ផ្ទុះការតវ៉ាទៀត ព្រោះជនសម្បើមយកផ្លូវសាធារណៈ ធ្វើកម្មសិទ្ធិ
ពលរដ្ឋប្រមាណ២៣គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋ ជាង៤៥គ្រួសារ នាំគ្នារុះរើរបងដែកស័ង្កសី នៅលើដីផ្លូវសារធារណៈ ចេញដោយខ្លូនឯង ដោយសារពលរដ្ឋទាំងនោះ អស់ជំនឿលើអាជ្ញាធរ ថាអាចជួយដោះស្រាយបាន។ របងដែកនោះ មានទទឹងប្រមាណ១០ម៉ែត្រ និងបណ្តោយ ជាងមួយគីឡូម៉ែត្រ នៅចំណុច ឡធ្យូង ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សឿន ប្រុស អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលនៅក្នុងហេតុការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ បានសុំឲ្យ កូនចៅរបស់លោក ឱក សុផាន បញ្ឈប់ការសាងសង់ ទាំងបំពាន តាមបញ្ជាចៅហ្វាយរបស់ខ្លូន ហើយរឿងវិវាតនេះ មិនមែនជារឿងថ្មីៗទេ វាជាជម្លោះរាំរ៉ៃដែល អាជ្ញាធរក្រុងប៉ោយប៉ែត ហាក់មិនអើពើ ដោះស្រាយឲ្យពលរដ្ឋសោះ។ រហូតមកដល់ថ្ងៃទី ១៤ និងទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ ទើបផ្ទុះការតវ៉ាសាជាថ្មី លទ្ធផល គឺនៅមិនមានការអន្តរាគមន៍ ណាមួយដដែល។
លោក សឿន ប្រុស [...]