កម្មកររោងចក្រ ដុងឌូថេកថាយ នឹងបន្តធ្វើកូដកម្មនៅថ្ងៃនេះ
បន្ទាប់ពីកម្មកររោងចក្រដុងឌូថេកថាយ បាននាំគ្នាប្រមូលផ្តុំនៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដើម្បីទាមទារនូវចំនុចមួយចំនួន និងបានចូលទៅចរចា ជាមួយថៅកែរោងចក្រមិនបានសម្រេចមក កម្មករ-កម្មការិនីទាំងនោះ នឹងបន្តធ្វើកូដកម្មនៅថ្ងៃទី២៩ ខែមករានេះជាបន្តទៀត។
កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ (រូបថត flickr.com/photos/pictim)
កូដកម្ម - នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០១៤កន្លងមកនេះ កម្មកររោចក្រដុងឌូថេកថាយ ប្រហែលជាមួយពាន់នាក់ បានធ្វើការប្រមូលផ្ដុំគ្នាធ្វើកូដកម្មមិនចូលធ្វើការ នៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដែលស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មូលហេតុដែលជំរុញឲ្យកម្មករធ្វើកូដកម្មនេះ ដោយសារតែចង់ទាមទារនូវចំនុចមួយចំនួនដូចជា [...]