Posts tagged as "Etats-Unis"

ឯកសារ​សម្ងាត់​អះអាង​ថា អាមេរិក​ពិត​ជា​ចង់​កំទេច​សូវៀត ដោយ​សង្គ្រាម​នុយក្លេអ៊ែរ

ឯកសារ​សម្ងាត់​អះអាង​ថា អាមេរិក​ពិត​ជា​ចង់​កំទេច​សូវៀត ដោយ​សង្គ្រាម​នុយក្លេអ៊ែរ

សមាគមឯកសារសន្ដិសុខជាតិ ដែលជាសមាគមស្ម័គ្រចិត្តមួយ មានទីតាំងនៅក្នុងសកលវិទ្យាល័យ ហ្សក វ៉ាស៊ីនតោន (George Washington) នៃរដ្ឋធានីវ៉ាស៊ីនតោន បានទម្លាយនូវឯកសារដ៏សម្ងាត់មួយ ដែល​បង្ហាញ ឲ្យដឹង​​ជា​លើកដំបូង ពីគម្រោងការ​ដ៏«ញ៉ាក់សាច់» មួយចំនួន ដែលបានហៀបនឹងកើតឡើង នៅ​ក្នុង​សម័យ​​កាល​​នៃ​សង្គ្រាមត្រជាក់ រវាងមហាអំណាចទាំងពីរ៖ សហរដ្ឋអាមេរិក និង​សហភាព​សង្គមនិយម​សូវៀត (ដែល​ក្លាយ​មក​ពី​សហព័ន្ធរ៉ូស្ស៊ីសព្វថ្ងៃ)។

គម្រោងការដែលមានឈ្មោះថា «SAC (Strategic Air Command) Atomic Requirements Study for 1959» ឬបកជាខេមរភាសា «ការសិក្សា ពីតម្រូវការបែបអាតូមិក សម្រាប់​ឆ្នាំ​១៩៥៩ របស់​​បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រអាកាស (អាមេរិក)» ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៥៦ ដោយ​មាន​បញ្ជាក់​យ៉ាងលំអិត នូវទិសដៅវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ របស់អាមេរិកជាច្រើន [...]

ជន​ម្នាក់​ជិះ​រទេះ​អ្នក​ពិការ មក​ប្លន់​ធនាគារ​នៅ​ក្រុង​ញ៉ូយក

បុរសម្នាក់ ដែលមានអាយុ ប្រមាណជាង ២០ឆ្នាំ បានចូលទៅប្លន់ធនាគារ សេនតេនដ័រ កណ្ដាលក្រុងញ៉ូយក សហរដ្ឋអាមេរិក ដោយជិះយាន្ដមួយដ៏ទំនើប៖ រទេះជនពិការ។ បន្ទាប់ពីជិះរទេះជនពិការ ចូលមកក្នុងធនាគារ ជននេះ បានចូលទៅក្បែរ បុគ្គលិកធនាគារម្នាក់ មុននឹងគម្រាមឲ្យបុគ្គលិកនោះ ថាខ្លួនមានអាវុធ និងស្នើឲ្យ​ប្រគល់ប្រាក់មកខ្លួន។ ក្រោយពីទទួលបានប្រាក់ ១២០០ដុល្លារ (ត្រូវជា១១អ៊ឺរ៉ូ) ពីបុគ្គលិកនោះរួច ជនដ៏ចម្លែក បានជិះរទេះរបស់ខ្លួន គេចចេញពីធនាគារ ដោយសុវត្ថិភាព។

នៅក្នុងវីដេអូខាងលើ ដែលត្រូវបានបង្ហោះចេញ ដោយនគរបាលក្រុងញ៉ូយក ដើម្បីស្វែងរកចាប់ខ្លួននោះ គេ​ឃើញជននេះ បានជិះរទេះរបស់ខ្លួន កាត់ពីមុខហាងទំនិញមួយ ដែលនៅក្បែរនឹងធនាគារ។

នៅក្នុងរូបភាព ដែលចាប់បានដោយកាម៉េរ៉ាសុវត្ថិភាព របស់ធនាគារ ក៏មិនបានបង្ហាញឲ្យឃើញដែរថា ចោរ​ប្លន់ម្នាក់នេះ មានប្រដាប់ដោយអាវុធ ឬដកអាវុធចេញមកនោះទេ។ តែល្បឿននៃការបញ្ជារទេះ ក្នុងការគេចខ្លួន [...]

អាមេរិក៖ នគរបាល​បើក​រថយន្ដ បុក​ជន​សង្ស័យ​ប៉ើង​ដូច​សំឡី!

នគរបាលសហរដ្ឋអាមេរិក ដូចជាមិនសូវខ្វះរឿងប៉ុន្មានទេ ក្នុងរយៈពេលចុងក្រោយនេះ។ បន្ទាប់ពីបានបាញ់បោះ ទៅ​លើ​ជន​ស៊ីវិលគ្មានអាវុធ ឬច្រឡំបាញ់កាំភ្លើងគ្រាប់ពិត... តែនៅពេលនេះ ជាការបើករថយន្ដនគរបាល តម្រង់ទៅបុក​ជន​សង្ស័យម្នាក់ យ៉ាងពេញទំហឹងតែម្ដង។ ប៉ុន្តែលើកនេះ នគរបាលបានអះអាងថា វាជាទង្វើខុសទម្លាប់មួយ ដោយសារ​តែ​ក្រុម​​ខ្លួន​គ្មាន​​ជម្រើស។

ហេតុការណ៍បានកើតឡើង នៅខែកុម្ភៈកន្លងទៅ តែវីដេអូទើបនឹងទម្លាយមកឲ្យដឹង នៅថ្ងៃពុធនេះប៉ុណ្ណោះ។ ជា​រូបភាព​ដ៏តក់ស្លុត ដែលថតជាប់ ដោយម៉ាស៊ីនថត ជាប់នឹងរថយន្ដនគរបាល ផ្ទាល់តែម្ដង ហើយទើបនឹងត្រូវបាន អាជ្ញាធរ​រដ្ឋ​អារីហ្សូណា (ភាគខាងលិច នៃសហរដ្ឋអាមេរិក) យកមកផ្សាយជាសាធារណៈ ដោយបញ្ចេញដំបូងគេ នៅលើ​កញ្ចក់​ទូរទស្សន៍ អាប៊ីស៊ីញ៉ូ (ABC News)។

នគរបាលបានពន្យល់ថា ជនសង្ស័យ ត្រូវបានតាមប្រមាញ់ឲ្យក្រុមនគរបាល បន្ទាប់ពីបានចូលក្នុងព្រះវិហារមួយ ហើយ​បានធ្វើការបាញ់បោះ នៅទីនោះ។ [...]

ហ៊ីឡារី គ្លីនតុន ប្រកាស​ឡើង​សៃវៀន ដណ្ដើម​តំណែង​«ប្រធានាធិបតី»

ហ៊ីឡារី គ្លីនតុន ប្រកាស​ឡើង​សៃវៀន ដណ្ដើម​តំណែង​«ប្រធានាធិបតី»

សមាជិកគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានប្រកាសជាផ្លូវការហើយ នៅក្នុងវីដេអូមួយផ្សាយ នៅលើ គេហទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី ស្ដីពីបេក្ខនារីរបស់អ្នកស្រី ដើម្បីឈានទៅដណ្ដើមដំណែង ជាប្រធានាធិបតីសហរដ្ឋ​អាមេរិក ក្នុងឆ្នាំ២០១៦ខាងមុខនេះ បន្តពីលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីចប់អាណត្តិ ដែលចេញពីគណបក្សតែមួយ​ដែរ​នោះ។

សេចក្ដីប្រកាសរបស់អ្នកស្រី ជាការប៉ុនប៉ង ឈានដណ្ដើមតំណែងនេះ ជាលើកទីពីរ បន្ទាប់ពីអ្នកស្រីបានទទួលសម្លេង​គាំទ្រ ចាញ់​លោក បារ៉ាក់ អូបាម៉ា កាលពីពេលបោះឆ្នោតជំហានដំបូង នៅក្នុងការជ្រើសរើសបេក្ខភាព ពីគណបក្ស​ប្រជា​ធិបតេយ្យ​នោះ។ ប្រសិនជាអ្នកស្រី មានវាសនាជាប់ទទួលបានតំណែងនេះមែននោះ អ្នកស្រីនឹងក្លាយ ជា​ប្រធានាធិបតី​អាមេរិក​ដំបូងគេ នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសមហាអំណាចមួយនេះ ដែលមានភេទជាស្រី។

នៅក្នុងវីដេអូ ដែលបានបោះជំហាន ក្នុងការធ្វើយុទ្ធនាការ រកសម្លេងគាំទ្រ (ជំហានទីមួយ [...]

រថភ្លើង​បុក​រថយន្ដ​ផ្ទុះ​ឆេះ​នៅ​រដ្ឋ​ញ៉ូយក ស្លាប់​៦​នាក់ (vdo)

រថភ្លើង​ដែល​រត់​នៅ​តាម​តំបន់​ជាយ​ក្រុង បាន​បុក​រថយន្ដ ហ្សីប ឆារ៉ូគី (Jeep Cherokee) មួយ​គ្រឿង នៅ​លើ​ផ្លូវ​របស់​ខ្លួន នៅ​ក្នុង​រដ្ឋ​ញ៉ូយក​សហរដ្ឋ​អាមេរិក។ គ្រោះ​ថ្នាក់​បាន​កើត​ឡើង នៅ​យប់​ថ្ងៃ​អង្គារទី​២ ចូល​មក​ថ្ងៃ​ពុធ​ទី៤ ខែ​កុម្ភៈ​នេះ ដែល​ជា​ពេល​វេលា​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ដំណើរ នៅ​ក្បែរ​ទី​ក្រុង វ៉ាឡាយ៉ា (Valhalla) ចំងាយ​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ញ៉ូយក។

អភិបាលរដ្ឋញ៉ូយក លោក អេនឌ្រូ គូអូម៉ូ (Andrew Cuomo) បាន​ថ្លែង​ឲ្យ​ដឹង​ពី​តុល្យភាព​ចុង​ក្រោយ​ថា មាន​មនុស្ស​៦នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​អ្នក​បើកបរ​រថភ្លើង​ជា​ស្ត្រី​ម្នាក់ និង​អ្នក​ដំណើរ​ប្រាំ​នាក់ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ចំណត (Grand Central) នៃ​សង្កាត់​ម៉ាណាតាន់ (Manhattan របស់​ទីក្រុង​ញ៉ូយក)។

គ្រោះថ្នាក់ដែលបង្កឲ្យមានការផ្ទុះឆេះជាភ្លើង និងហុយជាផ្សែងយ៉ាងខ្មួលខ្មាញនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...