Posts tagged as "Japan"

ជប៉ុន ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ផ្គត់​ផ្គង់​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ខេត្ត​កែប

ជប៉ុន ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ផ្គត់​ផ្គង់​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ខេត្ត​កែប

ដោយសារតែភាពខ្វះខាតនៃការប្រើប្រាស់ទឹកស្អាត នៅតែកើតមាននៅឡើយនោះ រដ្ឋាភិបាលនៃចក្រភពជប៉ុន​បាន​ផ្តល់ជំនួយ សំរាប់​មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប ដើម្បីរៀបចំប្រព័ន្ធផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ឲ្យដល់​ប្រជាជន និងភ្ញៀវ​ទេសចរណ៍នៅក្នុងខេត្តកែប។


ទិដ្ឋភាពនៅមាត់សមុទ្រ នាក្រុងកែប។ (រូបថត wikipedia.org)

ប្រព័ន្ធទឹកស្អាត - នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤នេះ ស្ថានទួតជប៉ុនប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុន បានផ្តល់ទឹកប្រាក់ចំនួន ១១២,៤២៣ដុល្លារ សម្រាប់​គម្រោង​តម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដល់មន្ទីឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប។

កិច្ចសន្យាផ្តល់ជំនួយនេះដែរ ត្រូវបានចុះហត្ថលេខា ដោយលោក [...]

ជប៉ុន និង​សមាគម​អាស៊ាន ទាម​ទារ​ឲ្យ​បើក​លំហ​អាកាស​ទល់​នឹង​ចិន

ជប៉ុន និង​សមាគម​អាស៊ាន ទាម​ទារ​ឲ្យ​បើក​លំហ​អាកាស​ទល់​នឹង​ចិន

ប្រទេសជប៉ុន និងបណ្ដាប្រទេសនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ បានទាមទារឲ្យមានការបើកលំហផ្លូវ​អាកាស និងផ្លូវនាវាចរណ៍ ខណៈពេលដែលភាពតានតឹងជាមួយទីក្រុងប៉េកាំង នៅក្នុងតំបន់សមុទ្រចិនកំពុងតែ​កើតមានយ៉ាងស្រួចស្រាវ។


រូបថតរវាងលោក​ ស៊ិនហ្សូ អាប៊េ (កណ្ដាល) និងមេដឹកនាំអាស៊ាន។ (រូបថត japantimes.co.jp)

នយោបាយតំបន់ - នៅក្នុងសេចក្ដីប្រកាសមួយ ដែលបានសម្រេចចេញពីជំនួបកំពូលនៃសមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅទីក្រុងតូក្យូ បណ្ដារដ្ឋជាសមាជិកនៃសមាគម បានទទូចឲ្យមានដំណោះស្រាយ​ដោយអហិង្សា លើជម្លោះដែនទឹករវាងភាគីដែលទាក់ទង។ ក្នុងពេលនោះដែរ ទីក្រុងតូក្យូ ក៏បានប្រកាសពី​ជំនួយ​របស់ខ្លួន ក្នុងទឹកប្រាក់ប្រមាណជា ១៩ពាន់លានដុល្លាអាមេរិក សម្រាប់ប្រទេសទាំង១០ នៃសមាគមអាស៊ាន [...]

កម្ពុជា ​ទទូច​ឲ្យ​ចិន​និង​ជប៉ុន​អត់​ធ្មត់​ខ្ពស់​បំផុត ជុំវិញ​ជម្លោះ​ដែន​ទឹក

កម្ពុជា ​ទទូច​ឲ្យ​ចិន​និង​ជប៉ុន​អត់​ធ្មត់​ខ្ពស់​បំផុត ជុំវិញ​ជម្លោះ​ដែន​ទឹក

ខណៈស្ថានការណ៍ជម្លោះដែនអធិបតេយ្យភាព រវាងប្រទេសជប៉ុន និងប្រទេសចិនកំពុងមានភាពក្តៅគគុក ដែល​អ្នកវិភាគនយោបាយអន្តរជាតិ បានសម្តែងការព្រួបារម្ភថាសង្រ្គាមរវាងប្រទេសទាំងពីរ អាចផ្ទុះឡើងគ្រប់ពេលនោះ រដ្ឋាភិបាលកម្ពុជាក៏បានសម្តែងការព្រួយបារម្ភជាពិសេសអំពីបញ្ហានេះផងដែរ ហើយទទូចឲ្យភាគីទាំងពីរមាន​ការ​អត់ធ្មត់ខ្ពស់បំផុត ដើម្បីសុខសន្តិភាព និងធានានិរន្តភាពក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់។


ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។

ជម្លោះដៃនទឹក - ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា៖«កម្ពុជាចង់ឃើញប្រទេសទាំងពីរ(ចិន និងជប៉ុន) [...]

ជប៉ុន៖ អនាគត​នាយក​រដ្ឋមន្ត្រី​អាប៊េ ប្រាប់​ចិន​ថា​«ទេ» ជុំ​វិញ​កោះ​សេនកាគូ

ជប៉ុន៖ អនាគត​នាយក​រដ្ឋមន្ត្រី​អាប៊េ ប្រាប់​ចិន​ថា​«ទេ» ជុំ​វិញ​កោះ​សេនកាគូ

អនាគតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ មិនបានទុកអោយខាតពេល ក្នុងការអះអាងពីជំហរបស់លោក ខាងវិស័យ​ការទូតនិយមតឹងមួយនោះទេ។ បន្ទាប់ពីបានឈ្នះឆ្នោតបានមួយថ្ងៃ លោកបានប្រឆាំងរួចជាស្រេចថា មិនទទួលយកបានទេ នូវ​ការទាមទារទឹកដីរបស់ចិន ទៅលើប្រជុំកោះ សេនកាគូ ដែលចិនហៅថា ដីអាវយូ។


លោក ស៊ីនហ្សូ អាប៊េ អនាគតនាយករដ្ឋមន្ត្រីជប៉ុន ថតនៅថ្ងៃអាទិត្យទី១៦ធ្នូឆ្នាំ២០១២។ រូបថត៖ AP/ Koji Sasahara។

លោកស៊ីនហ្សូ អាប៊េ (Shinzo Abe) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៦ធ្នូខាងមុខ បានបញ្ជាក់នៅថ្ងៃច័ន្ទទី១៧ធ្នូនេះ ថាអធិបតេយ្យភាពរបស់ជប៉ុន នៅលើប្រជុំកោះទាំងនេះ ដែលចិនទាមទារថាជារបស់ខ្លួននោះ «មិនអាចចរចារ»បានឡើយ។ [...]

ជម្លោះដែនទឹករវាងចិន-ជប៉ុន៖ អាចឈានដល់សង្គ្រាម?

ជម្លោះដែនទឹករវាងចិន-ជប៉ុន៖ អាចឈានដល់សង្គ្រាម?

ពលរដ្ឋចិន និងជប៉ុន បាននិយាយប្រាប់មនោរម្យព័ងអាំងហ្វូ ពីមនោសញ្ចេតនារបស់ពួកគេ ទៅលើស្ថានភាពសព្វថ្ងៃ នៃវិបត្តិដណ្ដើមទឹកដី ដែលកំពុងពុះកញ្ជ្រោលខ្លាំងឡើងៗ។


ជម្លោះទឹកដី រវាងចិន និងជប៉ុន ដែលឈានទៅដល់ ដុតឬហែក ទង់ជាតិជប៉ុនចោល របស់បាតុករចិន។

ជម្លោះរវាងប្រទេសចិន និងជប៉ុន និយាយលើសិទ្ធគ្រប់គ្រងប្រជុំកោះតូចៗ ដែលគ្មានមនុស្សនៅ និងមានឈ្មោះហៅជា ភាសាចិន ដីអាវយូ (Diaoyu) ឬជាភាសាជប៉ុនសេនកាគូ (Senkaku) បានធ្វើអោយផ្ទុះឡើង ជាបាតុកម្មហឹង្សាប្រឆាំង ផលប្រយោជន៍ជប៉ុន ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រទេសចិន។ ប្រទេសជិតខាងទាំងពីរ បើទោះជា មានផលប្រយោជន៍សេដ្ឋកិច្ច ពីផងគ្នា បើគិតជាទឹកប្រាក់ជាច្រើនពាន់លានដុល្លាក៏ដោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...