Posts tagged as "Boeung Kak"

បាតុករ​​៤សហគមន៍ ប្ដេជ្ញា​​បន្ត​បាតុកម្ម

បាតុករ​​៤សហគមន៍ ប្ដេជ្ញា​​បន្ត​បាតុកម្ម

ក្រុម​បាតុករ មក​ពី​សហគមន៍​​ទាំង​បួន រួម​មាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សហគមន៍​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ បាន​ប្ដេជ្ញា​ចិត្ត​ថា ពួក​គាត់​នឹង​មិន​បញ្ឃប់​ការ​ធ្វើ​បាតុកម្ម ដែល​ពួក​គាត់​បាន​គ្រោង​ធ្វើ ដល់​ទៅ​មួយ​ខែ​ជាប់​គ្នា​នោះ​ទេ។ ពួក​គាត់​បាន​និយាយ​ទៀត​ថា នឹង​បន្ត​ធ្វើ​បាតុកម្ម​នេះ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី ចំនួន​១៩​នាក់ និង​បើ​ទោះ​ជា​មាន​ការ​អន្តរាគមន៍​បំបែក ពី​កង​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​នោះ​ក៏​ដោយ។

ក្រុម​សហគមន៍​ទាំង​នោះ បាន​ជួប​ប្រជុំ​គ្នា​មាន​ចំនួន​ប្រមាណ​ជា ៣០០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​មករា​នេះ ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ​ជាង ៩ :៣០នាទី ការ​ជួបជុំ​នោះ​ត្រូវ​បាន​ក្រុម​សន្ដិសុខ​ធ្វើការ​បំបែក និង​រុញ​ក្រុម​បាតុករ​ដែល​នៅ​សេស​សល់ ប្រមាណ​ជា​២០ ទៅ ៣០​នាក់ ទៅ​នៅ​ក្បែរ​វត្ត​ភ្នំ​វិញ។ អ្នកស្រី [...]

ធី សុវណ្ណថា ប្រកាស​ជួយ​សហគមន៍​រង​គ្រោះ​ផ្នែក​ដី​ធ្លី ដើម្បី​ធ្វើ​បាតុកម្ម​១​ខែ

ធី សុវណ្ណថា ប្រកាស​ជួយ​សហគមន៍​រង​គ្រោះ​ផ្នែក​ដី​ធ្លី ដើម្បី​ធ្វើ​បាតុកម្ម​១​ខែ

ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មិន​ចូល​រួម​ធ្វើ​បាតុកម្ម ជា​មួយ​សហគមន៍​រង​គ្រោះ​នឹង​បញ្ហា​ដី​ធ្លី ដែល​ធ្លាប់​គាំ​ទ្រ​ខ្លួន​នោះ កញ្ញា ធី សុវណ្ណថា ឯ​ណេះ​បាន​ប្រកាស ថា​នាង​នឹង​ធ្វើ​ចលនា​ជា​មួយ​យុវជន​ជា​ច្រើន​ផ្សេង​ទៀត ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ដែល​នាង​អាច​ធ្វើ​បាន ដើម្បី​គាំទ្រ​សហគមន៍​ទាំង​បួន ដែល​គ្រោង​នឹង​ធ្វើ​បាតុកម្ម សម្រាប់​រយៈ​ពេល​១​ខែ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ។

សហគមន៍​ដែល​មាន​បញ្ហា​ដី​ធ្លី ក្នុង​រាជធានី​ចំនួន ៤ រួម​មាន​សហគមន៍​​បុរី​កីឡា សហគមន៍​​ព្រលាន​​យន្តហោះ សមាគម​​ស្ត្រី​​បឹង​កក់ និង​​បណ្ដាញ​អតីត​ស្ត្រី​បឹងកក់ បាន​ប្រកាស​ធ្វើ​បាតុកម្ម​រយៈ​ពេល​មួយ​ខែ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ ពី​បញ្ហា​ជំលោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ទាំង​ឡាយ និង​ស្នើ​សុំ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ដី​ធ្លី ព្រះ​សង្ឃ សកម្ម​ជន​នយោបាយ និង​និស្សិត។

[...]

មន្ត្រី​សង្គម​ស៊ីវិល ថា​ពលរដ្ឋ​ពឹង​​​ទូត​បរទេស ព្រោះ​អស់​ជំនឿ​លើ​តុលាការ (vdo)

បន្ទាប់​ពី​គ្មាន​ជំនឿ​ចិត្ត​លើ​តុលាការ និង​ទំនុក​ចិត្ត​ពី​រដ្ឋាភិបាលកម្ពុជា​នោះ ក្រុម​ជន​រង​គ្រោះ​មាន​តែ​ងាក​មក​រក​បណ្តា​ស្ថានទូត​បរទេស​មួយ​ចំនួន ដែល​តំណាង​ឲ្យ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ជា​ប្រទេស​មហា​អំណាច និង​ជា​ប្រទេស​ម្ចាស់​ជំនួយ និង​ធ្លាប់​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា ដើម្បី​ឲ្យ​ស្ថានទូត​ទាំង​នោះ​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌​វិញ។ នេះ​ជាការ​ថ្លែង​ឡើង​របស់  ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត នៅ​ក្នុង​កិច្ច​សម្ភាស​មួយ ជា​មួយ​អ្នក​សារព័ត៌មាន។

លោក​បាន​ថ្លែង​ដូច្នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៥​នេះ នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រមូល​គ្នា​ដាក់​ញត្តិ​របស់​ក្រុម​សកម្ម​ជន​ដី​ធ្លី ពី​សហគមន៍​បឹង​កក់ បុរី​កីឡា និង​ព្រះ​សង្ឃ​ប្រមាណ​ជាង​១០០​នាក់​ ​នៅ​តាម​ស្ថានទូត​បរទេស​ចំនួន​១០ [...]

សកម្មជន​ដី​ធ្លី​ស្នើ​ទៅ​ទូត​១០ប្រទេស ឲ្យ​ចូល​រួម​ឃ្លាំ​មើលការ​កាត់​ទោស​ស្ត្រី​បឹង​កក់

សកម្មជន​ដី​ធ្លី​ស្នើ​ទៅ​ទូត​១០ប្រទេស ឲ្យ​ចូល​រួម​ឃ្លាំ​មើលការ​កាត់​ទោស​ស្ត្រី​បឹង​កក់

សកម្មជន​ដី​ធ្លី​ដែល​បាន​ជាប់​ពន្ធនាគារ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ហើយ​នោះ នឹង​ត្រូវ​សាលា​ឧទ្ទរណ៍​នាំ​ខ្លួន យក​មក​បើក​សាវនាការ​កាត់​ទោស នៅ​ថ្ងៃ​ទី ២២ ខែ​មករា ខាង​មុខ​នេះ។ ទទឹម​នឹង​ការ​ប្រកាស​​បើក​សវនាការ​នេះ សហគមន៍​រង​គ្រោះ​នឹង​វិបត្តិ​ដីធ្លី ដែល​ស្និត​នឹង​ស្ត្រី​ទាំង ១០រូប បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ដោយ​ថ្មើរ​ជើង ដាក់​ញត្តិ​នៅ​ស្ថានទូត​នៃ​ប្រទេស​ធំៗ​ដូច​ជា បារាំង អង់គ្លេស អាមេរិក កូរ៉េ​ខាង​ត្បូង អាល្លឺម៉ង ជប៉ុន អូស្ត្រាលី សហភាពអឺរ៉ុប អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋសភា​ជាតិ ដើម្បី​អញ្ជើញ​ឯក​អគ្គរដ្ឋ​ទូត និង​ថ្នាក់​ដឹក​នាំ​ក្នុង​ស្ថាប័ន​ទាំង​នោះ មក​ជួយ​ឃ្លាំ​មើល​ការ​កាត់​ទោស របស់​សាលា​ឧទ្ទរណ៍។

នៅ​ក្នុង​ខ្លឹមសារ នៃ​លិខិត​អញ្ជើញ​របស់​ក្រុម​សហគមន៍ បាន​បញ្ជាក់​អំពី​គោល​បំណង​របស់​ខ្លួន​ថា ការ​ចូល​រួម​របស់​ឯក​អគ្គរដ្ឋទូត និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ [...]

៤សហគមន៍​គ្រោង​ធ្វើ​បាតុកម្ម«១ខែ» នៅ​ទី​លាន​ប្រជាធិបតេយ្យ

៤សហគមន៍​គ្រោង​ធ្វើ​បាតុកម្ម«១ខែ» នៅ​ទី​លាន​ប្រជាធិបតេយ្យ

សហគមន៍ រង​គ្រោះ​ដោយ​ការ​រំលោក​ដី​ធ្លី​រួម​មាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សហគមន៍​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​ដាក់​សំណើរ ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​៥កន្លះ​ល្ងាច គឺ​ចាប់​ពី​ថ្ងៃ​ទី២០ ខែ​មករា ដល់​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។

អ្នកស្រី យ៉ោម បុប្ផា អ្នក​ដឹក​នាំ​គម្រោង​ធ្វើ​បាតុកម្ម​នេះ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុម​ជន​រង​គ្រោះ ដោយ​សារ​បញ្ហា​ដី​ធ្លី​ធ្វើ​បាតុកម្ម​៖ ទី១.ដោយ​សារ​តែ ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ទាំង​បួន​សហគមន៍ នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ ទី២.ទាមទារ​ឱ្យ​ដោះ​លែង​ជន​ជាប់​ចោទ​ជា​សកម្មជន​ដី​ធ្លី ព្រះ​សង្ឃ រួម​នឹង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង​១៩​នាក់ និង​ទី៣.​ស្នើ​ឱ្យ​គណបក្យ​នយោបាយ​ទាំង​ពីរ បញ្ចប់​ជម្លោះ​នយោបាយ។

អ្នកស្រីថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...