Posts tagged as "Airbus"

យន្ដហោះម៉ាឡេស៊ី ត្រូវ​បាន​បាញ់​​ធ្លាក់​នា​ព្រំ​ដែន រ៉ូស្សី​-អ៊ុយក្រែន (vdo)

យន្ដហោះម៉ាឡេស៊ី ត្រូវ​បាន​បាញ់​​ធ្លាក់​នា​ព្រំ​ដែន រ៉ូស្សី​-អ៊ុយក្រែន (vdo)

យន្ដហោះ ដែលមានផ្ទុកមនុស្សចំនួន ២៩៥ នាក់ បានធ្លាក់នៅក្នុងតំបន់ ដូនិក (Donetsk) ភាគខាងកើត នៃប្រទេស​អ៊ុយក្រែន។ របាយការណ៍ដំបូង បានចោទប្រកាន់ប្រទេសរ៉ូស្សី ថាបានបាញ់យន្ដហោះនេះច្រឡំ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

ធ្លាក់យន្ដហោះ - គ្រោះជួនពីលើគ្រោះ។ បន្ទាប់ពីយន្ដហោះបាត់ខ្លួន MH370 នៅមិនទាន់រកឃើញ​ដាន​របស់ខ្លួន​នៅ​ឡើយ នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ ហេតុការណ៍ដ៏អាក្រក់មួយទៀត បានកើតឡើង។

យន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ ដែលហោះចេញពីរាជធានី អាមស្ទែដាម នៃប្រទេសហូឡង់ ឆ្ពោះទៅ​កាន់រដ្ឋធានីកូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី បានបាត់ពីកញ្ចក់រ៉ាដា នៅកំពស់១០គីឡូម៉ែត្រពីដី [...]

គ្រោះថ្នាក់ MH370 បណ្ដាល​ពី​សម្ពាធ​ធ្លាក់​ចុះ​ដ៏​គំហុក ក្នុង​យន្ដហោះ?

គ្រោះថ្នាក់ MH370 បណ្ដាល​ពី​សម្ពាធ​ធ្លាក់​ចុះ​ដ៏​គំហុក ក្នុង​យន្ដហោះ?

គ្រោះថ្នាក់នៃយន្ដហោះ MH370 ទំនងជាបណ្ដាលមកពី ការធ្លាក់ចុះយ៉ាងគំហុក នៃសម្ពាធក្នុងយន្ដហោះ ដែលធ្វើឲ្យ​ទាំង​អ្នក​បើកបរ អ្នកបម្រើការ និងទាំងអ្នកដំណើរ ខ្វះខ្យល់អ៊ុកស៊ីសែន សម្រាប់ដកដង្ហើម។ យន្ដហោះ​ប្រហែល​​ជា​បានបន្តដំណើររបស់ខ្លួន ដោយស្វ័យប្រវត្ត (គ្មានអ្នកបើកបរ) នៅប៉ុន្មានម៉ោងក្រោយមក រហូតបានមកធ្លាក់ក្នុង​មហា​សមុទ្រ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - មើលទៅ ដំណើរការស៊ើបអង្កេតនៃការបាត់ខ្លួន របស់យន្ដហោះប៊ូអីងមួយនេះ ចេះតែមានទៅមុខ ហើយមិនដឹងពេលណាចប់នោះទេ។

បើតាមក្រុមអ្នកស៊ើបអង្កេត របស់ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (ATSB) នៃប្រទេសអូស្ត្រាលី [...]

ជន​សង្ស័យ​សំខាន់​នៃ​ការ​បាត់​យន្ដហោះ MH370 គឺ​អាកាស​យានិក!

ជន​សង្ស័យ​សំខាន់​នៃ​ការ​បាត់​យន្ដហោះ MH370 គឺ​អាកាស​យានិក!

សារព័ត៌មានអង់គ្លេស ដេល្លីមៀរ័រ (Daily Mirror) បានទម្លាយពីចំណុចថ្មីៗ ដែលខ្លួនទទួលបានពីអាជ្ញាធរម៉ាឡេស៊ី ទាក់ទងនឹងការស៊ើបអង្កេត ទៅលើការបាត់ខ្លួន នៃយន្ដហោះប៊ូអីង ៧៧៧។ ចំណុចថ្មីៗទាំងនោះ បានបាញ់​មុខ​ព្រួញនៃការសង្ស័យ ទាក់ទងនឹងមូលហេតុ ដែលធ្វើឲ្យយន្ដហោះបាត់ខ្លួន ទៅរកមេបញ្ជាការអាកាសយានិក លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) ដែលជាអ្នកដឹកនាំកាន់ចង្កូតយន្ដហោះ។


លោក ហ្សាហារី អាមេដ សារ មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ៧៧៧ ដែលបាត់ខ្លួន។ (រូបថតហ្វេសប៊ុក)

បាត់យន្ដហោះ - សារព័ត៌មានអង់គ្លេស ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា បានរាយការណ៍ថា ខុសប្លែក​ពី​អាកាសយានិកផ្សេងទៀត នៃក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ លោក ហ្សាហារី អាមេដ សារ [...]

សៀវភៅ​ថ្មី​ស្ដី​ពី​ MH370៖ «មិន​មែន​ជា​គ្រោះថ្នាក់ ធ្លាក់​ក្នុង​សមុទ្រ​ទេ!»

សៀវភៅ​ថ្មី​ស្ដី​ពី​ MH370៖ «មិន​មែន​ជា​គ្រោះថ្នាក់ ធ្លាក់​ក្នុង​សមុទ្រ​ទេ!»

នៅក្នុងស្នាដៃនិពន្ធមួយ ទៅលើហេតុការណ៍ដ៏អកុសលនេះ សៀវភៅមួយសរសេរដោយអ្នកនិពន្ធពីររូប បាន​អះអាង​​សារ​ជា​ថ្មី​ថា អ្វីដែលបានកើតឡើងទៅលើយន្ដហោះប៊ូអីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ «មិន​មែនជាគ្រោះថ្នាក់ ធ្លាក់ក្នុងសមុទ្រនោះទេ» ហើយថាគឺអាជ្ញាធរទៅវិញទេ ដែលបានលាក់នូវការពិត ទាក់ទងនឹង​បញ្ហា​នេះ។


ប្រភេទយន្ដហោះ​ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - ការបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា នៃយន្ដហោះដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពួរ ហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងនោះ នៅតែបន្តធ្វើឲ្យពិភពលោក យកមកត្រិះរិះពិចារណាម្ដងហើយម្ដងទៀត។​ [...]

រង្វាន់​៥​លាន​ដុល្លា សម្រាប់​នរណា​ដែល​ដឹង​ព័ត៌មាន​ពី​​យន្ដហោះ​បាត់​ខ្លួន

រង្វាន់​៥​លាន​ដុល្លា សម្រាប់​នរណា​ដែល​ដឹង​ព័ត៌មាន​ពី​​យន្ដហោះ​បាត់​ខ្លួន

បីខែបន្ទាប់ពីការបាត់ខ្លួននៃយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែលជាប់នៅលើយន្ដហោះ ចង់ឲ្យមានការបែកធ្លាយនូវអាថ៌កំបាំង ដែលចេញនៃគ្រោះថ្នាក់​ដែលរហូត​មក​ដល់ថ្ងៃនេះ នៅតែគ្មានស្រមោលអ្វីសោះ។ ក្រុមគ្រួសារទាំងនោះ បានសន្យាជូនរង្វាន់ ៥លានដុល្លារ ទៅជនណាក៏​ដោយ ដែលអាចប្រាប់ឲ្យដឹងពីព័ត៌មានជាក់លាក់ នៃការបាត់ខ្លួនរបស់យន្ដហោះ។


ក្រុមគ្រួសារជនរងគ្រោះជាជនជាតិចិន បានស្រែកទ្រហោយំតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងប្រទេសម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត AFP)

បាត់យន្ដហោះ - កាលពីសប្ដាហ៍កន្លងទៅ ស្ត្រីអ្នកទេសចរណ៍តាមនាវាមួយរូប ជនជាតិអង់គ្លេស បានអះអាងថា បាន​ឃើញយន្ដហោះឆេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...