Posts tagged as "Environnement"

រដ្ឋាភិបាល​កម្ពុជា ប្រកាស​រំលាយ​អង្គការ​«មាតា​ធម្មជាតិ»

រដ្ឋាភិបាល​កម្ពុជា ប្រកាស​រំលាយ​អង្គការ​«មាតា​ធម្មជាតិ»

ទីបំផុតទៅ វាសនារបស់អង្គការចលនាមាតាធម្មជាតិ មិនខុសគ្នាប៉ុន្មាន ពីស្ថាបនិករបស់ខ្លួន លោក អាឡិចហ្សង់ដ្រូ ដេវិតសិន (Alejandro Gonzalez Davidson) ជាតិអេស្ប៉ាញ ដែលត្រូវរដ្ឋាភិបាលកម្ពុជា បណ្ដេញចេញពីប្រទេស កាលពីពីរឆ្នាំមុននោះទេ។ នៅថ្ងៃនេះ អង្គការមួយនេះ ដែលសកម្មខាងការងារឃ្លាំមើល ព្រៃឈើ ធនធានខ្សាច់ និងធនធានធម្មជាតិ ផ្សេងទៀតនោះ ត្រូវបានក្រសួងមហាផ្ទៃកម្ពុជា ចេញប្រកាសលុបឈ្មោះចោល ចេញពីបញ្ជីអង្គការក្រៅរដ្ឋាភិបាល របស់ក្រសួងជាស្ថាពរ។

ការលុបឈ្មោះអង្គការនេះ ចេញពីបញ្ជីក្រសួង បានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយការចាប់ខ្លួនសកម្មជនពីរនាក់ របស់អង្គការនេះ ដោយអាជ្ញាធរខេត្តកោះកុង មុននឹងសកម្មជនទាំងពីរ ត្រូវបានតុលាការបញ្ជាឲ្យឃុំខ្លួន នៅក្នុងពន្ធនាគារ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទ«ញុះញង់​ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» និងបទ «ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សិទ្ធិ​ ខាង​រូបភាព​នៃ​បុគ្គល»។

[...]

របាយការណ៍៖ វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

របាយការណ៍៖ វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ​ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ប្ដូរក្រដាសស្នាម ឲ្យ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ (ការលាងឈើកខ្វក់) ដែល​​មាន​តម្លៃ​ប្រមាណជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ បើតាមទិន្នន័យ នៅក្នុងរបាយការណ៍មួយ ចេញផ្សាយដោយអង្គការអន្តរជាតិ  «Environnement Investigation Agency» ហៅកាត់ថា «EIA» ដែលមានជំនាញ ខាងការស៊ើបអង្កេត រឿងរ៉ាវទាក់ទងនឹងបរិស្ថាន។

របាយការណ៍របស់អង្គការ «EIA» ចេញផ្សាយនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ ដែលមានកម្រាស់១០ទំព័រ និងដែលមានចំណងជើង «ជនល្មើសមុខដដែល៖ [...]

កូន​ប្រុស ឈុត វុទ្ធី បង្ហើប​ថា អ៊ិន រតនា និង​ឪពុក​លោក​ជា​មិត្តភ័ក្រ​គ្នា

កូន​ប្រុស ឈុត វុទ្ធី បង្ហើប​ថា អ៊ិន រតនា និង​ឪពុក​លោក​ជា​មិត្តភ័ក្រ​គ្នា

វាពិបាកនឹងយល់​ណាស់ ដែលមនុស្សពីរនាក់​រាប់អានគ្នា​ បែរជាឈ្លោះគ្នា រហូតឈានដល់ ការ​បាញ់សម្លាប់គ្នា។ ព្រោះ បើតាមរបាយការណ៍ចុងបញ្ចប់ របស់គណៈកម្មការចម្រុះ ដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប៉ុន្មានថ្ងៃ ក្រោយឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី (ឃាតកម្មនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២) នោះ បានរកឃើញថា លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីរាជអាវុធហត្ថ លោក អ៊ិន រតនា បាញ់សម្លាប់ ដោយសារទំនាស់ពាក្យសម្ដី និងភាពឆេវឆាវ ខណៈលោក អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ ដោយ«រាកៃ» ដោយលោក រ៉ាន់ បូរ័ត្ន មន្ត្រីសន្តិសុខមួយរូបទៀត ក្នុងពេលក្រោយមក។

ប៉ុន្តែការរកឃើញនេះ មិនដែលផ្ដល់ការជឿជាក់ សម្រាប់ក្រុមគ្រួសារ របស់លោក ឈុត វុទ្ធី នោះទេ ហើយពួកគេនៅតែទាមទារ ឲ្យស្វែងរកយុត្តិធម៌ និងអ្នកដែលនៅពីក្រោយឃាតកម្មនេះ យកមកផ្ដន្ទាទោស។ ជាពិសេស កូនប្រុសលោក ឈុត វុទ្ធី បានទម្លាយ រឿងរ៉ាវថ្មីមួយទៀត ដែលកាត់តែឲ្យគ្រួសារ របស់ជនរងគ្រោះ [...]

ដំរី​ព្រៃ​ទាំង​១១ក្បាល ត្រូវ​បាន​សង្គ្រោះ​ពី​រណ្ដៅ​គ្រាប់​បែក​ហើយ!

ដំរី​ព្រៃ​ទាំង​១១ក្បាល ត្រូវ​បាន​សង្គ្រោះ​ពី​រណ្ដៅ​គ្រាប់​បែក​ហើយ!

បន្ទាប់ពីបានជាប់ខ្លួន អស់រយៈពេលបួនថ្ងៃកន្លងមក ហ្វូងសត្វដំរីព្រៃទាំង១១ក្បាល រាប់​ទាំង​កូន​ដំរី​មួយ​ក្បាល​ផង ត្រូវ​បាន​ជួយ​សង្គ្រោះ ឲ្យងើបខ្លួន​ចេញពីរណ្ដៅគ្រាប់បែក ដែលបានបន្សល់ទុក តាំងពី​ចុង​ទសវត្សន៍​ឆ្នាំ​៦០​មក ហើយបាន​រត់ត្រឡប់ ចូលទៅក្នុងព្រៃ​ជ្រៅ​វិញ​អស់​ហើយ នៅរសៀល​ថ្ងៃសៅរ៍​នេះ។ នេះ បើ​តាម​លោក ​កែវ សុ​ភក៌ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី។

ហ្វូងសត្វដំរីព្រៃ ទាំង១១ក្បាល ត្រូវបានអ្នកស្រុករកឃើញ កំពុង​ជាប់​ខ្លួន នៅក្នុងរណ្ដៅ​គ្រាប់​បែក ជម្រៅ​ប្រមាណ​ជា៣ម៉ែត្រ ដែលដក់​ទៅ​ដោយ​ទឹកភក់ កាលពីថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុងតំបន់​ព្រៃអភិរក្ស ស្ថិត​នៅ​ភូមិ អូរអាម ឃុំស្រែខ្ទម ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី។ ប៉ុន្តែបើតាមមើលសភាពជាប់គាំង នៅក្នុង​ទឹក​ភក់ របស់​សត្វដំរីព្រៃ​ទាំង​នោះ បាន​ធ្វើឲ្យ​គេ​គិតថា ពួកវាបាន​ជាប់ខ្លួន នៅទីនោះ មិន​តិច​ជាង បីថ្ងៃ​មកហើយ​នោះទេ (រាប់​ទាំងថ្ងៃ​នេះ [...]

អតីត​ប្រមុខ​រដ្ឋ​សូវៀត ព្រមាន​ពី​សង្គ្រាម​លោក​ទី៣ កំពុង​ហៀប​ផ្ទុះ

អតីត​ប្រមុខ​រដ្ឋ​សូវៀត ព្រមាន​ពី​សង្គ្រាម​លោក​ទី៣ កំពុង​ហៀប​ផ្ទុះ

លោក មីខាអ៊ីល ហ្គោរបាឆូវ (Mikhaïl Gorbatchev) អតីតប្រមុខរដ្ឋចុងក្រោយ​ នៃអតីតសហភាពសូវៀត ដែល​ធ្លាប់​ជា​​មហា​អំណាច​កុម្មុយនីស​ធំជាងគេ បានសំដែងក្ដីបារម្ភរបស់លោក នៅចំពោះសភាពការណ៍​បច្ចុបន្ន ដោយ​បាន​ថ្លែង​ឡើងថា៖ «វាកាន់​តែ​ច្បាស់​ហើយ ថាពិភពលោកយើងសព្វថ្ងៃ កំពុងត្រៀមខ្លួន ដើម្បី​ធ្វើស​ង្គ្រាម​លោក​​ជា​ថ្មី​ទៀត»។

លោក ហ្គោរបាឆូវ បាន​ថ្លែងដូច្នេះ កាលពីថ្ងៃទី២៦ ខែមករានេះ នៅលើទំព័រអត្ថបទមួយ របស់ទស្សនាវដ្ដី «Time» អាមេរិក។ លោក​បាន​សង្កត់​ធ្ងន់​ថា៖ «បច្ចុប្បន្ន ពិភពលោកបានពេញប្រៀប ទៅដោយបញ្ហា (...) ហើយរាល់​អ្នក​នយោបាយ ទំនងជាលែង​មាន​​ទិសដៅ​​ពិត​ប្រាកដ និង​កំពុង​​វង្វេង​វង្វាន់»។

អតីមេដឹកនាំដ៏មានឥទ្ធិពល ដែលសព្វថ្ងៃមានអាយុ ៨៥ឆ្នាំនោះ បាន​ថ្លែងស្នើទៅ មេដឹកនាំ​នៅលើ​ពិភពលោក​ទាំង​អស់ ឲ្យធ្វើការ​ថ្កោល​ទោស «យោធានីយកម្ម នៅក្នុងការធ្វើនយោបាយ និងការប្រឡងប្រណាំង ផ្នែក​សព្វាវុធ» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...