Posts tagged as "Workers"

ប្រតិកម្ម ប្រឆាំង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​២១នាក់ របស់​តុលាការ​កំពូល

ប្រតិកម្ម ប្រឆាំង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​២១នាក់ របស់​តុលាការ​កំពូល

សាច់ញាតិជនរងគ្រោះ បានសម្តែងនូវការសោកស្តាយជាថ្មី ចំពោះការសម្រេចសេចក្តីរបស់តុលាការកំពូល ដែល​សម្រាប់ពួកគេ ជាការសម្រេចដែលមាននិន្នាការនយោបាយ មិនសុខពីសាលាដំបូងក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍​ឡើយ។ ភរិយា លោក វ៉ន ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើក​ឡើងដូច្នេះថា «តុលាការ ជាតុលាការដែលស្ថិតក្រោមគំនាប របស់គណបក្សនយោបាយ»។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៩ ឧសភា ២០១៤
--------------------

អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

ទីបំផុតទៅ តុលាការកំពូលបានសម្រេច បន្តតម្កល់សាលដីការ របស់សាលាឧទ្ធរណ៍ទុកជាបានការ ពោលគឺបន្ត​ឃុំខ្លួនលោកវន់ ពៅ និងជន២០នាក់។ តែសម្រាប់មន្រ្តីសិទ្ធិមនុស្ស បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថា ជាហេតុផលនយោបាយ និងបានអះអាងថាករណីលោកវន់ ពៅ និងជន២០នាក់ ពិតជាអាចសុំនៅក្រៅឃុំបាន បើ​យោងតាមផ្លូវច្បាប់។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
---------------------

សិទ្ធិ - «អ្នកទាំង២១នាក់ជាចំណាត់ខ្មាំងនយោបាយ បានជាមិនអាចដោះលែងឲ្យនៅក្រៅឃុំ។ [...]

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

លោក ជួន មុំថុល ដែលជាប្រធានសហជីពកម្មករផង និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ផង បានថ្លែងថា លោកមិនខ្វល់នឹងពាក្យរិះគន់របស់មជ្ឈដ្ឋាន​ទូទៅ ចំពោះមុខតំណែងរបស់លោកនោះទេ។ លោក​បានអះអាងថា នោះជារឿងសាមញ្ញទៅហើយ នៅក្នុងប្រទេស​កាន់លិទ្ធិប្រជាធិបតេយ្យ ដែលចាំបាច់ត្រូវតែ​មាន​ការ​រិះគន់។


លោក ជួន មុំថុល។ (រូបថត ហ្វេសប៊ុក)

យុត្តិធម៌ - បច្ចុប្បន្នលោក ជួន មុំថុល ត្រូវបានគេដឹងថា មានមុខតំណែងយ៉ាងហោចណាស់៥ ដែលពាក់ព័ន្ធ​ជាមួយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទា។ មុខតំណែង​ទាំង​នោះរួមមាន៖

ទី១. ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ទី២. [...]

មន្រ្តី​សិទ្ធិ​មនុស្ស​អ.ស.ប. គ្រោង​ជួប វន់ ពៅ នៅ​ពន្ធនាគារ​ព្រៃ​ស

មន្រ្តី​សិទ្ធិ​មនុស្ស​អ.ស.ប. គ្រោង​ជួប វន់ ពៅ នៅ​ពន្ធនាគារ​ព្រៃ​ស

បើគ្មានអ្វីប្រែប្រួល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នេះ ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹងចុះទៅពន្ធនាគារព្រៃស ជួបលោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំផ្សេងទៀត។


លោកស្រី ហ្វ្លាវា ផាន់សៀរី និងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ក្នុង​ទីស្ដីការក្រសួង។ (រូបថត Siv Channa)

សិទ្ធិ - «អ្វីដែលខ្ញុំបានដឹងច្បាស់ ពីមន្រ្តីអង្គការសហប្រជាជាតិ គឺថាគាត់នឹងចូលជួបលោកវន់ ពៅ នៅពន្ធនាគារ​ព្រៃសរនៅព្រឹកនេះ»។ នេះជាការបញ្ជាក់របស់លោកស្រី បា្រក់ សុវណ្ណារី ជាភរិយាលោកវន់ ពៅ [...]

ទិវា១ឧសភា៖ មនុស្ស​វិកល​ចរិក​បើក​ឡាន​មក​អុកឡុក ផ្អើល​ស្ពាន​នាគ

ទិវា១ឧសភា៖ មនុស្ស​វិកល​ចរិក​បើក​ឡាន​មក​អុកឡុក ផ្អើល​ស្ពាន​នាគ

ប្រជាពលរដ្ឋដែលមកចូលរួមទិវាពលកម្មអន្តរជាតិ ១ឧសភា កំពុងតែស្រែកហ៊ោគាំទ្រ​ជាមួយការថ្លែងសារ​របស់​លោកសម រង្ស៊ី និងលោក កឹម សុខា ស្រាប់តែមានស្រ្តីម្នាក់ដែលទំនងមានសតិមិនល្អ បើកឡានតម្រង់មក បានធ្វើ​ឱ្យការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើង។


ស្ត្រីអ្នកបើកបរ សម្រុកបុកហ្វូងមនុស្ស រាំនៅក្នុងឡាន។ (រូបថត MONOROOM.info/ C. Nita)

ប្លែកៗ - ហេតុការណ៍មួយ បានកើតឡើងធ្វើឱ្យប្រជារដ្ឋផ្អើលឆោឡោមកមើល ស្របពេលដែលលោក សម រង្ស៊ី លោក កឹម សុខា កំពុងថ្លែងសាទៅកាន់អ្នកចូលរួមនៅក្បែរស្ពាននាគ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤នេះ ខណៈ​ពេលមានស្រ្តីម្នាក់ ដែលមានកាយវិការមើលទៅដូចជាមនុស្សវិកលចរិក បើឡានពណ៌សមួយតម្រង់ឆ្លងកាត់​ផ្លូវ​ស្ពាននាគនោះ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...