង។ ម្តាយនាងដែល​មាន​វ័យកាន់តែច្រើន ហើយមានទាំងកូនប្រសាទៀតនេះ ពិតជាចង់បានចៅ ដើម្បីបានប្រលែង​លេង​ជាមួយ។

[...]
អ៊ី វ៉ា មិន​ព្រួយ​នឹង​ការ​រិះគន់​ថា ប្រជា​ប្រិយ​ភាព​ស្រុត​ចុះ​ចុង​ឆ្នាំ​២០១៣

អ៊ី វ៉ា មិន​ព្រួយ​នឹង​ការ​រិះគន់​ថា ប្រជា​ប្រិយ​ភាព​ស្រុត​ចុះ​ចុង​ឆ្នាំ​២០១៣

ការគំាទ្រដែលតារាចម្រៀងស្រស់សោភា នាងអីវ៉ា ធ្លាប់មានពីអ្នកគាំទ្រភាគច្រើនជាយុវ័យនោះ ត្រូវបានប្រែប្រួល ដោយ​សារនៅចុងឆ្នាំនេះ តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ ហាក់ដូចជាស្ងាត់ មិនឃើញមានបទចម្រៀងល្បីៗទៀត ខណៈយុវតារាដទៃទៀតមានបទថ្មី និងម្នាក់ៗបណ្ដែតខ្លួនឡើង យ៉ាងព្រោងព្រាតនោះ។ យុវវ័យដែលធ្លាប់គាំទ្រ​នាង​មួយ​ចំនួនបានរអ៊ូថា បទចម្រៀងរបស់ អ៊ី វ៉ា មិនទាក់ទាញដូចមុនសោះ បើទោះជានាងមានសំឡេងល្អយ៉ាងណាក៏ដោយ។


តារាចម្រៀងវ័យក្មេង អ៊ីវ៉ា នៅមុនឡើងឆាកនៅស្ថានីយ៍ទូរទស្ស៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ SamNeang)

តារាចម្រៀង - តារាច្រៀងដែលមានសម្លេងទាក់ទាញយុវ័យ នាងអ៊ី វ៉ា ចាប់ផ្តើមមានឈ្មោះល្បីត្រឹមតែអំឡុង​ពេលជិត​២ឆ្នាំនេះប៉ុណ្ណោះ បើរាប់ចាប់តាំងពីនាងចូលច្រៀង [...]

ឈិន សុធារី៖ កុំ​រំលឹក​ពី​ព័ត៌មាន​បងស្រី ធ្វើ​អត្តឃាត​ព្រោះ​ស្នេហា

ឈិន សុធារី៖ កុំ​រំលឹក​ពី​ព័ត៌មាន​បងស្រី ធ្វើ​អត្តឃាត​ព្រោះ​ស្នេហា

ជីវិតតារា - មិនត្រឹមតែសាច់ញាតិនោះទេ ប៉ុន្តែរាល់បណ្ដាភ្ញៀវដែលបានចូលរួមរំលែកទុក្ខនោះ ម្នាក់ៗសម្តែងនូវភាពរន្ឋត់​ស្រក់ទឹកភ្នែកគ្រប់គ្នា នៅពេលគេអានជីវប្រវត្តិរបស់សព កាលពីនៅរស់រានមានជីវិត។ មុនពេលពិធីដង្ហែសពចេញទៅបូជា កញ្ញាឈិន សុធារី ដែលគេស្គាល់ច្បាស់ជាពិធីការិនីល្បី និងនៅមានស្មារតីល្អ មិនទាន់ស្រែកទ្រហោយំស្តាយ​បងស្រីពេល​បូជានោះ បានប្រាប់អ្នកយកព័ត៌មាន ទាំងសំដីមួយៗស្អក កខ្លះៗថា នាងមិនសប្បាយចិត្តទេ ដែលកន្លងមក ក្នុងពេល​ដែល​បងស្រីនាងលាចាកលោកនេះហើយ បែរជានៅតែលេចឮថាគាត់សម្លាប់ខ្លួនព្រោះស្នេហា។

នាងឈិន សុធាវីបន្តថា ទោះជាបែបនេះក្តី ក៏នាងមិនចង់ឲ្យរំលឹករឿងណ្នឹងទៀតទេ ព្រោះគាត់ទៅបាត់ហើយ យ៉ាងណា​នាងសុំចិត្ត ឈប់លើកយកមកនិយាយទៅទៀត។  កញ្ញា ឈិន សុធាវី បានបកស្រាយទាក់ទងនឹងព័ត៌មានមួយចំនួន ដែល​បានលើកឡើងពីរូបនាង ជាអ្នកនិយាយថាបងស្រីរបស់នាងបានស្លាប់ ដោយសារស្នេហាត្រីកោណឬវិបត្តិស្នេហ៍។ [...]

នរណា​ទាស់​សម្ដី​ជា​មួយ​តារា​ចម្រៀង ឈិត សុរ៉ាវី រហូត​ធ្វើ​អត្តឃាត?

នរណា​ទាស់​សម្ដី​ជា​មួយ​តារា​ចម្រៀង ឈិត សុរ៉ាវី រហូត​ធ្វើ​អត្តឃាត?

ព័ត៌មានដែលបានធ្វើឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃពុធនេះ គឺដំណឹងមរណភាពរបស់តារាចម្រៀង​ល្បី​ឈ្មោះ​មួយរូប នោះគឺនាង​ឈិន សុ​រ៉ា​វី ដែល​មានឈ្មោះ​ដើម​ថា ឈិន ចាន់​សុ​រ៉ា​វី និងក៏ត្រូវជាបងស្រី កញ្ញា​ឈិន សុធា​រី ដែរ។ ភ្ញាក់ផ្អើល ដោយសារ​តែមរណភាពនេះ បានផ្សាយឲ្យដឹងក្នុងជំហានដំបូង ថាជាការធ្វើអត្តឃាត ដោយចងក នៅលើឡៅតឿ ក្នុងផ្ទះរបស់នាង ហើយត្រូវបានប្អូនស្រីរបស់តារាចម្រៀង ថ្លែងថា មកពីមាន«ការទាស់សម្ដី»គ្នា។


តារាចម្រៀងពីរនាក់បងប្អូន នាងឈិត សុរ៉ាវី (ខាងឆ្វេង) និងនាងឈិត សុធាវី។ (រូបថត ផ្តិតចេញពីអេក្រង់វីដេអូ របស់ផលិតកម្មតាន់តាន់)

ជីវិតតារា - នៅក្នុងការប្រកាសរបស់ក្រុមមន្ត្រីនគរបាល ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានធ្វើការសន្និដ្ឋានថា [...]

ឆៃលី ដាឡែន បដិសេធ​រឿង​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ទាន់​រៀប​ការ

ឆៃលី ដាឡែន បដិសេធ​រឿង​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ទាន់​រៀប​ការ

បន្ទាប់ពីទទួលបំរាបមិនឲ្យលើកឆាកសម្តែង អស់រយៈពេលជិតពីឆ្នាំមករបស់នាង ឆៃលី ដាឡែន ដែលហ៊ានបញ្ចេញភាព​សិចស៊ីជ្រុល កាលពីនៅអាមេរិកនោះមក មួយរយៈកាលចុងក្រោយនេះ នាងឆៃលី ដាឡែនហាក់មានពន្លឺក្នុងសិល្បៈ​ខ្លះៗ​វិញ ដោយតែមានស្ថានីយ៍ទូរទស្សន៍មួយចំនួន ព្រមទទួលយកនាងសម្តែង។ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏ឆ្លៀតឱកាសនេះ ដើម្បីបដិសេធនូវពាក្យចចាមអារ៉ាមដ៏អាស្រូវមួយ ដែលបានតាមមករំខានដល់ជីវិតផ្ទាល់ខ្លួនរបស់នាង។


នាងឆៃលី ដាឡែន នៅពេលនាងទៅសម្ដែងនៅក្នុងកម្មវិធីទូរទស្សន៍។ (រូបថត MONOROOM.info/ SamNeang)

រាជធានីភ្នំពេញ - ដោយសារតែនាងឆៃលី ដាឡែនខំប្រឹងពុះពាររកគេឯង ជួយសុំឲ្យមានមុខក្នុងសិល្បៈឡើងវិញយ៉ាង​លំបាកនោះ នៅពេលនេះនាងឆៃលី ដាឡែន បានសម្តែងនូវរឿងមិនសប្បាយចិត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...