សម្ភាស​កុមារី ញ៉េន ស្រី​ម៉ី៖ ខ្ញុំ​ត្រូវ​គេ​«ឆក់» ព្រោះ​តែ​ចង់​បាន​«ផ្ទះ»​មក​វិញ

កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ការប៉ះទង្គិចគ្នានៅមុខវិមានសន្តិភាព រវាងក្រុមសមត្ថកិច្ចប្រមាណមិនតិចជាងមួយរយនាក់ ជាមួយនឹងក្រុមអ្នកបុរីកីឡាដែលភាគច្រើនជាស្រ្តី និងកុមារ ប្រមាណជាជិតមួយរយនាក់ដែរនោះ បានធ្វើឲ្យកុមាររីម្នាក់​ឈ្មោះ ញ៉េន ស្រីម៉ី អាយុ១៤ឆ្នាំ មានរបួសក្នុងសភាពស្ពឹកមួយជំហៀងខ្លួន។ ចង់ដឹងថា ដំណើរហេតុបែបណា ដែលកុមារី​ផ្ទាល់បានជួបប្រទះនោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសផ្ទាល់ជាមួយនាង នៅក្រោយពេលដែល​កុមារី​បានដឹងខ្លួនវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ការប៉ះទង្គិចគ្នានៅមុខវិមានសន្តិភាព រវាងក្រុមសមត្ថកិច្ចប្រមាណមិនតិចជាងមួយរយនាក់ ជាមួយនឹងក្រុមអ្នកបុរីកីឡាដែលភាគច្រើនជាស្រ្តី និងកុមារ ប្រមាណជាជិតមួយរយនាក់ដែរនោះ បានធ្វើឲ្យកុមាររីម្នាក់​ឈ្មោះ ញ៉េន ស្រីម៉ី អាយុ១៤ឆ្នាំ មានរបួសក្នុងសភាពស្ពឹកមួយជំហៀងខ្លួន។ ចង់ដឹងថា ដំណើរហេតុបែបណា ដែលកុមារី​ផ្ទាល់បានជួបប្រទះនោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសផ្ទាល់ជាមួយនាង នៅក្រោយពេលដែល​កុមារី​បានដឹងខ្លួនវិញ។


កុមារី ញ៉េន ស្រីម៉ី នៅពេលមិនទាន់ដឹងខ្លួនឡើងវិញមែនទែន នាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្រុមអ្នកបុរីកីឡានាព្រឹកថ្ងៃទី៣០ ខែតុលានេះ បានប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ាទាមទា​ឲ្យមានការ​ដោះ​ស្រាយបញ្ហាដីធ្លី នឹងផ្ទះសម្បែងពីសំណាក់សាលារាជធានីភ្នំពេញ។ ស្របជាមួយគ្នានេះ ក្រុមអាជ្ញាធរក៏បានដាក់កម្លាំង​ពង្រាយទប់ស្កាត់ មិនឲ្យមានការហែរចេញទៅបាន។ នៅក្នុងហេតុការណ៍ប្រទាញប្រទង់គ្នានេះ ស្រ្តីដែលជាអ្នកភូមិបឹងកក់ និងបុរីកីឡាមិនតិចជាងប្រាំនាក់ បានរងរបួសស្រាល និងកុមារីម្នាក់អាយុ១៤ឆ្នាំ ឈ្មោះ ញ៉េន ស្រីម៉ី ត្រូវបានកម្លាំង​សមត្ថកិច្ចម្នាក់លបឆ្មក់ ពី​ក្រោយនៃកម្លាំងសមត្ថកិច្ចផ្សេងទៀត ធ្វើការឆក់ដោយដំបងធ្វើឲ្យស្ពិកមួយ​ចំហៀងខ្លួន ក្នុងពេល​ភ្លាមៗនោះស្ទើរតែថប់ដង្ហើម។

ក្រោយពីបានដឹងខ្លួនសមល្មម អាចនឹងនិយាយបានហើយនោះ កុមារី ញ៉េន ស្រីម៉ី បានបញ្ជាក់ថា ក្នុងពេលកំពុងតែ​កើត​ហេតុការណ៍ នៃការរុញច្រានរបស់ក្រុមសមត្ថកិច្ច មកលើប្រជាពលរដ្ឋជាអ្នកភូមិ កុមារីរូបនេះក៍បានចូលទៅក្នុងចំណោម​នោះជាមួយគេដែរ ពេលនោះពួកគេ(សមត្ថកិច្ច) បានវាយ និងច្រាននាងបណ្តាលឲ្យដួល។

ក្នុងរូបរាងដំបងតែប្រែជាគ្មានកម្លាំងអ្វីសោះ កុមារី ស្រីម៉ី បានបន្តរថា ដោយឃើញសមត្ថកិច្ចទាំងនោះវាយបងរបស់ខ្លួន ក៏បានចូលទៅទាញគាត់ចេញ តែត្រូវបានរុញច្រានទៅវិញទៅមក ស្របពេលជាមួយគ្នានោះ កុមារីរូបនេះក៏បានត្រូវ​នឹង​ដំបង របស់សមត្ថកិច្ចចំក្បាល (ក្រោយមកឡើងហើម) ហើយបានដួលទៅនឹងដី ពេលនោះពួកគាត់ (សមត្ថកិច្ច) បានវាយ និងទាត់ត្រង់ជើងទាំងពីររបស់កុមារថែមទៀត។

កុមារីរូបនេះបានបញ្ជាក់ថា នៅចាំ និងស្គាល់មុខអ្នកដែលវាយនោះ តែក្រោយពេលវាយហើយ ជន«មានអំណាចវាយ​កុមារ»នោះ បានរត់ទៅលាក់មុខបាត់ នៅខាងក្រោយសមត្ថកិច្ចដ៏ទៃទៀត។ តែទោះជាយ៉ាងណាក៏ដោយ នាងតូចបាន​បង្ហាញនូវភិនភាគខ្លះៗ នៃអ្នកដែលបានវាយនោះថា«គាត់ក្មេង ស្គម និងខ្ពស់»។ នាងតូចបានបញ្ជាក់ថា ពេលនេះកំពុង​តែឈឺស្ទើពេញទាំងខ្លួន ឈឺជើងទាំងពីរព្រោះតែគេវាយ ឈឺក្បាលដោយសារតែត្រូវពីរដំបង ឈឺខ្លួនដោយសារតែគេបុក នឹងខែលបណ្តាលឲ្យដួលទៅនឹងដី។

ម្តាយកុមារីដែលរងរបួសក្បែរនោះដែរ អ្នកស្រី បាន ថុល បានជ្រលក់មាត់ចូលពន្យល់ដែរថា កូនរបស់​អ្នកស្រី​មុននឹង​គេ​វាយ ត្រូវបានគេ«ឆក់»ឲ្យដួលរួចជាស្រេចរួចទៅហើយ។ អ្នកស្រីបានអះអាងថា កូនស្រីគាត់បានឈឺស្ពឹកមួយចំហៀងខ្លួន នឹងរៀងថប់ដង្ហើមក្រោយពីត្រូវឆក់ភ្លាមៗ។

ទោះជាអ្នកធ្លាប់រងគ្រោះនឹងការឆក់ពីសំណាក់ដំបង់ឆក់អាជ្ញាធរ បាននិយាយថាការឈឺស្ពឹកខ្លួន ដោយឆក់នឹងដំបងនេះ អាចនឹង​បាត់ទៅវិញក្នុងរយៈពេលបីថ្ងៃក្រោយក៏ដោយ ប៉ុន្តែរបួសក្នុងចិត្ត និងនៅក្នុងបេះដូង នៅមានស្នាមជាដរាប នឹង​មិនអាចជាសះស្បើយបានឡើយ ប្រសិនបើពន្លឺនៃដំណោះស្រាយនៅតែគ្មានរស្មី។ ការតស៊ូ និងការទាមទារនៅតែមាន ហើយទាំងនោះពួកអ្នកតវ៉ាថ្លែងហើយថ្លែងទៀត ថាគ្មានអ្វីក្រៅតែពី ចង់បានការរស់នៅមួយសមស្រប នៅក្នុងសង្គម​ដូច​គេឯងនោះឡើយ ជាពិសេសដូចជាបញ្ហាសិក្សារបស់កូនចៅរបស់ពួកគេជាដើម។

សួរដល់សំនួរនេះ កុមារីញ៉េន ស្រីម៉ី បានថ្លែងតិចៗយ៉ាងស្រងូតស្រងាត់ថា បច្ចុប្បន្ននាងមិនបានចូលរៀននឹងគេទេ។ នាងបានឈប់រៀន តាំងពីពេលដែលផ្ទះរបស់នាងតូចត្រូវបានឈូសឆាយ និងកម្ទេចចោលម្លេះ ដែលកាលនោះ​នាង​ទើបតែរៀន បានថ្នាក់ទីមួយ។ ប្អូនស្រីបានពោលបន្តរថា «គ្មានផ្ទះនៅ ម្តាយក៏គ្មានលុយ» និងក៏គ្មានលទ្ធភាពឲ្យ​ទៅរៀន​ទៀត ណាមួយរៀនក៏មិនចូល ព្រោះតែអារម្មណ៍ចង់បានផ្ទះស្នាក់នៅ។ កុមារីនិយាយថា «នឹងអាចចូលរៀនវិញបាន នៅ​ពេលណាដែលគេដោះស្រាយ ឲ្យមានផ្ទះសម្បែងរស់នៅសមរម្យ»៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...