ចូលចិត្តបញ្ជូនកូនក្មួយទៅសិក្សា នៅសាលាឯកជន ជាងសាលារដ្ឋ?
គុណភាពអប់រំរបស់សាលាឯកជន ត្រូវបាន មាតាបិតា និងអាណាព្យាបាលសិស្សភាគច្រើន ឲ្យតម្លៃ និងមានទំនុកចិត្តកាន់តែខ្លាំងឡើងៗ ទាំងការថែរទាំ គុណភាពចំណេះដឹង និងទាំងក្រមសីលធម៌របស់សិស្ស។
សិស្សសាលាឯកជនមួយ នៅខេត្តបាត់ដំបង។ (រូបថត betterlives)
ការអប់រំ - បច្ចុប្បន្ននេះ ចំនួនសាលាឯកជន មានចំនួនកាន់តែកើនច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនៅរាជធានី និងតាមបណ្ដាខេត្ត។ ការកើនឡើងនេះ មិនមែនគ្មានមូលហេតុរបស់វានោះទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ឪពុកម្ដាយ ឬអាណាព្យាបាលជាច្រើន លែងបញ្ជូនកូនក្មួយរបស់ខ្លួន ទៅរៀននៅសាលារដ្ឋទៀត តែបែរជាបានជ្រើសរើស និងឲ្យតម្លៃលើ ការអប់រំនៅសាលាឯកជន ច្រើនជាងទៅវិញ។ តើមានកត្តាអ្វី [...]