Posts tagged as "Kem Sokha"

ស្រីមុំ ប្ដឹង កឹម សុខា ទារ​៣សែន​ដុល្លារ

ស្រីមុំ ប្ដឹង កឹម សុខា ទារ​៣សែន​ដុល្លារ

«សុំតុលាការ មេត្តាជួយរកយុត្តិធម៌ ឲ្យនាងខ្ញុំ​ជានារីទន់ខ្សោយផង» នេះជាឃ្លាមួយ នៅក្នុងសេចក្ដីសរុប ជា​«សំណូមពរ»​ចុងក្រោយ នៃពាក្យបណ្ដឹង របស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៦​នេះ តាមរយៈលោក គឹម វាសនា មេធាវីថ្មីរបស់នាង។ នៅក្នុងសំណូមពរចុងក្រោយនោះ នាង ខុម ចាន់តារាទី បានទាមទារ​ឲ្យតុលាការផ្ដន្ទាទោសលោក កឹម សុខា ដែលជាប្រធានស្ដីទីសព្វថ្ងៃ របស់​គណបក្ស​សង្គ្រោះជាតិ បន្ថែមពីលើសំណង ៣សែនដុល្លារ ដែលនាងគិតថា ជាការជួសជុល ការខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ ការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាង។

នៅក្នុងពាក្យបណ្ដឹង ដែលដាក់ចូលទៅកាន់ ព្រះរាជអាជ្ញាអម​សាលាដំបូងរាជធានីភ្នំពេញ និងដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានទទួលមួយច្បាប់ដែរនោះ នាង ខុម ចាន់តារាទី បានសរសេរចោទលោក កឹម សុខា ថាបានធ្វើការសន្យាជាច្រើនរឿង ជាមួយនឹងរូបនាង [...]

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្នើ ហ៊ុន សែន ឲ្យ​គោរព​«លិទ្ធិ​ប្រជាធិបតេយ្យ»

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្នើ ហ៊ុន សែន ឲ្យ​គោរព​«លិទ្ធិ​ប្រជាធិបតេយ្យ»

ក្នុងជំនួបកាលពីថ្ងៃអង្គារ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់ប្រទេសកម្ពុជា រដ្ឋមន្ត្រី​ការ​បរទេសអាមេរិក លោក ចន ឃេរី (John Kerry) បានលើកឡើងជាថ្មី ពីសារៈសំខាន់នៃលិទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បើទោះជាអាមេរិកបានសាទរ ពីសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសនេះ មាន​សភាព​ខ្លាំងក្លា គួរឲ្យកត់សំគាល់ក៏ដោយ។

បន្ទាប់ពីការពិភាក្សា ដែលមានលក្ខណៈ«ត្រង់ទៅត្រង់មក» ជាមួយបុរសខ្លាំងកម្ពុជា ដែល«អង្គុយ» នៅក្នុង​តំណែង​ជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥មកនោះ ប្រមុខការទូតអាមេរិក បានថ្លែងនៅចំពោះអ្នកសារព័ត៌មាន ពីក្ដី​សង្ឃឹមរបស់លោក ថាមេដឹកនាំកម្ពុជាទាំងអស់ នឹងបង្កើតឲ្យមាន នូវលិទ្ធិប្រជាធិបតេយ្យពហុបក្ស កាន់​តែ​ខ្លាំង​ឡើងថែមទៀត។

នៅក្នុងការថ្លែងរបស់លោក ឃេរី ដែលទំនងជាសំដៅ ទៅរកការបង្ក្រាបក្រុម​អ្នកប្រឆាំង​ផ្នែកនយោបាយ ជា​ពិសេស​ទៅលើមេដឹកនាំ គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី [...]

តុលាការ​ចេញ​ដីកា​«គប្បី»​ចាប់​ខ្លួន យុវជន​ពីរ​រូប​របស់ CNRP

តុលាការ​ចេញ​ដីកា​«គប្បី»​ចាប់​ខ្លួន យុវជន​ពីរ​រូប​របស់ CNRP

បន្ទាប់ពីការចាកចេញ របស់ប្រធានស្ដីទី របស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីប្រទេសកម្ពុជា​បាន​ពីរថ្ងៃ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនអ្នកកាន់ទំព័រហ្វេសប៊ុក (Facebook page) ផ្លូវការ របស់លោក សម រង្ស៊ី និងជំនួយការរបស់លោក ហុង សុខហួរ ទាំងពីរនាក់ ពីបទ​សម​គំនិត ក្លែង​បន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។

តាមប្រភពព័ត៌មានច្បាស់ការ ពីមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រៅពីការចាកចេញ ពីប្រទេសកម្ពុជារបសល់លោក កឹម សុខា នៅឯ​សាលា​ដំបូងរាជធានីភ្នំពេញវិញ កំពុងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សត្យា សម្បត្តិ (សម្បត្តិ សត្យា) និង ឈ្មោះ អ៊ុង ជុងលាង។ លោកបន្តថា តែយុវជនទាំងពីររូបនេះ [...]

ហ៊ុន សែន៖ ជន​ដៃដល់​វាយ​តំណាង​រាស្រ្ត មិន​មែន​ជា​បាតុករ​ទេ!

ហ៊ុន សែន៖ ជន​ដៃដល់​វាយ​តំណាង​រាស្រ្ត មិន​មែន​ជា​បាតុករ​ទេ!

ពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូក្រុងភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា ជន​ដៃ​ដល់​បី​នាក់ ប្រើហិង្សាវាយតំណាងរាស្រ្ត អំឡុងពេលមានបាតុកម្ម តវ៉ាទម្លាក់លោក កឹម សុខា ពី​អនុប្រធាន​ទី១​នៃ​រដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលានោះ មិនមែនជា «ក្រុមបាតុករ» ទេ។

ស្ថិតក្នុងភាពស្រពិចស្រពិល លោក ហ៊ុន សែន បានលើកឡើងថា ការប្រើហិង្សាលើតំណាងរាស្រ្តនោះ មិន​មែន​ប្រព្រឹត្ត​ដោយ​បាតុករ នៃបាតុកម្មរសុំឲ្យទម្លាក់ លោក កឹម សុខា នោះទេ។ ហើយអ្នកវាយ​តំណាងរាស្រ្ត​នោះ ក៏​លោក​បាន​«ឭ»​ថា ដោយសារតែតំណាងរាស្រ្ត«ជេរ» ទៅលើអ្នកវាយទាំងនោះឯង។

ជាមួយនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីនេះ តំណាងរាស្រ្ តដែលរងរបួសទាំងពីរ លោក ញ៉យ ចំរើន និងលោក គង់ សភា បានធ្វើការបដិសេធថា លោកមិនបានជេរ ទៅលើក្រុមបាតុករទាំងនោះឡើយ។ តាម​ការអះអាង ក្នុងបណ្តាញសង្គមហ្វេសប៊ូក តំណាងរាស្រ្តទាំងពីររូប បានបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន «ស្បថ» [...]

ច្បាស់​ឬ​ព្រាល៖ សារ​នយោបាយ​របស់ ហ៊ុន សែន នា​ដើម​ខែ​វិច្ឆិកា

ច្បាស់​ឬ​ព្រាល៖ សារ​នយោបាយ​របស់ ហ៊ុន សែន នា​ដើម​ខែ​វិច្ឆិកា

ព្រហើន ល្ងង់ខ្លៅ សុំទោស ឬវប្បធម៌សន្ទនា... សុទ្ធសឹងជាពាក្យម៉ាត់ៗ របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅក្នុងសារនយោបាយមួយ ដែលលោកបានថ្លែងជាសាធារណណៈ កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ក្នុងពិធី​បើក​សម្ពោធគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ នៅទីតាំងសួនច្បារមុខវត្តបទុមវតី រាជធានី​ភ្នំពេញ។ តើសារនយោបាយនោះ មានសច្ចៈភាពបានប៉ុន្មានចំណុច? ដើម្បីឆ្លើយនឹងសំនួរនេះ លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ មកពីប្រទេសកម្ពុជា និងជាអ្នកវិភាគ ឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹង​ពន្យល់​ជម្រាបជូន ដូចខាងក្រោម។

ការផ្អាកពីធីបុណ្យអុំទូក...

លោកនាយករដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មមុនគេ ទៅនឹង«ការធ្វើអត្ថាធិប្បាយរបស់អ្នកវិភាគ និងតំណាង​រាស្រ្ត»​មួយចំនួន មកពីគណបក្សប្រឆាំង ថាកំពុងម៉ាក់ងាយ និងប្រមាថដល់រដ្ឋាភិបាល របស់លោក។ លោក ហ៊ុន សែន បានហៅអ្នកវិភាគ និង​តំណាងរាស្រ្តទាំងនោះថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...