Posts tagged as "Etats-Unis"

លោកបារ៉ាក់ អូបាម៉ា  យល់ព្រមអោយ ពួកអ្នកស្រឡាញ់ ភេទដូចគ្នា រៀបការ

លោកបារ៉ាក់ អូបាម៉ា យល់ព្រមអោយ ពួកអ្នកស្រឡាញ់ ភេទដូចគ្នា រៀបការ

ជាភ្លើងខៀវមួយសំរាប់ ពួកអ្នកស្រឡាញ់ភេទដូចគ្នា។ លោកបារ៉ាក់អូបាម៉ា បានប្រកាសជាលើកដំបូង តាមបណ្ដាញ​ទូរទស្សន៍ អេប៊ីស៊ី ABC កាលពីថ្ងៃពុធទី០៩ខែឧសភាថា​ នឹងយល់ស្របអោយពួកអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការនឹង គ្នាបាន នៅចំពោះមុខច្បាប់។

លោកប្រធានាធិបតីរបស់សហរដ្ឋអាមេរិចរូបនេះ បានថ្លែងថា «សំរាប់ខ្ញុំ ជាយោបល់ផ្ទាល់ខ្លួន វាសំខាន់ខ្លាំងណាស់ ក្នុងការនិយាយថា ពួកអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវតែអាចរៀបការនឹងគ្នាបាន» ហើយគាត់និយាយដាក់សមត្ថកិច្ចនេះ ទៅខាងបណ្ដារដ្ឋនីមួយៗ ជាអ្នកធ្វើការសំរេចចិត្ត។ ប្រសាសន៍របស់គាត់បានធ្លាក់មកជាលើកដំបូង ក្នុងចំណោមបណ្ដា ប្រធានាធិបតីអាមេរិចទាំងអស់ ហើយចំពេល ដែលគាត់ត្រូវហក់ត្រឡប់ ចូលទៅប្រកួតប្រជែង យកសំលេងឆ្នោតជា ប្រធានាធិបតី ក្នុងអំឡុងពេល៦ខែទៀត សំរាប់អាណត្តិទីពីររបស់គាត់។ សូមបញ្ជាក់ផងដែរថា អាពាហ៍ពិពាហ៍របស់ពួកអ្នក [...]

ការប្រជែងគ្នាឆ្ពោះទៅកាន់សេតវិមាន កំពុងតែបង្កើនល្បឿន

ការប្រជែងគ្នាឆ្ពោះទៅកាន់សេតវិមាន កំពុងតែបង្កើនល្បឿន

យុទ្ធវិធីដើម្បីឈានទៅរកជ័យជំនះ រវាង បារ៉ាក់ អូបាម៉ា និង ម៉ាត៍ រ៉ូមណី កំពុងត្រូវបានពង្រឹងរៀងៗខ្លួន

នៅសល់ប្រមាណជា៧ខែទៀតប៉ុណ្ណោះ ដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកាំងនឹងឈានមកដល់ ហើយ យុទ្ធនាការឃោសនាកំពុងបន្ដឹងសសៃករដាក់គ្នាទាំងសងខាង ហាក់ដូចជាបាននឹងកំពុងបំបែកទស្សនៈនយោបាយ ទូទៅ ក្នុងស្រទាប់ពលរដ្ឋអាមេរិកាំងអ្នកទៅបោះឆ្នោត។ ក្រោយពីការដើរចេញរបស់គូប្រជែងក្នុងគណបក្សតែមួយ គឺលោក រីគ សាន់តូរូម​ និងបន្ទាប់ពីត្រូវបាន ជ្រើសរើសជាផ្លូវការដោយគណបក្សរបស់គាត់រួចមក លោក ម៉ាត៍ រ៉ូមណី ត្រូវទទួលបន្ទុក ត្រួសត្រាយដងផ្លូវមួយ ដែលជារូបភាពនយោបាយរបស់ពួកអ្នកសាធារណរដ្ឋ សំរាប់ការបោះឆ្នោតប្រធានាធិបតី ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី៦វិច្ឆិការ ឆ្នាំ២០១២ នាពេលខាងមុខនេះ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...