គ្រួសារថាអ្នកការសែតកាណាដាស្លាប់ បន្ទាប់ពីរកឃើញសពនៅអង្គរ
គ្រួសាររបស់ លោក ដេវីឌ វ៉លឃ័រ (David Walker) ហៅ ដេវ ដែលបានបាត់ខ្លួនតាំងពីខែកុម្ភៈមក នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជានោះ បានប្រកាសនៅថ្ងៃព្រហស្បត្ត៍នេះថា ពួកគេបានរកឃើញ សាកសពរបស់អ្នកសារព័ត៌មាន និងជាសមិទ្ធិករភាពយន្ដជាតិកាណាដារូបនេះ ស្លាប់នៅក្នុងតំបន់អង្គរ ក្បែរនឹងក្រុងសៀមរាប។
លោក ដេវ វ័លឃ័រ នៅពេលលោកនៅរស់។ (រូបថត ហ្វេសប៊ុក)
សន្ដិសុខសង្គម - បើតាមសេចក្ដីប្រកាសក្នុងនាមក្រុមគ្រួសារទាំងមូល សាកសពរបស់លោក ដេវ វ័លឃ័រ ត្រូវបានរកឃើញដោយយុវជនម្នាក់ នៅក្នុងព្រៃមួយកន្លែងជិតប្រាសាទអង្គរធំ ខេត្តសៀមរាប។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ទៅកាន់គ្រួសារថា លោក ដេវ វ័លឃ័រ បានស្លាប់តាំងពីច្រើនសប្ដាហ៍មកហើយ។
[...]