ស្ដ្រីម្នាក់បានធ្វើអត្តឃាត បន្ទាប់ពីបាញ់ប្រហារនៅស្នាក់ការ យូធូប
ក្នុងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល មានមនុស្សបួននាក់ បានរងរបួស តែមិនមានមនុស្សណាផ្សេងទៀត ទទួលគ្រោះដល់ជីវិត ក្រៅពីស្ត្រីដែលធ្វើសកម្មភាព បាញ់ប្រហារនេះទេ។
នាយនគរបាលក្រុង «San Bruno» លោក «Ed Barberini» បានអះអាងពីតុល្យភាព ក្នុងពេលភ្លាមៗ និងជាបណ្ដោះអាសន្ន ដោយបញ្ជាក់ថា ស្ត្រីសង្ស័យ ដែលជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់ប្រហារ ត្រូវបានប្រទះឃើញស្លាប់ ដោយគ្រាប់កាំភ្លើង ដែលបាញ់ដោយខ្លួននាងផ្ទាល់ នៅក្នុងអាគាររបស់ យូធូ (YouTube)។
ហេតុការណ៍បានកើតឡើង នៅមុនម៉ោង១រសៀលបន្តិច ក្នុងថ្ងៃទី៣ ខែមេសា (ត្រូវជាម៉ោង១០យប់ ថ្ងៃទី៣ ខែមេសា ម៉ោងនៅបារាំង និងម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៤ ខែមេសា ម៉ោងនៅកម្ពុជា)។ សាក្សីមួយរូប បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍ «CNN» ថា៖ «ស្ត្រីម្នាក់ហ្នឹង (ដែលបើកការបាញ់ប្រហារ) [...]