Posts tagged as "Love"

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លីៗ

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លីៗ

ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​ហើយ...។

នៅ​យប់​មួយ​ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ... ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ខ្ញុំ​ខំ​រៀបចំ​ម្ហូប​ចំណី​បន្ដិច​បន្ដួច រួច​យក​ចូល​ទៅ​អង្គុយ​ក្នុង​សាឡុង​ជិត​គាត់ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ដើម្បី​គ្រាន់​បាន​ជា​គ្នា នឹង​មើល​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង។ អង្គុយ​មួយ​សន្ទុះ ខ្ញុំ​ចង់​ចូល​ក្នុង​អារម្មណ៍​របស់​គាត់ ដើម្បី​ដឹង​ថា​គាត់​មើល​បាល់​នេះ មាន​អត្ថន័យ​យ៉ាង​ម៉េច ហើយ​និងចង់​បង្ហាញ​ដែរ ថា​ខ្ញុំ​កំពុង​យល់ ពី​គាត់​កំពុង​គិត​ពី​អ្វី...។ ខ្ញុំ​ចាប់​ផ្ដើម សួរ​គាត់​សំនួរ​ទី​មួយ និង​បន្ត​ដោយ​សំនួរ​ទី​ពីរ... ឬ​ក៏​សួរ​សំនួរ​តែ​ម្នាក់​ឯង។

- យី [...]

កាត់​ផ្ដាច់​លិង្គ​ពីរ​ដង ព្រោះ​ប្ដី​ចិត្ត​ផិត​ក្បត់!

កាត់​ផ្ដាច់​លិង្គ​ពីរ​ដង ព្រោះ​ប្ដី​ចិត្ត​ផិត​ក្បត់!

ក្ដៅ​ចិត្ត​នឹង​អ្វី​ក៏​ដោយ មិន​ស្មើ​នឹង​ក្ដៅ​ចិត្ត ដែល​កើត​ឡើង​ពី​អំពើ​ផិត​ក្បត់​នោះ​ទេ។ ហើយ​គេ​ក៏​គួរ​កុំ​គិត​ថា នាងៗ​មិន​ហ៊ាន​ធ្វើ​អ្វី​ ហើយ​ចេះ​តែ​បណ្ដោយ​​ឲ្យ​ប្ដី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ចេញ​ទៅ​រហេត​រហូត​យ៉ាង​សង្ហា​នោះ​ឡើយ។ ដូច​រឿង​ដែល​កើត​ឡើង នៅ​ខេត្ត​ហេណាន (Henan) ភាគ​កណ្ដាល​ខាង​កើត​នៃ​ប្រទេស​ចិន​នេះ បាន​បញ្ជាក់​ច្បាស់ ថា​ស្ត្រី​ជា​ភរិយា​បាន​កាត់​ប្រដាប់​«ខ្លាំង»​របស់​ប្ដី​ខ្លួន​ដាច់​ប៉ិត បន្ទាប់​ពី​នាង​បាន​ដឹង​ថា ខ្លួន​ត្រូវ​បាន​ប្ដីបោក​ប្រាស​ចិត្ត។ ប៉ុន្តែ​មិន​មែន​កាត់​ផ្ដាច់​តែ​មួយ​លើក ដើម្បី​ទុក​គ្រាន់​ជា​ការ​ព្រមាន​នោះ​ទេ។

លោក ហ្វាន អាយុ​​៣២​ឆ្នាំ បាន​រង​គ្រោះ​នឹង​ទង្វើ​សង​សឹក​ស្នេហ៍ របស់​ប្រពន្ធ​របស់​ខ្លួន ដល់​ទៅ​ពីរ​លើក កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ ហើយ​សារព័ត៌មាន​ក្នុង​តំបន់ ទើប​នឹង​យក​ហេតុការណ៍​នេះ មក​រាយ​ការណ៍​ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន។ នៅ​ពេល​នោះ [...]

មិន​គិត​ខ្លី​ទៀត​ទេ... បែរ​ជា​ទៅ​«លោត​ពី​លើ​ស្ពាន​ម្តង» សន្លប់​ធំ

មិន​គិត​ខ្លី​ទៀត​ទេ... បែរ​ជា​ទៅ​«លោត​ពី​លើ​ស្ពាន​ម្តង» សន្លប់​ធំ

ចិត្ត​ដែល​ប៉ង​ស្លាប់​ហើយ ពិបាក​នឹង​ដុះ​ដាល​មក​ជា​ធម្មតា​វិញ​ណាស់ បើ​ទោះ​ជា​មាន​អ្នក​មក​ជួយ​ឃាត់​ឃាំង​រារាំង​យ៉ាង​ណា តែ​វា​មាន​ប្រសិទ្ធ​ភាព​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ហើយ​បើ​គិត​តាម​ផ្លូវ​ព្រះ​ធម៌​វិញ ព្រះ​ពុទ្ធ​បាន​មាន​ពុទ្ធដីកា​ថា៖ «គ្មាន​គ្រូ​ណា​ប្រដៅ​ព្រះ​អង្គ​បាន​ឡើយ» បើ​យើង​ខ្លួន​ឯង​មិន​អាច​​ជួយ និង​បញ្ជា​ខ្លួន​ឯង​ផង​នោះ ឲ្យ​អ្នក​ណា​គេ​ជួយយើង។ ពេល​ភ្ញាក់​ស្មារតី​និយាយ​​ថា​​មិន​​ធ្វើ​ទៀត​ទេ តែ​បាន​មួយ​ភ្លែត​ក្រោយ ក៏​តាំង​នឹក​ឃើញ​ចង់​អនុវត្តន៍​ម្តង​ទៀត។

» សូម​អាន​អត្ថបទ​ដែល​ទាក់ទង ដោយ​ចុច​នៅ​លើ​ទី​នេះ

ករណីនេះ បាន​កើត​ឡើង​ទៅ​លើ​បុរស​ម្នាក់​ឈ្នោះ អុល វណ្ណនី ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ [...]

អតីតភរិយា​ប្រាប់ ​ឡាយអ៊ិន ឱ្យ​នាំ​កូន​ទៅ​ពិនិត្យ DNA

អតីតភរិយា​ប្រាប់ ​ឡាយអ៊ិន ឱ្យ​នាំ​កូន​ទៅ​ពិនិត្យ DNA

ចម្ងល់​ទាំង​នេះ​មិន​មែន​​តែ​ទស្សនិក​ជន​ទេ ដែល​មាន​ការ​ងឿង​ឆ្ងល់ សូម្បី​តែ​ ឌីជេ ឡាយអ៊ិន ផ្ទាល់​ក៏​គិត​មិន​យល់​ថា ហេតុអ្វី​បាន​ជា​អតីត​ភរិយា​របស់​ខ្លួន បាន​បោះ​ពាក្យ​សម្តី​ថា បើ​លោក​ហ៊ាន​យក​កូន​ទៅ​ពិនិត្យ DNA ហើយ​លទ្ធផល​ចេញ​មក​ឃើញ​ថា មិន​មែន​ជា​ឈាម​ឬ​ជា​កូន​របស់​លោក អ្នក​នាង សន សុម៉ាលីនដា អនុញ្ញាត​អោយ​ជួប​កូន។ តែ​បើ​ពិនិត្យ​ទៅ ឈាម​ឬ​កូន​ទាំង​បី​ជា​កូន​របស់​លោក​មែន អ្នក​នាង សន សុម៉ាលីនដា នឹង​មិន​អនុញ្ញាត​អោយ​ជួប​ទេ?

ចំពោះ​ពាក្យ​សម្តី ​ដែល​អតីត​ភរិយា​របស់​លោក​ប្រាប់ឱ្យ​នាំ​កូន​ទាំង​បី​យក​ទៅ​ពិនិត្យ DNA នេះ លោក ឡាយអ៊ិន បាន​ត្រឹម​តែ​សួរ​ទៅ​កាន់​ប្រិយមិត្ត​របស់​លោក​ថា៖ «តើ​បង​ប្អូន​យល់​យ៉ាង​ណា​ដែរ? ឆ្ងល់​ទេ? ឮ​សម្តី​ដូច្នេះ​ តើ​លោក​អ្នក​មាន​អារម្មណ៏​បែប​ណា? ចំពោះ​ខ្ញុំ គិត​មិន​យល់ គិត​មិន​ដល់ គិត​មើល​មិន​ឃើញ​សោះ»។

ចម្ងល់របស់បុរសអភ័ពព្រាត់កូនទាំងបីរូបនេះ [...]

តូច​ចិត្ត​ប្រពន្ធ​ចេញ​ពី​ផ្ទះ​អស់​ទ្រព្យ យក​កាំបិត​អា​ក ខ្លួន​ឯង

តូច​ចិត្ត​ប្រពន្ធ​ចេញ​ពី​ផ្ទះ​អស់​ទ្រព្យ យក​កាំបិត​អា​ក ខ្លួន​ឯង

ស្នេហា​និង​ការ​ឈឹ​ចិត្ត វា​អាច​មាន​ទំហំ​ធំ និង​មាន​តម្លៃ​ជាង​អ្វី​ទាំង​អស់។ យ៉ាង​ហោច​ណាស់ ក៏​ថ្លៃ​ជាង​«បំពង់​ក»​របស់​ខ្លួន​ដែរ ព្រោះ​បើ​គ្រាន់​តែ​ប្រពន្ធ​ដើរ​ចេញ​ចោល​ផ្ទះ ស្រាប់​តែ​ប្ដី​ដែល​នៅ​អន្ទះ​អន្ទែង​ម្នាក់​ឯង មិន​ដឹង​ភរិយា​ខ្លួន​ទៅ​ណា អស់​ទ្រព្យ​អស់​សង្ឃឹម ក៏​បម្រុង​អា ក ខ្លួន​ឲ្យ​ដាច់​។

ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥ នា​ចំណុច​មុខ​ផ្សារ​នាគ​មាស ផ្លូវ​លេខ​២៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។ បុរស​ដែល​រង​គ្រោះ​ឈ្មោះ អុល វណ្ណនី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ព្រូ​ឡាន មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

អា ក រួច តែនៅនិយាយបាន...

នៅក្នុងកាជួបផ្ទាល់ជាមួយជនរងគ្រោះ ដែលធ្វើអត្តឃាតខ្លួនឯងនោះ លោកបាននិយាយថា លោកបានធ្វើ​អត្តឃាតមែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...