Posts tagged as "Boeung Kak"

ការ​បង្ក្រាប​ដោយ​«ហិង្សា»​របស់​អាជ្ញាធរ នៅ​តែ​បន្ត​ទៅ​លើ​អ្នក​តវ៉ា​រឿង​ដី​ធ្លី

ការ​បង្ក្រាប​ដោយ​«ហិង្សា»​របស់​អាជ្ញាធរ នៅ​តែ​បន្ត​ទៅ​លើ​អ្នក​តវ៉ា​រឿង​ដី​ធ្លី

ពលរដ្ឋមានជម្លោះដីធ្លី មកពីខេត្តក្រចេះ ខេត្តត្បូងឃ្មុំ រួមទាំងប្រជាសហគមន៍៣៤៧ ប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ បានហែញត្តិចេញដំណើរពីវត្តសាមគ្គីរង្សី ឆ្ពោះទៅរដ្ឋសភា និងទៅភូមិគ្រឹះ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជិតវិមានឯករាជ្យ។ ការហែញត្តិនេះ ដើម្បីស្នើសុំជួយអន្តរាគមន៍ បញ្ហា​ជម្លោះ​ដីធ្លី និងស្នើរឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅអជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិដី ជូនពួក​គាត់​ដែល​បានរស់នៅតាំងពីឆ្នាំ១៩៧៩មក។

ដំណាលគ្នានេះដែរ ខាងសហគមន៍បឹងកក់ ក៏បានបានប្រមូលផ្តុំគ្នា នៅពីមុខក្រុមហ៊ុន HLH ដើម្បីអោយ ក្រុមហ៊ុនមួយនេៈបញ្ឈប់ការ«បញ្ជា»ទិញដី នៅតំបន់អភិវឌ្ឍន៏បឹងកក់ ដែលកំពុងមានជម្លោះ ហើយនៅ​មិន​ទាន់មានការដោះស្រាយនៅឡើយនោះ។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ កន្លងមក អ្នកមានជម្លោះដីធ្លី  បានដាក់ញត្តិនៅគណៈកម្មការចម្រុះ​ដោះ​ស្រាយវិវាទដីធ្លី នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអន្តរាគមន៍ [...]

ស្ត្រី​២​នាក់​សន្លប់ និង​របួស​ច្រើន​នាក់៖ ក្រុម​សន្តិសុខ​​វិល​មក​សងសឹក?

ស្ត្រី​២​នាក់​សន្លប់ និង​របួស​ច្រើន​នាក់៖ ក្រុម​សន្តិសុខ​​វិល​មក​សងសឹក?

អ្នកតវ៉ាជាស្រ្តីពីរនាក់សន្លប់ និងមួយចំនួនត្រូវរងរបួស ក្នុងព្រឹត្តិការណ៍ទង្គិចគ្នារវាងសន្តិសុខ និងអ្នកមានជម្លោះដីធ្លី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។ មតិនានាបានលើកឡើងថា នេះអាចមកពីក្រុមសន្តិសុខនោះ មានបំណងសងសឹក​ទៅលើក្រុមអ្នកតវ៉ាវិញ ដែលបានធ្វើឱ្យពួកខ្លួនរងរបួសជាច្រើននាក់កាលពីថ្ងៃទី១៥ កក្កដាកន្លងទៅ។


សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ហិង្សា - នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ អ្នកភូមិមានបញ្ហាជម្លោះដីធ្លី បានប៉ះទង្គិចជាមួយ​ក្រុមសន្តិសុខ​ថែរក្សាសណ្តាប់ធ្នាប់ សាលារាជធានីភ្នំពេញម្តងទៀត ក្រោយពីអ្នកមានជម្លោះដីធ្លីទាំងនោះរួមមាន ប្រជាសហគមន៍​បឹងកក់ [...]

ជីវិត​កុមារ​រង​គ្រោះ​ នៃ​ការ​បណ្ដេញ​ចេញ​​ក្រោម​គម្រោង​អភិវឌ្ឍន៍ (vdo)

ជីវិត​កុមារ​រង​គ្រោះ​ នៃ​ការ​បណ្ដេញ​ចេញ​​ក្រោម​គម្រោង​អភិវឌ្ឍន៍ (vdo)

បន្ទាប់ការបណ្តេញចេញ ពីតំបន់ផ្លូវរថភ្លើង នៃសហគមន៍បឹងកក់ ក្រោមគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយនឹង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជម្លៀសប្រជាពលរដ្ឋ ពីកណ្តាលរាជធានីភ្នំពេញ ទៅទម្លាក់ ចោលនៅតំបន់នានាជាយរាជធានី ភ្នំពេញ។


កុមារី ពៅ វល័ក្ខ តំណាងជនរងគ្រោះវ័យក្មេង ដោយការបណ្ដេញចេញ។ (រូបថត MONOROOM.info/ S. Tith)

បញ្ហាសង្គម - ការរស់នៅជាមួយនឹងភាពខ្វះខាតទាំងទឹក ទាំងភ្លើង ក្រោមបរិយាកាសនៃបរិស្ថានមិនល្អ សាលារៀន​នៅឆ្ងាយ និងគ្មានមន្ទីរពេទ្យជាដើម។ បញ្ហាជីវភាព នៃប្រជាពលរដ្ឋដែលត្រូវបានរាជរដ្ឋាភិបាលជម្លៀសទាំងនោះ បានត្អូញត្អែពីការរកមុខរបរចិញ្ចឹមជីវិត ព្រោះតែភាពទីទាល់ក្រ និងផ្សារនៅឆ្ងាយពីលំនៅដ្ឋាន។ [...]

តុលាការ​ហៅ​អ្នក​ភូមិ​បឹងកក់​​ទៅ​សាក​សួរ ក្រោម​បណ្ដឹង​របស់ ឃុន សៀ

តុលាការ​ហៅ​អ្នក​ភូមិ​បឹងកក់​​ទៅ​សាក​សួរ ក្រោម​បណ្ដឹង​របស់ ឃុន សៀ

សមាជិកបីនាក់ នៃគ្រួសារជនរងគ្រោះក្នុងជំលោះដីធ្លី ជាមួយលោក ឧកញ៉ា ឃុន សៀ ដែលមានទីតាំងស្ថិត នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ត្រូវបានតុលាការាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺជុំវិញបណ្ដឹងចោទប្រកាន់ ពីបទបំផ្លិចបំផ្លាញ និង ប្រើហឹង្សារំលោភលើសិទ្ធិកាន់កាប់ អចលនវត្ថុអ្នកដទៃ នៅថ្ងៃចុងសប្ដាហ៍ខាងមុខនេះ។


«ស៊ូស្លាប់នៅលើទឹកដីរបស់ខ្ញុំ» ត្រូវបានម្ចាស់ផ្ទះសរសេរ នៅលើជញ្ជាំងផ្ទះខ្លួន។ (រូបថត MONOROOM.info/ S.Tith)

ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
------------------

ដីធ្លី - យោងតាមដីកាកោះ របស់លោកព្រះរាជអាជ្ញារង ជេត ខេមរា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះ [...]

អតីត​អ្នក​ភូមិ​បឹង​កក់ ថា​ការ​ចោទ​ប្រកាន់​របស់ ឡុង ឌីម៉ង់ គ្មាន​មូលដ្ឋាន

អតីត​អ្នក​ភូមិ​បឹង​កក់ ថា​ការ​ចោទ​ប្រកាន់​របស់ ឡុង ឌីម៉ង់ គ្មាន​មូលដ្ឋាន

«ឱ្យគាត់ដឹងលឺថា តើមានអ្នកណាញុះញង់ខ្ញុំ» នេះជាថ្លែងបញ្ជាក់ របស់អតីតអ្នកភូមិបឹងកក់ នៅក្នុងសន្និសិទកាសែត​នៅថ្ងៃទី០៥ ខែឧសភា នេះដោយប្រតិកម្ម ទៅនឹងនឹងការលើកឡើងរបស់មន្រ្តី អ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ ដែលបានថ្លែងចោទប្រកាន់លើពួកគាត់ ថាមានអ្នកនយោបាយនៅពីក្រោយការតវ៉ា។


សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ជម្លោះដីធ្លី - សហគមន៍អតីតអ្នកភូមិបឹងកក់បានប្រតិកម្មភ្លាមៗ ដោយបានហៅការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា ជាការលើកឡើងមិនសមហេតុផល ព្រោះលោក​ជាមន្រ្តី​សាធារណៈ​បំរើប្រជាពលរដ្ឋទូទៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...