យន្ដហោះបាត់ខ្លួន៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចោទ CIA ថាដឹងរឿង
មហាធា មហាមេដ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលមួយរូប របស់ប្រទេសម៉ាឡស៊ី បានចុះផ្សាយនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោក ចោទប្រកាន់ ក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង (Boeing) និងទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិក ស៊ីអាយអេ (CIA) ថាបានបង្វិលព័ត៌មាន ជុំវិញការបាត់ខ្លួនរបស់យន្ដហោះ ភ្ជាប់ជើងហោះហើរ MH370 ដែលបានរលប់បាត់ពីប្រព័ន្ធរលកអាកាស សូន្យឈឹងតាំងពីថ្ងៃទី៨ ខែមីនា មកនោះ។
យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថត MONOROOM.info/ D.KEO)
បាត់យន្ដហោះ - រហូតមកដល់ពេលនេះ មានរយៈពេលជាង ៨០ថ្ងៃទៅហើយ តែគេនៅតែគ្មានដំណឹងអ្វីទាល់តែសោះ ពីយន្ដហោះដ៏ធំមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ [...]