Posts tagged as "iPhone"

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

នេះជាការរកឃើញ របស់អ្នកជំនាញខាងពិសោធន៍ទូរស័ព្ទមួយរូប លោក «Marc Forrest» ដែលបាន​រៀប​រាប់ នូវដំណោះស្រាយនេះឡើង នៅក្នុងគេហទំព័រផ្ទាល់ខ្លួន របស់លោក។

មូលដ្ឋាននៃការផ្ដល់ល្បឿនដូចមុន ទៅឲ្យទូរស័ព្ទអាយហ្វូននោះ គឺគេត្រូវចូលទៅសម្អាតការចងចាំ​ទាំង​ឡាយ ដែលមាននៅក្នុងអង្គចងចាំរស់ (RAM) របស់វា។ បើអញ្ចឹងត្រូវធ្វើដូចម្ដេច?

១) អ្នកត្រូចចុចប៊ូតុង «Power On/Off» ឲ្យជាប់ រហូតប្រអប់មួយចេញមក សួរអ្នកថា តើអ្នកចង់បិទទូរស័ព្ទ​ឬ​ទេ។ កុំរវល់ជាមួយប្រអប់នេះ និងកុំឆ្លើយអ្វីទាំងអស់ (សូម្បីតែ Cancel ក៏កុំឆ្លើយ)។

២) ចុចឲ្យជាប់ លើប៊ូតុង «Home»។ លុះប៉ុន្មានវិនាទីក្រោយមក ទូរស័ព្ទនឹងវិលត្រឡប់ ទៅកាន់​ទំព័រ​ដើម​វិញ ឬ«Home»។

ទទួល​សារ SMS មួយ ធ្វើ​ឲ្យ​«គាំង»​អាយហ្វូន!

សារ SMS ដ៏ធម្មតាមួយ ដែលគ្រាន់តែមានតួអក្សរចម្លែកបន្តិច អាចឲ្យធ្វើទូរស័ព្ទទំនើប និងល្បីរបស់ពិភពលោក អាយហ្វូន គាំងលែងដើរ។ ការរអាក់រអួល នៃកម្មវិធីទទួល និងផ្ញើរសារ របស់ទូរស័ព្ទ ត្រូវបានអ្នកប្រើប្រាស់ច្រើននាក់ យកមកប្រកាស​ប្រាប់គ្នា ទៅវិញទៅមក នៅក្នុងគេហទំព័រវេទិការជជែក Reddit របស់អាមេរិក។

មិនត្រឹមតែកម្មវិធីមេ iOS ជំនាន់៨.៣ របស់ទូរស័ព្ទដៃអ័បផលទេ ដែលបានជួបបញ្ហានេះ ប៉ុន្តែក្រុមអ្នកប្រើប្រាស់ ក៏បាន​បញ្ជាក់​ដែរ ពីភាពរអាក់រអួលនេះ នៅក្នុងជំនាន់មុនៗផ្សេងទៀត របស់កម្មវិធីមេ។

ភាពរអាក់រអួល បានកើតឡើង នៅពេលដែលទូរស័ព្ទ បានទទួលសារមួយ ដែលមានតួអក្សពិសេសៗ។ ភ្លាមនោះ ទូរស័ព្ទ​អាយហ្វូនបានគាំង រលត់ ហើយដើរឡើងវិញ។

បញ្ហានេះ ទំនងជាជាប់ទាក់ទង ទៅនឹងប្រព័ន្ធឲ្យសញ្ញា (នៅពេលទូរស័ព្ទទទួលសារ SMS) ដែលអានតួអក្សរទាំងនោះ មិន​យល់។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអ័បផល បានដឹងពីបញ្ហានេះ និងកំពុងធ្វើការកែសម្រួល [...]

ខឹង​ប្រុស​ក្បត់ ប្រមូល​សម្ភារៈ Apple បំផ្លាញ​ចោល ដើម្បី​សង​សឹក

ខឹង​ប្រុស​ក្បត់ ប្រមូល​សម្ភារៈ Apple បំផ្លាញ​ចោល ដើម្បី​សង​សឹក

ស្ត្រីណាមិនឈឺ នៅពេលដឹងថា បុរសដែលខ្លួនស្រឡាញ់ បានក្បត់ចិត្ត ល្មោភស្នេហ៍ ចង់ជិះទូកម្ដងពីរនោះ? ប៉ុន្តែ​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បីឲ្យបុរសនោះដឹងខ្លួន និងយល់ ពីទំហំនៃការឈឺចាប់ សោកស្ដាយរបស់នាងបាន? យុវតីវ័យក្មេង ជាតិ​ជប៉ុន​ម្នាក់ បានដឹងពីវីធីសាស្ត្រនេះ ហើយបានបង្កបង្កើតឲ្យបញ្ហា កាន់តែរំជើបរំជួលឡើង។

សង្សារបស់នាង ដែលជាប្រុសផិតក្បត់នេះ ជាមនុស្ស«ងប់» នឹងផលិតផល «អ័បផល» យ៉ាងសម្បើម។ អញ្ចឹងហើយ ទើបនាងបានប្រមែប្រមូល ផលិតផលនោះទាំងអស់ រាប់តាំងពី iPad មួយគ្រឿង iMac មួយគ្រឿង iPhones ពីរគ្រឿង MacBooks ពីរគ្រឿង និងអ្វីផ្សេងទៀត ជាច្រើន បើគិតជាប្រាក់ មានតម្លៃរាប់សិបពាន់ដុល្លារ ឬអាចឈានដល់ម៉ឺន នោះ​ថែមទៀត។

ហើយនាងប្រមែប្រមូល មកធ្វើអី? ចម្លើយ៖ នាងយកមកត្រាំទឹក បំផ្លាញចោល។ នេះបើតាមសេចក្ដីរាយការណ៍ របស់​សារព័ត៌មានអង់គ្លេស «Daily Mirror»។ សារព័ត៌មានបានរៀបរាប់ថា របស់របរទាំងនោះ ត្រូវបាននាងដាក់ចូល [...]

ទិញ​អាយហ្វូន​៩៩គ្រឿងដើម្បី​សុំ​អូន​រៀប​ការ តែ​ថ្លៃ​មិន​មេត្តា!

ទិញ​អាយហ្វូន​៩៩គ្រឿងដើម្បី​សុំ​អូន​រៀប​ការ តែ​ថ្លៃ​មិន​មេត្តា!

នៅក្នុងខេត្ត ហ្គាហ្សូវ (Guangzhou) ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ហុងកុង យុវជន​មួយ​រូប​បាន​ចំណាយ​ប្រាក់ ដើម្បី​ទិញ​យក​ទូរស័ព្ទ​អាយហ្វូន ចំនួន​៩៩​គ្រឿង ហើយ​បាន​យក​វា​មក​តម្រៀប​គ្នា​នៅ​លើ​ដី មាន​ទម្រង់​ជា​រូប​បេះដូង ក្នុង​បំណង​សុំ​សង្សា​របស់​នាយ រៀប​ការ។ ប៉ុន្តែ​គោល​បំណង​នោះ មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា ដូច​ការ​គ្រោង​ទុក​ទេ ដោយ​សារ​តែ​ស្រី​ម្ចាស់​ស្នេហ៍ មាន​ទំនោរ​ទៅ​​រក​ទូរស័ព្ទ​របស់​សាមស៊ុង (Samsung) ច្រើន​ជាង អ័បផល (Apple)។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ចិន នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ។

យុវជនចិន ដែល​ជា​វិស្វករ​ម្នាក់ផងនោះ មិនបានរារែកក្នុង​ការ​ចំណាយ​លុយ ច្រើនជាង ៥០០ពាន់យ័ន (៨ម៉ឺន​ដុល្លារ ឬ៦,៥ម៉ឺនអ៊ឺរ៉ូ) ដើម្បីចូលទៅក្នុងហាងលក់សម្ភារៈ​របស់​អ័បផល ទិញ​យក​សឹងតែទាំងអស់នូវទូរស័ព្ទ ដែល​មាននៅក្នុងស្តុករបស់ហាងនោះ។ ចំនួន​ទឹក​ប្រាក់​នេះ [...]

ហេតុអ្វី​បាន​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម អាយហ្វូន ដាក់​តែ​ម៉ោង៩និង​៤១នាទី?

បើអ្នកចង់ដឹងច្បាស់ អ្នក​គ្រាន់​តែ​ចូល​ទៅ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​យក្ស​ខាង​បច្ចេក​វិទ្យា អ័បផល អ្នក​នឹង​ឃើញ​ម៉ោង ៩និង​៤១នាទី ព្រឹក ត្រូវ​បាន​កំណត់​ឲ្យ​ដូច​គ្នា នៅ​គ្រប់​រូប​ថត ឬ​វីដេអូ ដែល​ផ្សាយ​ពាណិជ្ជកម្ម ឲ្យ​ផលិត​ផល​របស់​ក្រុមហ៊ុន។ ករណី​នេះ មាន​ប្រវត្តិ​របស់​វា ដែល​ត្រូវ​បាន​កំណត់​យ៉ាង​ត្រឹម​ត្រូវ ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង​មួយ​នេះ។

ហេតុការណ៍ដំបូង បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០០៧ ថ្ងៃ​ដែល​លោក ស្ទេវ ចប (Steve Jobs) នាយក​ស្ថាបនិក​របស់​ក្រុមហ៊ុន អ័បផល បាន​ត្រៀម​ប្រកាស​ផលិតផល​ថ្មី​មួយ នៅ​ក្នុង​មជ្ឈមណ្ឌល ម៉ាកវ័ល (MacWorld) នា​ក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋ​អាមេរិក។ អតីត​មេ​ដឹក​នាំ អ័បផល រូប​នេះ បាន​ឡើង​លើ​ឆាក​តាំង​ពី​ម៉ោង​៩ ដើម្បី​ត្រៀម​នឹង​បង្ហាញ​ផលិតផល​ថ្មី​មួយ ដែល​ពិភពលោក​ទន្ទឹង​រង​ចាំ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...