Posts tagged as "Boeung Kak"

ត្រូវ​ដោះលែង​យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខ័ណ្ឌ បើ​តាម​អង្គការ​អន្តរជាតិ

ត្រូវ​ដោះលែង​យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខ័ណ្ឌ បើ​តាម​អង្គការ​អន្តរជាតិ

ជាថ្មីម្ដងទៀត អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា Amnesty International បានចេញសេចក្ដី​អំពាវនាវ ឲ្យមានការដោះលែងឲ្យមានសេរីភាពជាបន្ទាន់ និងដោយគ្មានលក្ខខ័ណ្ឌ សកម្មជនដីធ្លីមួយរូបអ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ យ៉ាង«អយុត្តិធម៌»។ សេចក្ដីអំពាវនាវនេះ បានចេញផ្សាយកាលពីថ្ងៃទី០៧ខែវិច្ឆិកា​កន្លង​ទៅនេះ នៅមុនតែពីរសប្ដាហ៍ប៉ុណ្ណោះ នៃសវនាការកាត់ទោសរបស់តុលាការកំពូល ក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបើក​ធ្វើ​នៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខ។


កូនប្រុសអ្នកស្រី យោម បុប្ផា និងអ្នកភូមបឹងកក់ ដែលទាមទារឲ្យគេដោះលែងម្ដាយខ្លួន នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ U. Bory)

សិទ្ធិលំនៅដ្ឋាន - អង្គការលើកលែងទោសអន្តរជាតិ បានហៅអ្នកស្រីយ៉ោម បុប្ផា ថាជាសកម្មជន [...]

សហគមន៍​បឹង​កក់​បារម្ភ ជំរុញ​ឲ្យ​អាជ្ញាធរ និង​តុលាការ​ចាប់​ជន​ដៃ​ដល់

សហគមន៍​បឹង​កក់​បារម្ភ ជំរុញ​ឲ្យ​អាជ្ញាធរ និង​តុលាការ​ចាប់​ជន​ដៃ​ដល់

ពន្លឺនៃដំណោះស្រាយ និងការតាមចាប់ជនដៃដល់ ដែលបានប្រើ«ហិង្សា» មកលើពលរដ្ឋអ្នកភូមិបឹងកក់ កាលពីយប់ថ្ងៃ​ទី២២ ខែកញ្ញា នៅរមណីដ្ឋានវត្តភ្នំ និងការដង្ហោយហៅឲ្យអាជ្ញាធរជួយការពារ ឃ្លាំមើលពីសុវត្តិភាព អាយុ​ជីវិតរបស់​សកម្មជនដីធ្លីទាំងនេះ នៅមិនទាន់បានលេចចេញ ឲ្យឃើញជារូបរាងនៅឡើយ។ ទាំងនេះជាមូលហេតុជំរុញឲ្យ ក្រុម​ពលរដ្ឋទាំងនោះ បានដាក់បន្ថែមទៀតនូវភស្ដុតាងទាំងឡាយ ដែលពួកគេទទួលបាន ទៅកាន់ស្ថាប័នពាក់ព័ន្ធ​ជាបន្តទៅ​ទៀត ក្នុងនោះមានសាលាដំបូងរាជធានីភ្នំពេញ និងអគ្គស្នងការនគបាលជាតិ។


ទិដ្ឋភាពនៃការតវ៉ា របស់ពលរដ្ឋអ្នកភូមិបឹងកក់ នៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - តាមការអះអាងរបស់តំណាងប្រជាពលរដ្ឋ [...]

សម្ភាស​កុមារី ញ៉េន ស្រី​ម៉ី៖ ខ្ញុំ​ត្រូវ​គេ​«ឆក់» ព្រោះ​តែ​ចង់​បាន​«ផ្ទះ»​មក​វិញ

សម្ភាស​កុមារី ញ៉េន ស្រី​ម៉ី៖ ខ្ញុំ​ត្រូវ​គេ​«ឆក់» ព្រោះ​តែ​ចង់​បាន​«ផ្ទះ»​មក​វិញ

កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ការប៉ះទង្គិចគ្នានៅមុខវិមានសន្តិភាព រវាងក្រុមសមត្ថកិច្ចប្រមាណមិនតិចជាងមួយរយនាក់ ជាមួយនឹងក្រុមអ្នកបុរីកីឡាដែលភាគច្រើនជាស្រ្តី និងកុមារ ប្រមាណជាជិតមួយរយនាក់ដែរនោះ បានធ្វើឲ្យកុមាររីម្នាក់​ឈ្មោះ ញ៉េន ស្រីម៉ី អាយុ១៤ឆ្នាំ មានរបួសក្នុងសភាពស្ពឹកមួយជំហៀងខ្លួន។ ចង់ដឹងថា ដំណើរហេតុបែបណា ដែលកុមារី​ផ្ទាល់បានជួបប្រទះនោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសផ្ទាល់ជាមួយនាង នៅក្រោយពេលដែល​កុមារី​បានដឹងខ្លួនវិញ។


កុមារី ញ៉េន ស្រីម៉ី នៅពេលមិនទាន់ដឹងខ្លួនឡើងវិញមែនទែន នាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្រុមអ្នកបុរីកីឡានាព្រឹកថ្ងៃទី៣០ ខែតុលានេះ [...]

មតិ៖ ដំណោះ​ស្រាយ​ដី​ធ្លី​ជូន​ពលរដ្ឋ​របស់​សាលា​រាជធានី គឺ​«ដំបង»​និង​«ខែល»

មតិ៖ ដំណោះ​ស្រាយ​ដី​ធ្លី​ជូន​ពលរដ្ឋ​របស់​សាលា​រាជធានី គឺ​«ដំបង»​និង​«ខែល»

ជាថ្មីម្តងទៀត ក្រុមអ្នកបឹងកក់ និងអ្នកបូរីកីឡា ប្រមាណជាងពីរយនាក់ បានដង្ហែរជាក្បួនពីលំនៅដ្ឋានរៀងៗខ្លួន មកជួប​ជុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំដល់ដល់អភិបាល រាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ដែលទើបនឹង​ឡើងកាន់តំណែងថ្មី ជួយបន្តរដោះស្រាយបញ្ហា ដែលនៅសេសសល់ ពីលោកអភិបាលចាស់ លោក កែបជុតិមា តាំងពី​ប្រាំឆ្នាំមុន ជូន​ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព ពិសេសត្រូវគោរពតាមការសន្យា ឬតាមអ្វីដែលជាការទទួលខុសត្រូវរបស់​ខ្លួន។ សូមអានបទយកការណ៍ខាងក្រោម ដែលនឹងស្រង់នូវមតិនិងការយល់ឃើញ របស់ពលរដ្ឋមួយចំនួនមកបញ្ជាក់។


កងកម្លាំងដែលត្រូវបានបញ្ជូនមកកាន់មុខសាលារាជធានីភ្នំពេញថ្ងៃទី៣០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - [...]

អ្នក​បឹង​កក់​ស្នើ​ឲ្យ​តុលាការ​កំពូល​ពន្លឿន សំណុំ​រឿង​អ្នកស្រី យ៉ោម បុប្ផា

អ្នក​បឹង​កក់​ស្នើ​ឲ្យ​តុលាការ​កំពូល​ពន្លឿន សំណុំ​រឿង​អ្នកស្រី យ៉ោម បុប្ផា

អ្នកបឹងកក់ប្រមាណជិតមួយរយនាក់ បានជួបជុំគ្នានៅមុខតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែតុលា ដើម្បីស្នើដល់ស្ថាប័ន​កំពូល ដែលមានសមត្ថកិច្ចកំពូល ក្នុងការផ្តល់នូវ«យុត្តិធម៌»ជូនពលរដ្ឋនោះ ឲ្យជួយពន្លឿនក្នុងការរកយុត្តិធម៌ជូនអ្នកស្រី យ៉ោម បុប្ផា។ ប្រជាពលរដ្ឋដែលបានស្រែកទាមទានេះ បានចាត់ទុកចំពោះការចោទប្រកាន់នេះ ជារឿងអយុត្តិធម៌ ដែល​កើតចេញពីអំពើពុករលួយនៃស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមហ៊ុន រហូតមានការចាប់ខ្លួនដោយអយុត្តិធម៌ ព្រោះតែការតស៊ូ​ទាមទារនូវសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ។


ក្រុមអ្នកគាំទ្រអ្នកស្រីយ៉ោម បុប្ផា នៅមុខតុលាការកំពូល ថ្ងៃទី២២ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ជីវិតត្រូវតែធ្វើការតស៊ូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...