ម៉ែនញូ ត្រៀម​លក់​កីឡាករ រ៉ូនី ក្នុង​តម្លៃ​២៥​លាន​ផោន

កីឡាករ រ៉ូនី វ័យ២៧ឆ្នាំ ពុំមានឈ្មោះជាកីឡាករជម្រើសដំបូងទេ ក្នុងការប្រកួតឆែមពានលីក (Champions League) ជាមួយ នឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។ ហើយកិច្ចសន្យារបស់គាត់ នៅសល់រយះពេលត្រឹមតែ ២ឆ្នាំទៀតប៉ុណ្ណោះ ស្របពេលដែលក្រុមម៉ែនញូ ចង់កាត់បន្ថយតម្លៃ​របស់គាត់ផងនោះ។ ក្រុមម៉ែនញូ ជឿថាពួកគេបានឃើញ ឆ្នាំដែលល្អបំផុតសំរាប់កីឡាកររូបនេះ បន្ទាប់ពីការទិញយករូបគាត់ មកពីក្រុម អេវ៉ឺតុន (Everton) ក្នុងតម្លៃ ៣០លានផោន កាលពី ៩ឆ្នាំមុន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) នឹងយល់ព្រមតាមសំណើរ បើសិនជាក្រុមណាមួយហ៊ានឲ្យតម្លៃ ២៥លានផោន សំរាប់កីឡាករ វ៉ែន រ៉ូនី (Wayne Rooney)។


កីឡាករ វ៉ែន រ៉ូនី នៃក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។

កីឡាករ រ៉ូនី វ័យ២៧ឆ្នាំ ពុំមានឈ្មោះជាកីឡាករជម្រើសដំបូងទេ ក្នុងការប្រកួតឆែមពានលីក (Champions League) ជាមួយ នឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។

ហើយកិច្ចសន្យារបស់គាត់ នៅសល់រយះពេលត្រឹមតែ ២ឆ្នាំទៀតប៉ុណ្ណោះ ស្របពេលដែលក្រុមម៉ែនញូ ចង់កាត់បន្ថយតម្លៃ​របស់គាត់ផងនោះ។

ក្រុមម៉ែនញូ ជឿថាពួកគេបានឃើញ ឆ្នាំដែលល្អបំផុតសំរាប់កីឡាកររូបនេះ បន្ទាប់ពីការទិញយករូបគាត់ មកពីក្រុម អេវ៉ឺតុន (Everton) ក្នុងតម្លៃ ៣០លានផោន កាលពី ៩ឆ្នាំមុន។

ការសម្រេចចិត្តរបស់លោក អាឡិច ហ្វឺកឺសិន ដែលឲ្យ រ៉ូនី ជាកីឡាករបម្រុង ក្នុងការប្រកួតឆែមពានលីក ជាមួយក្រុមរៀល​នោះ បានធ្វើឲ្យកីឡាកររូបនេះ និងភ្នាក់ងាររបស់គាត់ ស្រឡាំងកាំងយ៉ាងខ្លាំង។

កីឡាករ រ៉ូនី ព្យាយាមចង់ចាកចេញពីក្រុម ម៉ែនញូ តាំងពី ២ឆ្នាំកន្លះមុន បន្ទាប់ពីរូបគាត់ដឹងថា ក្រុមមួយនេះ គ្មានបំណង​ចង់ទុករូបគាត់ ក្នុងពេលយូរអង្វែងតទៅទៀត។

បន្ទាប់មកគាត់ក៏បានផ្លាស់ប្តូរ គំនិតរបស់គាត់ ហើយយល់ព្រមបន្តកិច្ចសន្យាថ្មីមួយ ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយ លោកគ្រូបង្វឹក ហ្វឺកឺសិន មិនសូវល្អទេ ដោយមានគំនិតមិនស្របគ្នា។

អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមម៉ែនញូ កីឡាករ មីឆែល អូវ៉ិន (Michael Owen) បាននិយាយថា «សំរាប់កីឡាករ រ៉ូនី ដែលមិនបានចូលលេង ក្នុងការប្រកួតកាលពីថ្ងៃអង្គារ៏នោះ វាជាការប៉ះទង្គិចមួយសំរាប់រូបគាត់»។

ខ្សែប្រយុទ្ធ រ៉ូនី ដែលបានរកគ្រាប់បាល់បញ្ចូលទីបាន ១៤០គ្រាប់ ក្នុងការប្រកួត ២៧១លើក សំរាប់ក្រុម ម៉ែនញូ រូបនេះ មិន​បានជាប់ជាខ្សែប្រយុទ្ធសំខាន់ទៀតទេ សំរាប់ក្រុមម៉ែនញូ បន្ទាប់ពីការមកដល់របស់កីឡាករ រ៉ូបីន វ៉ានផឺស៊ី (Robin van Persie)។

ហើយលោក ហ្វឺកឺសិន បច្ចុបន្បជឿថា កីឡាករ ដេនី វ៉ែលបែក (Danny Welbeck) នឹងអាចជាដៃគូរដ៏ល្អ ជាមួយនឹងកីឡាករ​សញ្ជាតិហូឡង់ វ៉ានផឺស៊ី។

តាមមតិរបស់អ្នកអាន នៅលើកាសែតអង់គ្លេស ដឹសាន់ (The Sun) ដែលមានចំនួនជាង ៦ម៉ឺននាក់ បានបង្ហាញថា ៥៥%ក្នុង​ចំណោមពួកគេ គិតថាកីឡាករ វ៉ែន រ៉ូនី គួរតែចាកចេញពីក្រុម ម៉ែនញូ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...