Posts tagged as "Real Madrid"

បាល់ទាត់៖ អេនដឺសិន​មិន​ជោគ​ជ័យ ក្នុង​​អាជីព​ជា​មួយ​ម៉ែនឆេស្ទើ យូណៃធីត

បាល់ទាត់៖ អេនដឺសិន​មិន​ជោគ​ជ័យ ក្នុង​​អាជីព​ជា​មួយ​ម៉ែនឆេស្ទើ យូណៃធីត

កីឡាករវ័យ ២៤ឆ្នាំរូបនេះ នៅតែមានជំនឿថា គាត់នៅមានសមត្ថភាព អាចចូលលេងឲ្យក្រុម ដែលកំពុងតែនាំមុខគេ លើកំពូលតារាងបាន ហើយគាត់និយាយថា គាត់ត្រូវការចូលលេង ក្នុងការប្រកួតឲ្យបានទៀតទាត់ ដើម្បីបង្ហាញ​ពីភាព​ប៉ិនប្រសប់របស់គាត់ពិតប្រាកដ។

ខ្សែបំរើរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កីឡាករអេនដឺសិន (Anderson) បានប្រាប់ឲ្យដឹងថា គាត់​មានខកចិត្តខ្លាំងណាស់ ចំពោះអាជីពរបស់គាត់ក្នុងទឹកដីអូលត្រាហ្វដ (Old Trafford) ដោយរូបគាត់ពុំសូវបានចូលលេង។

ការចូលរួមប្រកួតកាលពីថ្ងៃច័ន្ទ ក្នុងការប្រកួតអេហ្វអេខាប់ (FA Cup) ជាមួយនឹងក្រុមរីឌីង [...]

ម៉ែនឆេស្ទើ យូណៃធីត៖ កីឡាករអ្នកចាំទីដេហ្គែ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គាត់

ម៉ែនឆេស្ទើ យូណៃធីត៖ កីឡាករអ្នកចាំទីដេហ្គែ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គាត់

អ្នកចាំទីវ័យ ២០ឆ្នាំរូបនេះ មិនទាន់បានបង្ហាញ ពីទំរង់លេងដ៏អស្ចារ្យនៅឡើយទេ ក្នុងទឹកដី អូល ត្រាហ្វដ (Old Trafford) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) តែបែជាធ្វើបាន ល្អនៅក្នុងកីឡាដ្ឋាន សានទីអាកូ បឺណាប៊ូ (Santiago Bernabeu) ទៅវិញ ដែលអាចជួយឲ្យក្រុម បីសាចក្រហមទទួលបានលទ្ធផល ១-១ ស្មើ។


កីឡាករ ដេវ៉ីដ ដេហ្គែ ពេលចាំទីអោយក្រុម ម៉ែនឆេស្ទើ យូណៃធីត។

នេះជាការសាកល្បងភាពក្លាហានរបស់កីឡាករ ដេវ៉ីដ ដេហ្គែ (David de Gea) ហើយគាត់ពិត ជាអាចធ្វើបានទទួលជោគ​ជ័យ។ អ្នកចាំទីរូបនេះ មិនធ្វេសប្រហែសចំពោះការតាំងចិត្តរបស់ គាត់នោះទេ ហើយការលេងរបស់គាត់ ពិតជា​សំខាន់។ ក្រុមម៉ែនឆេស្ទើ យូណៃធីត មានការ សប្បាយចិត្តខ្លាំងណាស់ ដែលអាចជ្រើសរើសកីឡាករ ឲ្យចូលលេងបាន​យ៉ាង​ត្រឹមត្រូវ។

បញ្ហាអ្នកចាំទី [...]

ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានធ្វើ ដំណើរមកទឹកដីអង់គ្លេស ដើម្បីសង្កេតមើលការប្រកួតរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ដំណើររបស់គាត់ គឺដើម្បីត្រៀមដល់ការប្រកួត ជើងឯកកំពូលរបស់អ៊ឺរ៉ុប ឆែមពាន លីក (Champions League) នៅថ្ងៃពុធខាងមុខនេះ។ ការប្រកួតរវាងក្រុម រៀលម៉ាឌ្រីដ(អេស្ប៉ាញ) និងក្រុមម៉ែនញូ(អង់គ្លេស) គឺជាការប្រកួតដ៏ធំមួយ ដែលពិភពលោកទាំងមូលកំពុងតែរង់ចាំ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

ការប្រកួតជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដនេះ [...]

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអេស្ប៉ាញ មានរូបរាងដូច ក្រុមបាស៊ឺឡូន?

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអេស្ប៉ាញ មានរូបរាងដូច ក្រុមបាស៊ឺឡូន?

ក្នុងការស្វែងរកគ្រប់គ្រង ពានរង្វាន់អោយ គ្រប់បីដងផ្ទួនគ្នា «អ៊ឺរ៉ុប-ពិភពលោក-អ៊ឺរ៉ុប» ក្រុមជំរើសជាតិរបស់ ប្រទេសអេស្ប៉ាញ ជាក្រុមដែលសក្ដិសមបំផុត ក្នុងការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ នៅឆ្នាំនេះ។ ក្នុងក្រុមជំរើសជាតិនេះ មានកីឡាករ ៧នាក់ចេញមកពីក្រុមបាល់ទាត់ បាស៊ឺឡូន (FC Barcelone) ដែលជាទីក្រុងមួយរបស់ ប្រទេស អេស្ប៉ាញ។ តើជាក្រុមជំរើសជាតិ ដែលមានលក្ខណៈបាស៊ឺឡូន ហើយមានការវិវត្តថ្មីបន្ថែមទៀត ឬក៏យ៉ាងណា? សូមស្ដាប់ ការបកស្រាយរបស់ លោក​ ល្វី អារ៉ាហ្គោណេ (Luis Aragonés) ដែលធ្លាប់ដឹកនាំក្រុមរបស់គាត់នេះ អោយមានជោគជ័យ កាលពីឆ្នាំ២០០៨។


កីឡាកររបស់អេស្ប៉ាញដែលលើកពានរង្វាន់អ៊ឺរ៉ុបកាលពីឆ្នាំ២០០៨

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...