Posts tagged as "Amour"

គ្រូ​រួមរ័ក្ស​ក្នុង​សាលា ឲ្យ​សិស្ស​ថត​វីដេអូ​បាន​យក​មក​បង្ហោះ​ផ្អើល!

គ្រូ​រួមរ័ក្ស​ក្នុង​សាលា ឲ្យ​សិស្ស​ថត​វីដេអូ​បាន​យក​មក​បង្ហោះ​ផ្អើល!

នៅពេលដែលកំហុស មិនអាចជួសជុលវិញបាន... រីឯការសុំទោស ទោះជាត្រូវបានធ្វើច្រើនដង និងមានទំហំ​ប៉ុណ្ណាក៏ដោយ... តើគេត្រូវអនុគ្រោះ ឲ្យអ្នកទាំងពីរឬទេ? កាលពីសប្ដាហ៍មុន បុរសជាអនុរក្ស (និងជាគ្រូ​បង្រៀនដែរ) និងស្ត្រីជាគ្រូបង្រៀន ឯកទេសគីមី នៃវិទ្យាល័យមួយ នៃក្រុង ស្វនស៊ី ត្រូវបានហាមឃាត់​មិន​ឲ្យ​បង្រៀន ចំនួន៣ឆ្នាំ បន្ទាប់ពីឈុតឆាក «បន្ធូរតណ្ហាបះជើង» មួយ របស់អ្នកទាំងពីរ ដែលបានប្រព្រឹត្តិ​នៅក្នុង​សាលា​នេះ តាំងពីអំឡុងរដូវផ្ការីក ឆ្នាំ២០១៤កន្លងទៅ ត្រូវបានទម្លាយចេញជាសាធារណៈ។

ការបែកធ្លាយ ដែលបង្កភាពរ៉ៅឆាន ដល់លោក ហ្គ្រាហាម ដានៀល (Graham Daniels) អាយុ៥១ឆ្នាំ និង​អ្នកស្រី ប៊ែថាន ថូម៉ាស (Bethan Thomas) អាយុ៣៧ឆ្នាំ ជារូបភាពថតពីខាងក្រៅ ដែលថតជាប់ដោយ​កូន​សិស្សម្នាក់ និងដែលត្រូវបានយកមកបង្ហោះ ចែកផ្សាយពាសពេញអ៊ិនធើណែត។ ក្នុងវីដេអូ ៣៤វិនាទី គេបានឭសម្លេង​អ្នក​ទាំង​ពីរ ដែលសុទ្ធតែមានប្រពន្ធ​មានប្ដី នាពេលនោះ [...]

ការ​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​នេះ បាន​បញ្ចប់​ទៅ​ជា​មួយ​នឹង​«ការ​អោប»!

នៅតាមដងផ្លូវ វិលត្រឡប់ទៅផ្ទះ បន្ទាប់ពីបានចេញពីធ្វើការងារនោះ ភ្នាក់ងារនគរបាល នៃរដ្ឋការ៉ូលីន​ខាង​ជើង (Caroline du Nord សហរដ្ឋអាមេរិក) លោក ដេន ហិច (Dan Hicks) បានចោលភ្នែកទៅ ឃើញបុរស​ម្នាក់ កំពុងអង្គុយនៅលើស្ពាន នៅតាមបណ្ដោយផ្លូវ ដែលទំនងជាចង់លោត​សម្លាប់ខ្លួន ទៅលើចរាចរណ៍ យ៉ាង​ស្អេក​ស្កះ នៅខាងក្រោម។ ទោះជាលោកផុតម៉ោងធ្វើការក៏ដោយ តែភ្នាក់ងារនគរបាល លោក ដេន ហិច ដែល​នៅ​ក្បែរ​កន្លែងកើតហេតុ មុនភ្នាក់ងារផ្សេងមកដល់នោះ បានព្យាយាមចូលទៅជិតបុរសនោះ ដើម្បីធ្វើ​អន្តរាគមន៍ កុំ​ឲ្យ​ហេតុការណ៍ដ៏រន្ធត់ អាចកើតឡើងបាន។ ឈុតឆាកនេះ ថែមទាំងត្រូវបានថតជាប់ ដោយ​កាម៉េរ៉ា​​សុវត្ថិភាព​មួយ នៅក្បែរនោះថែមទៀត។

លោក ដេន ហិច ទំនងជាបានរកឃើញ នូវពាក្យពិសេសៗ ចំគោលដៅមួយចំនួន ដើម្បីនិយាយទៅកាន់​បុរស​នោះ ទើបបណ្ដាលឲ្យជន ដែលចង់គិតខ្លីនេះ ហុចដៃងាកក្រោយ ងើបចេញពីកន្លែងមរណៈ មកផ្នែក​ខាង​លើ​ស្ពាន​​វិញ។ តែហេតុការណ៍ [...]

នាង​ចាប់​ប្រុស​ស្នេហ៍​ដែល​សន្លប់ រួមរ័ក្ស​នៅ​កណ្ដាល​ចំណត​ឡាន

នាង​ចាប់​ប្រុស​ស្នេហ៍​ដែល​សន្លប់ រួមរ័ក្ស​នៅ​កណ្ដាល​ចំណត​ឡាន

ស្ត្រីអាយុ ៣៦ឆ្នាំ ដែលជាដៃគូរួមរ័ក្ស ទោះសន្លប់«មិនលែង»នេះ បានគិតនៅពេលនោះ ថាមិនមាននរណា ឃើញ​ពួកនាងឡើយ ហើយមានបំណងចង់ឡើង«ថានសួគ៌» ដើម្បីបញ្ជាក់ ពីក្ដីស្នេហ៍យ៉ាងពិសេស ជាមួយ​នឹង​បុរស ជាសង្សារបស់ខ្លួន។ ហេតុការណ៍បានកើតឡើង នៅក្នុងក្រុង ណ័រហ្វក់ (Norfolk) នៃរដ្ឋវៀជីនៀ កាល​ពី​ចុងសប្ដាហ៍មុន និងត្រូវបានទូរទស្សន៍អាមេរិក «News Channel 3» យកមកធ្វើសេចក្ដីរាយការណ៍ យ៉ាង​លំអិត។

ប៉ុន្តែហេតុការណ៍ មិនមែនជាការលាក់កំបាំងទេ។ នាង Kimberly M. Jackson ត្រូវបានគេឃើញ ថាកំពុង​ធ្វើ​«អីៗ»យ៉ាងស្វាហាប់ នៅកណ្ដាលចំណតរថយន្ដ នៃផ្សារទំនើប ជាមួយនឹងប្រុសស្នេហ៍របស់ខ្លួន លោក Earl Palmer ដែលក្នុងពេលនោះ បានសន្លប់មិនបានដឹងខ្លួនឡើយ។ នាង Kimberly បានពន្យល់​ទៅកាន់​អ្នក​សារព័ត៌មាន របស់ស្ថានីយ៍ទូរទស្សន៍ ធ្វើវាហីដូច្នេះថា៖ «ខ្ញុំមានចំណង់ នៅពេលនោះ ហើយក៏ចេញ​រឿង​អញ្ចឹង​មក»។

សោកស្ដាយណាស់! [...]

អំណោយ​ដ៏​ពិសេស​ថ្ងៃ​បុណ្យ​ខួប​កំណើត... ព្រោះ​នាង​ក្បត់​ចិត្ត!

សម្រាប់លោក រ៉េ បាយហ្វ័រ (Ray Byford) ភាពផិតក្បត់ ត្រូវតែសងសឹកវិញ ឲ្យចាស់ដៃ។ ការជម្រះបញ្ជីគ្នានេះ បានកើតឡើងបន្ទាប់ពីលោក រ៉េ បានសងំស្ងៀម ក្នុងរយៈពេលមួយ បើទោះជាបានដឹងថា សង្សារួមរស់ជា​មួយ​គ្នា នាងបានលួចទៅផិត ជាមួយអ្នកថ្មី តាំងពីយូរមកហើយក្ដី។ លោក រ៉េ រង់ចាំដល់ថ្ងៃបុណ្យខួបកំណើត​មក​ដល់ ដើម្បីធ្វើការសងសឹកនេះ និងជាការបញ្ជាក់ទៅនាងថា អ្វីទៅជាការឈឺចាប់។

វីដេអូដែលថតពីការជម្រះបញ្ជីជាមួយសង្សានេះ ត្រូវបានបង្ហោះ​នៅលើគេហទំព័រយូធូប កាលពីពាក់​កណ្ដាល​ខែកក្កដា តែបានទាក់ទាញមនុស្សម្នា ទូទាំងពិភពលោកឲ្យបានដឹង និងបានចុចចូលទៅទស្សនា ប្រមាណជា​ជាង១១លានដង គ្រាន់តែក្នុងរយៈពេល ១សប្ដាហ៍ដំបូងប៉ុណ្ណោះ។ នៅក្នុងវីដេអូ ដែលមានរយៈពេល ១នាទី​និង៣៥វិនាទីនេះ គេបានស្ដាប់ឮលោក រ៉េ បាយហ្វ័រ និយាយពីសេចក្ដីស្នេហារបស់ខ្លួន ទៅកាន់សង្សារបស់​ខ្លួន មុននឹងសុំឲ្យនាងបិតភ្នែក ដើម្បីទទួលយកនូវ«អំណោយពិសេស» ដែលលោកបានរៀបចំឲ្យនាង [...]

«គ្រូ​ស្នេហ៍ អង្ទង​ចិត្ត​ប្រុស​ក្បត់»

«គ្រូ​ស្នេហ៍ អង្ទង​ចិត្ត​ប្រុស​ក្បត់»

«នេះគឺជារឿងពិត... ដែលខ្ញុំចង់​ឲ្យអ្នកទាំងអស់គ្នាបានអាន នៅពេលមួយ ដែលខ្ញុំបានទៅរកគ្រូស្នេហ៍» បន្ទាប់​ពីស្នេហានាង បានបែកបាក់ដោយសារ បុរសម្ចាស់ស្នេហ៍របស់នាង បានក្បត់ចិត្តទៅមានថ្មី ដោយគ្រាន់តែ​មក​និយាយ ជាមួយនឹងយ៉ាងខ្លីថា៖ «យើងបែកគ្នាទៅ យើងមិនអាចរស់នៅ ជាមួយគ្នាបានទេ ព្រោះខ្ញុំមានអ្នកថ្មី​ហើយ»។

នេះជាការចាប់ផ្ដើមឃ្លាប្រយោគ ចេញពីបេះដូងរបស់យុវតីម្នាក់ ដែលដាក់ឈ្មោះខ្លួន នៅលើបណ្ដាញសង្គម «ព្រះច័ន្ទ - La Lune» ដើម្បីរៀបរាប់ពីបទពិសោធន៍ដ៏ជូរចត់ ដែលនាងបានឆ្លងកាត់ នៅក្នុងរយៈពេល​ប្រេះ​ស្រាំ​មួយ ជាមួយនឹងសង្សាបណ្ដូលចិត្ត ដែលនាងបានគិតថា រូបគេជាគូជីវិត ស្នេហ៍ស្និតមិនបែកបែរ។ នាង​បាន​គិត​ឃើញបែបនេះ ព្រោះសួនស្នេហ៍ដែលនាង និងម្ចាស់ចិត្តនាង បានថែរ និងសាងមក មានបង្កប់​នូវ​អនុស្សាវរីយ៍​ច្រើនរាប់មិនអស់ តាំងពីបួនឆ្នាំមកហើយ។

នាង«ព្រះច័ន្ទ - La Lune» បានថ្លែងពីបេះដូងប្រេះឆារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...