អាត់ ធន់៖ គួរ​ដោះ​ស្រាយ​ប្រាក់​ខែ​កម្មករ នៅ​មុន​កម្មករ​«បះ​បោរ»​ជា​ថ្មី

លោក អាត់ ធន់ មេដឹកនាំសហជីពដ៏ល្បីមួយរូប បានថ្លែងផ្ដល់យោបល់ទៅរដ្ឋាភិបាលកម្ពុជាថា គួរតែយកឱកាស​ដែលកម្មករផ្អាកធ្វើបាតុកម្ម-កូដកម្ម និងការបើកភ្លើងខៀវ ពីអ្នកបញ្ជាទិញអន្តរជាតិ មកដើម្បីដោះស្រាយបញ្ហា​ប្រាក់ឈ្នួល អោយកម្មករអោយបានសមរ្យ។ ជាយោបល់ដែលមើលទំនងក្នុងន័យសម្របសម្រួល មុននឹងការតម្លើង​សាច់ដុំដាក់គ្នាជាថ្មី។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អាត់ ធន់ មេដឹកនាំសហជីពដ៏ល្បីមួយរូប បានថ្លែងផ្ដល់យោបល់ទៅរដ្ឋាភិបាលកម្ពុជាថា គួរតែយកឱកាស​ដែលកម្មករផ្អាកធ្វើបាតុកម្ម-កូដកម្ម និងការបើកភ្លើងខៀវ ពីអ្នកបញ្ជាទិញអន្តរជាតិ មកដើម្បីដោះស្រាយបញ្ហា​ប្រាក់ឈ្នួល អោយកម្មករអោយបានសមរ្យ។ ជាយោបល់ដែលមើលទំនងក្នុងន័យសម្របសម្រួល មុននឹងការតម្លើង​សាច់ដុំដាក់គ្នាជាថ្មី។


លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិការងារ - ស្របពេលដែលសហព័ន្ធសហជីព និងសមាគមចំនួន៩ បានព្រមានទៅរដ្ឋាភិបាលថា នឹងផ្ទុះកូដកម្ម​ទ្រង់ទ្រាយធំនោះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានផ្តល់យោបល់ទៅកាន់រដ្ឋាភិបាល ក៏ដូចជា​ក្រសួងការងារថា នៅពេលកម្មករមួយចំនួនបានស្ងាត់ស្ងៀមតាមមូលដ្ឋាន ដែលមានន័យថាពួកគាត់​ផ្អាកធ្វើបាតុកម្ម​នោះ មេដឹកនាំកម្មកររូបនេះយល់ថា រដ្ឋាភិបាលគួរយកឱកាសនៃការផ្អាកបាតុកម្មរបស់កម្មករ ដោះស្រាយអោយ​ចប់រឿង នោះវានឹងមិនមានកើតរឿងស្មុកស្មាញបន្តទៀត ជាជាងអោយកម្មករប៉ះបោរសារឡើងវិញ។

នៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក អាត់ ធន់ បានអះអាងឲ្យដឹងថា «ហើយបើកម្មករ​ងើបតវ៉ាឡើងវិញ ខ្ញុំគិតថាបញ្ហានឹងជូបទាំងអស់គ្នាទាំងរដ្ឋាភិបាល ក្រុមហ៊ុនអ្នកផលិត និងកម្មករ»។

លោកបញ្ជាក់បន្តថា «នេះជាពេលវេលាមួយដ៏ល្អ ដោយសារទីផ្សារអន្តរជាតិធំដូចជា ណៃគី គែប និងអ្នកបញ្ជា​ទិញ​ធំៗ គេថា​គេអាចតម្លើងប្រាក់ឈ្នួលអោយកម្មករបាន ប៉ុន្តែគេត្រូវការជជែកជាមួយសមាគមនិយោជក និង​រដ្ឋាភិបាល ដែលកាលពីមុន គេមិនបានបង្ហាញជំហរនឹងតម្លើងអោយនោះទេ។ ហើយនេះជាឱកាលល្អហើយដែលគេ​បើកផ្លូវ​អោយ រដ្ឋាភិបាលគួរគិតគូរសារថ្មី។»

ការកត់សម្គាល់ឃើញកន្លងមក បានបង្ហាញថា បញ្ហាប្រាក់ខែកម្មករនៅតែ ជាបញ្ហាដែលពិបាកក្នុងការដោះស្រាយ ហើយបញ្ហានេះ វាបានកើតឡើងយូរយារណាស់មកហើយ តាំងពីកកើតរោងចក្រ រហួតមកដល់បច្ចុប្បន្ន។ ពាក់ព័ន្ធ​នឹងបញ្ហានេះដែរ លោក អាត់ ធន់ យល់ស្របថា «អ្វីដែលជាការតវ៉ារបស់គាត់ គឺនៅតែរឿងប្រាក់ឈ្នួលទេ អញ្ចឹង​ស្នើអោយរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងសមាគមកាត់ដេរ ត្រូវតែដោះស្រាយតម្លើងប្រាក់ឈ្នួល អោយ​ខាងតែបាន»។

អ្វីដែលជាចម្ងល់សួរថា តើវិធីដែលជំរុញឲ្យភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយលើបញ្ហានេះ មានតែការធ្វើបាតុកម្ម ឬយ៉ាងណា? តើរដ្ឋាភិបាលគួរទុកបញ្ហានេះអោយនៅបន្ត ក៏គួរតែទុកអោយបញ្ហានេះ បង្កផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច? សំរាប់ចម្លើយលើបញ្ហានេះ មេដឹកនាំសហជីពកម្មករដ៏ល្បីឈ្មោះរូបនេះ បានឆ្លើយយ៉ាងខ្លីថា «បើ​រដ្ឋាភិបាលដោះស្រាយនោះ គេនឹងមិនជួបជុំទេ ហើយបើរដ្ឋាភិបាលមិនដោះស្រាយផង អញ្ចឹងមានតែបន្តជួបជុំ​តវ៉ាបន្តទៀត»៕

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...