រវាងសារាចរណ៍ណែនាំ និងរដ្ឋធម្មនុញ៖ ប្រតិកម្មរបស់ ស ម៉ូរ៉ា
«តើរដ្ឋធម្មនុញ្ញសំខាន់ ច្បាប់ទាំងនោះសំខាន់ ឬជាការអនុវត្តទៅលើសារាចរណ៍ណែនាំបន្តិចបន្តួច របស់សាលារាជធានីភ្នំពេញ ឬអាជ្ញាធរផ្សេងៗសំខាន់ជាង?» នេះជាការលើកឡើងរបស់លោក ស ម៉ូរ៉ា ដែលលោកមើលឃើញ ពីការអនុវត្តន៏យ៉ាងខ្ជាប់ខ្ជួន របស់សន្តិសុខខ័ណ្ឌចំពោះសារាចរណ៍របស់ក្រសួងមហាផ្ទៃ ជាងច្បាប់ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)
ច្បាប់ - បន្ទាប់ពីផ្ទុះហិង្សាកាលពីថ្ងៃទី២និងទី៣មករា ឆ្នាំ២០១៤រួចមក ក្រសួងមហាផ្ទៃបានចេញសារាចរណ៍ណែនាំមួយ ហាមមិនអោយមានការជួបជុំលើសពី១០នាក់ឡើងទៅ ដើម្បីរក្សាសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអោយ មានភាពប្រក្រតី។ ដែលចាប់តាំងពីពេលនោះមក [...]