សំនៀងកុមារអាយុ៥ឆ្នាំម្នាក់នេះ អាចបំភ័យ ខេមរៈ សេរីមន្ត!
កុមារាវ័យ៥ឆ្នាំរូបនេះ បានបកស្រាយបទចម្រៀងមួយបទ របស់លោក ខេមរៈ សេរីមន្ត មានចំណងជើងថា៖ «ខឹងឬស្អប់ អូនអាចជេបងបាន» ក្នុងកម្មវិធីប្រកួតប្រជែង ទេព្យកោសល្យកុមារមួយ នៅស្ថានីយ៍ទូរទស្សន៍ ម៉ាយធីវី (MyTV) កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥ ក្នុងវគ្គជម្រុះ សប្តាហ៍ទីមួយកន្លងទៅ។ កុមារបានធ្វើឲ្យគណៈកម្មាការ មានការភ្ញាក់ផ្អើលជាខ្លាំង ពីក្នុងចំណោមកុមារជាច្រើននាក់ ដែលបញ្ចេញទេពកោសល្យ ក្នុងកម្មវិធីនោះដែរ។
អ្នកទស្សនាទាំងអស់ ស្ទើរទប់ខ្លួន មិនហើបជើង មិនងើបគូថមិនបាន នៅពេលបានទស្សនា ទាំងកាយវិកា ទាំងរូបសម្បត្តិ របស់អ្នកចម្រៀងវ័យក្មេងរូបនេះ។ «ពេលច្រៀង មានទឹកដមល្អ ទោះជានិយាយ មិនទាន់ច្បាស់ខ្លះក៏ដោយ» នេះជាលើកឡើង របស់គណៈកម្មាការមួយរូប។ រីឯអ្នកគាំទ្រវិញ បានបង្ហាញពីការគាំទ្រ ដល់បេក្ខជនកុមារ ចិត្រា គង្គា ហៅ កូដូម៉ូ រូបនេះថា ពិតជាច្រៀងបានល្អ ព្រោះតែការបញ្ចេញសម្លេង និងភាពថ្នាក់ថ្នមសម្លេង នៅពេលចុងក្រោយ [...]