មួរ សុខហួរ ត្រូវសន្តិសុខរាជធានីសែងចេញ និងវាយជំនួយការឲ្យរបួស
ជាថ្មីម្តងទៀត បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ ត្រូវបានក្រុមសន្តិសុខសាលារាជធានីភ្នំពេញចាប់សែងនៅថ្ងៃទី២១ ខែមេសានេះ ចេញពីទីលានប្រជាធិបតេយ្យទាំងទីណាត់ទីណែង ហើយក្រុមសន្តិសុខទាំងនោះ ថែមទាំងបានវាយជំនួយការរបស់លោកស្រី ឲ្យរងរបួស៣នាក់នោះទៀត។
លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខសាលារាជធានី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សិទ្ធិ - បន្ទាប់ពីក្រុមនគរបាលជាតិ ដែលសហការជាមួយក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ប្រលយពាក្យថាលោកស្រី មួរ សុខហួរ មិនមែនជាតំណាងរាស្រ្តមក ភ្លាមៗនោះក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានចាប់សែងលោកស្រីមួរ សុខហួរ ទាំងទទឹងទទែងពីក្នុងបរិវេណ [...]