Posts tagged as "Android"

ការ​ប្រើ​ប្រាស់​កើន​ឡើង៖ អាយហ្វូន នៅ​អាមេរិក និង​អង់ដ្រ័រ នៅ​អ៊ឺរ៉ុប

ការ​ប្រើ​ប្រាស់​កើន​ឡើង៖ អាយហ្វូន នៅ​អាមេរិក និង​អង់ដ្រ័រ នៅ​អ៊ឺរ៉ុប

ប្រព័ន្ធពាណិជ្ជកម្ម នៃផលិតផលបច្ចេកវិទ្យាក្នុងលោក កំពុងបន្តទៅមុខ តែបានដាក់ចេញមកលក់មកក្នុងទីផ្សារ មានលក្ខណៈ​ប្រហាក់ប្រហែលគ្នា មិនសូវឃើញមានភាពខុសគ្នាប៉ុន្មានទេ។


សង្គ្រាមផ្កាយរវាង អាយអូអេសរបស់អ័បផល និងអង់ដ្រ័ររបស់ហ្គូហ្គើល។ រូបភាព 3D។

នៅពេលដែលក្រុមហ៊ុនអ័បផល បានដាក់ចេញមកលក់ នូវផលិតផលទូរស័ព្ទចុងក្រោយគេបង្អស់ (iPhone5) នោះ នៅសហរដ្ឋ​អាមេរិក អ្នកស្រឡាញ់ចូលចិត្តនឹងអ័បផល នៅតែស្មោះស្ម័គ្រនឹងផលិតផលនេះ ជាមួយនឹងអ្នកចំណូលចិត្តថ្មីខ្លះៗទៀត ហើយបាន​ធ្វើអោយការលក់ផលិតផលនេះ មានការកើនឡើង ក្នុងរយះពេល១ឬ២ត្រីមាសដំបូងនេះ។ តែនៅទ្វីបអ៊ឺរ៉ុបឯណោះវិញ ផលិតផល​របស់អ័បផល មិនសូវជាទទួលបាន នូវចំណូលចិត្តថ្មីប៉ុន្មាន ពីសំណាក់អតិថិជននោះទេ។

[...]
បច្ចេកវិទ្យាអ័បផល ជួបបញ្ហាមិនទៅមុខ?

បច្ចេកវិទ្យាអ័បផល ជួបបញ្ហាមិនទៅមុខ?

តាំងពីខែកញ្ញាមក តម្លៃភាគហ៊ុនរបស់អ័បផល ធ្លាក់ចុះប្រមាណជា ២០%។ ជាការធ្លាក់ចុះ គួរអោយព្រួយបារម្ភ និងបាន ទាញ​អោយអ្នកវិភាគ មានចម្ងល់គ្រប់ៗគ្នា។


ផលិតផលអាយផេដ៣ របស់អ័បផល ដែលរហូតមកទល់បច្ចុប្បន្ន មិនសូវឃើញមានការផ្លាស់ប្ដូ។

អ័បផលជា មានភាគហ៊ុនធំជាងគេ នៅទីផ្សារភាគហ៊ុនពិភពលោក គិតជាទឹកប្រាក់ប្រមាណជា ៥០០ កោដដុល្លាអាមេរិក។ ប៉ុន្ដែតំលៃភាគហ៊ុនរបស់អ័បផល បានបាត់បង់ប្រមាណជា ២០% បើប្រៀបធៀបនឹងការឡើងថ្លៃខ្ពស់បំផុត កាលពីខែកញ្ញា​កន្លងទៅ។ ក្រុមអ្នកវិភាគជំនាញខាងបច្ចេកវិទ្យា មានចម្ងល់ទៅលើសមត្ថភាពរបស់ក្រុមហ៊ុនអ័បផល ដែលត្រូវប្រឈម និងទប់នឹងការងើបជោរឡើងខ្លាំង នៃប្រព័ន្ធអេនដ្រ័ដ (Android) របស់ក្រុមហ៊ុនហ្គូហ្គើល (Google) ដែលមានប្រើប្រាស់ [...]

ក្ដាបញ្ជា សៀរហ្វេស របស់​មីក្រូសូហ្វ៍ ចេញ​​លក់​តែ​ថ្លៃ​ជ្រុល​?

ក្ដាបញ្ជា សៀរហ្វេស របស់​មីក្រូសូហ្វ៍ ចេញ​​លក់​តែ​ថ្លៃ​ជ្រុល​?

ក្ដាបញ្ជា សៀរហ្វេស របស់ក្រុមហ៊ុនកំព្យូទ័រ មីក្រូសូហ្វ៍ ដែលមនុស្សភាគច្រើន ទន្ទឹងរងចាំនោះ បានចាប់ផ្ដើមចេញលក់ ដើម្បីមកប្រណាំងប្រជែង នឹងផលិតផល អាយផេដ របស់អ័បផល និងក្ដាបញ្ជាអេនដ្រូដ របស់ហ្គូហ្គើល តែ ... តម្លៃលក់ នៅទ្វីបអ៊ឺរ៉ុប ចាប់ពី ៤៨៩អ៊ឺរ៉ូ (ប្រមាណជា ៦៣៧ដុល្លាអាមេរិក) ឡើងទៅ។ នេះជាតម្លៃលក់ របស់ផលិតផលធម្មតា (Home or RT version) តែតម្លៃលក់ នៅមិនទាន់អោយដឹងនៅឡើយ សំរាប់ផលិតផលប្រើប្រាស់ជាលក្ខណៈអាជីប (Professional version)។ សម្រាប់​តម្លៃ​ ៤៨៩អ៊ឺរ៉ូនេះ ដូចថ្លៃជ្រុលពេកទេដឹង ?

នៅទីបំផុត មីក្រូសូហ្វ៍ បានដាក់បញ្ចេញមកលក់ ជាលក្ខណៈបញ្ជាទិញមុន នូវផលិតផលក្ដាបញ្ជាដំបូងរបស់ខ្លួន ឈ្មោះ​ហៅថា «សៀរហ្វេស (Surface)» ហើយអ្នកដែលបញ្ជាទិញមុន [...]

រវាងអៀផល (Apple) និងហ្គូហ្គ័ល (Google), សង្រ្គាម«ទែម៉ូនុយក្លេអ៊ែរ» បានចាប់ផ្ដើម

រវាងអៀផល (Apple) និងហ្គូហ្គ័ល (Google), សង្រ្គាម«ទែម៉ូនុយក្លេអ៊ែរ» បានចាប់ផ្ដើម

នៅក្នុងឱកាសបើក សន្និសិទ្ធពិភពលោក សំរាប់អ្នកផលិតកម្មវិធី WWDC (Worldwide Developers Conference), ក្រុមហ៊ុនយក្ស អៀផល Apple បានតំលើងសំលេង វាយប្រហារ ចំពីមុខផង​ និងបញ្ឆិតបញ្ឆៀងផង ដាក់ក្រុមហ៊ុន ហ្គូហ្គ័ល។


រូប3D បង្ហាញពីសង្គ្រាមផ្កាយ រវាងប្រព័ន្ធ អាយអូអេស របស់អៀផល និងអង់ដ្រូដ របស់ហ្គូហ្គ័ល - រូបថត android-france.fr

ស្ដេវ ជ័ប (Steve Jobs) កាលពីគាត់នៅរស់ និងជាអ្នករួមបង្កើតអៀផល ធ្លាប់បានចាប់ផ្ដើម សង្គ្រាមនេះ ប្រឆាំងនឹងប្រព័ន្ធ អង់ដ្រ័ដ របស់ហ្គូហ្គ័ល។ ហើយបច្ចុប្បន្ន អ្នកដែលកាន់ទង់ជាតិចូលប្រយុទ្ធ គឺអ្នកបន្តវេនរបស់គាត់ លោក ទីម ឃុក (Tim Cook)។ កាលពីថ្ងៃច័ន្ទ ទី១១ ខែមិថុនា ក្នុងឱកាសបើក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...