Posts tagged as "Real Madrid"

បាល់ទាត់៖ យ៉ាយ៉ា តូរ៉េ ថា​ឲ្យ​ខ្ញុំ​បន្ត​កិច្ច​សន្យា​ថ្មី ឬ​ក៏​ឲ្យ​ខ្ញុំ​ចាក​ចេញ?

បាល់ទាត់៖ យ៉ាយ៉ា តូរ៉េ ថា​ឲ្យ​ខ្ញុំ​បន្ត​កិច្ច​សន្យា​ថ្មី ឬ​ក៏​ឲ្យ​ខ្ញុំ​ចាក​ចេញ?

កីឡាករ យ៉ាយ៉ា តូរ៉េ (Yaya Toure) បានដាក់សម្ពាតដល់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) ដោយបង្ខំឲ្យក្រុមមួយ​នេះ បន្តកិច្ចសន្យាថ្មី១ នៅថ្ងៃសៅរ៏ បើមិនដូច្នោះទេ គាត់នឹងចាកចេញ។


កីឡាករ យ៉ាយ៉ា តូរ៉េ នៃក្រុមម៉ែនឆេស្ទើ ស៊ីធ។

ខ្សែបម្រើជម្រើសជាតិ អាយរីខូស (Ivorian) រូបនេះ ធ្លាប់បានពិភាក្សាពីការបន្តកិច្ចសន្យានេះ អស់រយះពេល ៦ខែកន្លង​មកហើយ តែពុំទទួលបានភាពច្បាស់លាស់ណាមួយសោះ។

ភ្នាក់ងាររបស់កីឡាករ តូរ៉េ លោក ឌីមីទ្រី សេលុក (Dimitri Seluk) បាននិយាយថា «បើសិនជាគាត់អាចចុះកិច្ចសន្យាថ្មី នៅ៣ឬ៤ថ្ងៃបន្ទាប់ វាគ្មានបញ្ហាអ្វីនោះទេ។ ប៉ុន្តែបើមិនដូច្នោះទេ ពួកយើងមិនចាំយូរទេ ហើយយើងនឹងចាប់ផ្តើម​ចរចារ​ជាមួយនឹងក្រុមផ្សេង។ ខ្ញុំចង់មានន័យថា ការចុះកិច្ចសន្យា នឹងធ្វើឡើងនៅថ្ងៃសៅរ៏។ បើសម្រេច [...]

ប៊ែកខេម នៅ​តែ​ជា​កីឡាករ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ

ប៊ែកខេម នៅ​តែ​ជា​កីឡាករ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ

ទស្សនាវដ្តីបាល់ទាត់របស់ប្រទេសបារាំង បានឲ្យដឹងថា កីឡាករ ដេវ៉ីដ ប៊ែកខេម (David Beckham) គឺជាកីឡាករមួយរូប ដែលមានប្រាក់ ចំណូលខ្ពស់ជាងគេ ក្នុងពិភពលោក។


កីឡាករ ដេវ៉ីដ ប៊ែកខេម ទាត់អោយក្រុមបាល់ទាត់របស់ទីក្រុងប៉ារីស។

កីឡាករជើងចាស់ សញ្ជាតិអង់គ្លេស ដែលទើបតែទៅចូលរួមជាមួយនឹងក្រុម ប៉ារីស ហ្សិន ជឺម៉ិន (Paris Saint-Germain) ក្នុងកិច្ចសន្យារយះពេលខ្លីរូបនេះ នឹងលេងឲ្យក្រុមប៉ារីសរហូតដល់ចប់រដូវកាល។ បន្ទាប់មកគាត់នឹងបញ្ចប់អាជីព ជា​កីឡាករបាល់ទាត់ ប៉ុន្តែទោះជាមានវ័យចំណាស់បន្តិចក្តី ក៏កីឡាកររូបនេះ មានចំណូលច្រើនជាង កីឡាករឆ្នើមប្រចាំឆ្នាំ របស់ពិភពលោក លីយ៉ូនែល ម៉េស៊ី (Lionel Messi) និងកីឡាករ របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo)។

[...]
ប្រដាល់៖ ម៉ាតធូ ហល ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស

ប្រដាល់៖ ម៉ាតធូ ហល ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស

កីឡាករប្រដាល់ ម៉ាតធូ ហល (Matthew Hall) ដែលជាប្រិយមិត្តក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត (Manchester United) មួយរូបដែរនោះ បានបោះបង់ក្តីសុបិន្តរបស់គាត់ ដែលចង់ធ្វើដំណើរទៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ដើម្បីចូលរួមមើលការប្រកួតបាល់ទាត់ឆែមពានលីក (Champions League) រវាងក្រុមខ្លាំង នៅអ៊ឺរ៉ុបទាំង២ កាលពីខែមុន។


កីឡាករប្រដាល់ ម៉ាតធូ ហល។

អតីតម្ចាស់ជើងឯក ប្រដាល់ទម្ងន់មធ្យម (light-middleweight) រូបនេះ ជាអ្នកគាំទ្រក្រុមម៉ែនញូ ជាយូរណាស់មកហើយ។ ប៉ុន្តែកីឡាកររូបនេះ ត្រូវបោះបង់ឱកាសនោះ ដោយសារតែ គ្រូរបស់គាត់ធ្វើការកោះហៅឲ្យទៅធ្វើការហ្វឹកហាត់ ដើម្បី ត្រៀមប្រកួតជាមួយនឹងកីឡាករ បីលី ចូសូនដឺ (Billy Joe Saunders)។

ហល [...]

ម៉ែនញូ ត្រៀម​លក់​កីឡាករ រ៉ូនី ក្នុង​តម្លៃ​២៥​លាន​ផោន

ម៉ែនញូ ត្រៀម​លក់​កីឡាករ រ៉ូនី ក្នុង​តម្លៃ​២៥​លាន​ផោន

ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) នឹងយល់ព្រមតាមសំណើរ បើសិនជាក្រុមណាមួយហ៊ានឲ្យតម្លៃ ២៥លានផោន សំរាប់កីឡាករ វ៉ែន រ៉ូនី (Wayne Rooney)។


កីឡាករ វ៉ែន រ៉ូនី នៃក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។

កីឡាករ រ៉ូនី វ័យ២៧ឆ្នាំ ពុំមានឈ្មោះជាកីឡាករជម្រើសដំបូងទេ ក្នុងការប្រកួតឆែមពានលីក (Champions League) ជាមួយ នឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។

ហើយកិច្ចសន្យារបស់គាត់ នៅសល់រយះពេលត្រឹមតែ ២ឆ្នាំទៀតប៉ុណ្ណោះ ស្របពេលដែលក្រុមម៉ែនញូ ចង់កាត់បន្ថយតម្លៃ​របស់គាត់ផងនោះ។

ក្រុមម៉ែនញូ ជឿថាពួកគេបានឃើញ ឆ្នាំដែលល្អបំផុតសំរាប់កីឡាកររូបនេះ បន្ទាប់ពីការទិញយករូបគាត់ មកពីក្រុម អេវ៉ឺតុន (Everton) ក្នុងតម្លៃ ៣០លានផោន កាលពី [...]

បាល់ទាត់៖ លោកអេនសេឡូទី សរសើរ​ដល់​កីឡាករ​ក្រុម​ប៉ារីស

បាល់ទាត់៖ លោកអេនសេឡូទី សរសើរ​ដល់​កីឡាករ​ក្រុម​ប៉ារីស

គ្រូបង្វឹកក្រុមប៉ារីសហ្សិនជឺម៉ែន (Paris Saint-Germain) លោក កាឡូ អេនសេឡូទី (Carlo Ancelotti) បានសរសើរដល់​កីឡាកររបស់គាត់ទាំងអស់ បន្ទាប់ពីបានយកឈ្នះក្រុមវ៉ាឡិនស្ស៊ែ (Valencia)។ ហើយក្រុមមួយនេះបានបន្តដំណើរ​ទៅ​កាន់វគ្គ ១ភាគ៨ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ ឆែមពានលីក (Champions League) ជាលើកដំបូងក្នុងរយះពេល ១៨ឆ្នាំ។


កីឡាករដាវិដ ប៊េកខេម ក្នុងក្រុមបាល់ទាត់នៃទីក្រុងប៉ារីសប្រទេសបារាំង។

ការនាំមុខ ២-១ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុម បានធ្វើឲ្យក្រុមប៉ារីសជួបនឹងគ្រោះថ្នាក់ បន្ទាប់ពីកីឡាករ ចូណាស់ (Jonas) បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ ឲ្យក្រុមវ៉ាឡិនស្ស៊ែ ក្នុងការប្រកួតវគ្គទី២ នៃជើងទី២។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ អ៊ីស៊ីខ្វែល ឡាវែស៊ី (Ezequiel Lavezzi) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...