​បណ្ដឹងរំលាយ CNRP៖ ទូត​អាមេរិក​ព្រមាន​​ពលរដ្ឋ​ខ្លួន​ពី​បញ្ហាសុវត្ថិភាព

ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានជូនដំណឹងព្រមានដល់ពលរដ្ឋខ្លួន ដែលកំពុងរស់នៅកម្ពុជា ឲ្យបង្កើនការប្រុងប្រយ័ត្ន អំពីបញ្ហាសុវត្ថិភាព ក្នុងអំឡុងពេល នៃដំណើរ​ការបើក​សវនាការ និងក្រោយការ​សម្រេចសាលក្រម ពីសំណាក់តុលាការកំពូលកម្ពុជា លើបណ្ដឹងរំលាយគណបក្សប្រឆាំង​នៅ​ថ្ងៃ​នេះ។
​បណ្ដឹងរំលាយ CNRP៖ ទូត​អាមេរិក​ព្រមាន​​ពលរដ្ឋ​ខ្លួន​ពី​បញ្ហាសុវត្ថិភាព
លោក វីល្លៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថត MONOROOM.info/ Dara)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 16, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ថានទូតអាមេរិកបានសំដែង ការព្រួយបារម្ភ ពីការប្រឈមមុខគ្នាមួយ បន្ទាប់ពីការសម្រេចសាលក្រម របស់តុលាការកំពូលកម្ពុជា ដែលកំពុងបើកសវនាការជំនុំជម្រះ ទៅលើបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា។ នេះ បើតាមការសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយពីស្ថានទូតរបស់ប្រទេសមហាអំណាច នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ

សេចក្ដី​ប្រកាសព័ត៌មាននោះ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ការដាក់កម្លាំងការពារយ៉ាងច្រើន ដើម្បីទប់ស្កាត់បាតុកម្ម ឬការតវ៉ាណាមួយ ដែលអាចធ្វើឡើង ប្រឆាំងនឹងសេចក្ដីសម្រេច របស់តុលាការកំពូល​ ហើយដែលអាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដែលឈានទៅរកការប្រើហិង្សា ជាយថាហេតុ។​ សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «កងកម្លាំងសន្តិសុខ ជាច្រើនសន្ធឹកសន្ធាប់ ត្រូវបានដាក់ពង្រាយនៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅជុំវិញតុលាការកំពូល ខណៈចរាចរណ៍នៅជុំវិញព្រះបរមរាជវាំង និងវិថីនានា នៅតាមមាត់ទន្លេ ត្រូវបានបិទ និងអាចបណ្ដាលឲ្យមានការកកស្ទះ»។

គណបក្ស​សង្គ្រោះ​ជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ទទួលបានសម្លេងគាំទ្រ ពីពលរដ្ឋជាង៣លានសម្លេង ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ ប្ដឹង​ទៅកាន់​តុលាការ​កំពូល ដោយ​ស្នើ​ឲ្យ​រំលាយ​បក្ស​នេះ រួមនឹងការហាមឃាត់មន្ត្រីជាន់ខ្ពស់របស់គណបក្ស ចំនួន១១៨នាក់ កុំឲ្យធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ។ សវនាការជំនុំជម្រះ ទៅលើបណ្ដឹងរបស់ក្រសួងមហាផ្ទៃ កំពុងប្រព្រឹត្តិទៅនៅ​ថ្ងៃ​នេះ ខណៈការសម្រេចសាលក្រម ទំនងជាអាចត្រូវធ្វើ នៅល្ងាចថ្ងៃនេះដដែល។

នៅចំពោះហេតុការណ៍ ជាប្រវត្តិសាស្ត្រខាងលើ ស្ថានទូតអាមេរិកបានជំរុញឲ្យពលរដ្ឋអាមេរិក ឲ្យតាមដានការផ្សព្វផ្សាយព័ត៌មាន ធ្វើតាមការណែនាំរបស់អាជ្ញាធរ និងគួរជៀសវាងការជួបជុំតវ៉ាណាមួយ។

ស្ថានទូតរបស់ប្រទេសមហាអំណាច បានសរសេរ នៅក្នុងសេចក្ដីជូនដំណឹង របស់ខ្លួនទៀតថា៖ «ទោះបីជាស្ថានទូត ពុំមានព័ត៌មានជាក់លាក់ ពាក់ព័ន្ធនឹងគម្រោង ធ្វើបាតុកម្មណាមួយ ឬក៏បញ្ហាសន្តិសុខ នៅ​​ពេល​​នេះ​ក្តី យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិកទាំងអស់ ឲ្យប្រកាន់ខ្ជាប់ នូវភាពប្រុងប្រយ័ត្ន។ ទោះ​សកម្មភាព​​ធ្វើ​បាតុ​កម្ម ឬក៏ព្រឹត្តិការណ៍ផ្សេងៗ ធ្វើឡើងដោយសន្តិវិធីក៏ដោយ ក៏អាចនឹងក្លាយជាការប្រឈមមុខដាក់គ្នា ឬប្រែទៅជាការផ្ទុះអំពើហិង្សា​ ដោយពុំដឹងមុនថែមទៀត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...