កិច្ចព្រមព្រៀង COP21 នៃរដ្ឋធានីប៉ារិស និយាយពីអ្វីខ្លះ?
មិនឲ្យកើនកម្ដៅលើសពី២អង្សាសេ
នៅក្នុងអត្ថបទ នៃកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា ជាផ្លូការកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយប្រទេសចំនួន១៩៥ ក្នុងកិច្ចប្រជុំស្ដីពីបម្លាស់ប្ដូរអាកាសធាតុ នារដ្ឋធានីប៉ារីស មានដាក់បញ្ជាក់ថា ត្រូវកម្រិតការឡើងកម្ដៅ ពីពេលនេះទៅទល់នឹងឆ្នាំ២០២០ មិនឲ្យលើស ពីច្រើនបំផុតត្រឹម ២អង្សាសេរ បើប្រៀបធៀបទៅនឹងសីតុណ្ហភាព កាលពីមុនសម័យកាល នៃឧស្សាហកម្មជឿនលឿន (ពាក់កណ្ដាលសតវត្សន៍ទី១៩)។ ក្នុងអត្ថបទបានបញ្ជាក់បន្ថែមថា ត្រូវខិតខំប្រឹងប្រែង ទប់ស្កាត់នៅពេលដែលសីតុណ្ហភាព បានឡើងដល់១.៥អង្សាសេ។
១០០កោដ ក្នុងមួយឆ្នាំសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍
អត្ថបទបានគ្រោងថា ប្រទេសដែលកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលមានឧស្សាហកម្មជឿនលឿន ត្រូវផ្ដល់ប្រាក់ចំនួន ១០០កោដដុល្លា ក្នុងមួយឆ្នាំ ទៅឲ្យប្រទេសដែលក្រីក្រជាងគេ ដើម្បីឲ្យប្រទេសទាំងនោះ ប្រយុទ្ធប្រឆាំង [...]