Posts tagged as "Production"

សមិទ្ធិករ​ភាពយន្ដ​ជាតិ​កាណាដា​មួយ​រូប បាត់​ខ្លួន​នៅ​សៀមរាប?

សមិទ្ធិករ​ភាពយន្ដ​ជាតិ​កាណាដា​មួយ​រូប បាត់​ខ្លួន​នៅ​សៀមរាប?

សមិទ្ធិករភាពយន្ដមួយរូប មានសញ្ជាតិកាណាដា ដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ទំនងជាបានបាត់ខ្លួន នៅក្នុងខេត្តសៀមរាប ផ្នែកខាងជើងនេះប្រទេសនេះ។ នេះបើតាមការថ្លែងឲ្យដឹង របស់មិត្តភ័ក្រជិតដិតរបស់លោក។


លោក ដេវ វ័លឃ័រ សមិទ្ធិករភាពយន្ដ សញ្ជាតិកាណាដា។ (រូបថត RICHARD S. EHRLICH)

សន្ដិសុខសង្គម - លោក ដេវ វ័លឃ័រ (Dave Walker) ដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជា តាំងពីមួយឆ្នាំ​កន្លះមកនោះ បានចូលមករស់នៅក្នុងផ្ទះសំណាក់មួយកន្លែង កាលពីសប្ដាហ៍មុន។

បើតាមមិត្តរបស់សមិទ្ធិកររូបនេះ លោក ភីធើរ វ្រុនស្គី (Peter Vronsky) បានឲ្យដឹងថា ដេវ វ័លឃ័រ ទំនងជាបានចាក​ចេញពីបន្ទប់របស់លោក នៅថ្ងៃសុក្រកន្លងទៅ ដើម្បីទុកឲ្យអ្នករៀបចំបន្ទប់ចូលមកបោសសម្អាត។ [...]

ជួប​ជាមួយ សំ សាវី តារាចំរៀង​ខែ្មរ រះ​លើ​ដី​អាមេរិក (vdo)

ជួប​ជាមួយ សំ សាវី តារាចំរៀង​ខែ្មរ រះ​លើ​ដី​អាមេរិក (vdo)

«About A boy» ជាស្នាដៃនិព្ធននិងច្រៀងលើកដំបូង ជាភាសាអង់គ្លេសរបស់កញ្ញា សំ សាវី តារាចំរៀងខែ្មរសញ្ញាតិ អាមេរិក ដែលបទចំរៀងរបស់នាងកំពុងចរាចរណ៍ នៅលើបណ្តាញសង្គមអាយធូប ( iTunes) យូធូប (Youtube) តំាងពីថ្ងៃ ១ ខែកុម្ភៈឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ។


កញ្ញា សំ សាវី តារាចម្រៀងទើបនឹងដុះពន្លកនៅអាមេរិក។
‌‌
ជីវិតតារា - ក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ជាមួយកញ្ញាសំ សាវី តារាចម្រៀងជនជាតិខ្មែរវ័យ ៣៥ឆ្នាំរូបនេះ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែត្រូវឪពុកម្តាយរបស់នាង នាំនាងទៅរស់នៅសហរដ្ឋ​អាមេរិក​តាំងពីអាយុ ៥ខែ ពីការរត់គេចខ្លួនចេញពីរបបប៉ុលពត។ បើទោះជាកញ្ញា សាវី មិនអាចសរសេរ ឬុអានភាសាខែ្មរបាន តែនាងអាច​និយាយភាសាខ្មែរបានល្អ [...]

ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

កញ្ញា ពេជ្រ សូលីកាដែលបានប្រកាសថាឈប់ចូលវិស័យសិល្បៈហើយនោះ ឥលូវនេះប្រភពច្បាស់ការណ៍ បាន​បង្ហើបថានាងនឹងបង្ហាញ​វត្តមាន និងទេពកោសល្យរបស់ខ្លួនឡើងវិញ ជ្រកក្រោមទ្រនំថ្មីដែលល្បីមួយដែរ នោះគឺ​ផលិតកម្ម​សាន់ដេ។


កញ្ញា ពេជ្រ សូលីកា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - ពេជ្រ សូលីកា អតីតតារាចម្រៀងនៅផលិតកម្មអ៊ិម (M) ដែលដើរចេញពីពិភពសិល្បៈ​រយៈពេលជិតពីរឆ្នាំ​ហើយ​នោះ ឥលូវតារាវ័យក្មេងស្រស់រូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈវិញហើយ។ ការវិលត្រលប់មកវិញនេះ តារាចម្រៀងដែលបានដើរចេញពីវិស័យសិល្បៈរយៈពេលខ្លីរូបនេះ បានចុះកុងត្រាជាមួយនិងផលិតកម្មសាន់ដេ ដែលជាផលិតកម្មល្បីមួយក្នុងស្រុក។

ការវិលត្រលប់របស់មកវិញរបស់ ពេជ្រ សូលីកា [...]

តន្ត្រី​នៃ​ក្តី​ស្រលាញ់ T-ARA និង SPEED សម្តែង​រួម​គ្នា​នៅ​កម្ពុជា

តន្ត្រី​នៃ​ក្តី​ស្រលាញ់ T-ARA និង SPEED សម្តែង​រួម​គ្នា​នៅ​កម្ពុជា

ការកក្រើកជាថ្មីនៅកម្ពុជា ចំពោះការប្រគុំតន្រ្តីបន្តផ្ទាល់ នៃវត្តមានក្រុមតារាចំរៀងនារី T-ARA និងក្រុមចំរៀងបុរស SPEED របស់ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅក្នុងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ខាងមុននេះ។ ការប្រគុំតន្ត្រីដែលបានធ្វើចុះថ្ងៃនៃសេចក្តីស្រលាញ់នោះតែម្ដង។


ក្រុមតារាចំរៀងនារី T-ARA របស់កូរ៉េខាងត្បូង មកសម្ដែងការប្រគុំតន្ត្រី នៅកម្ពុជា។ (រូបថត ផ្សាយស្ពត)

ប្រគុំត​ន្ត្រី - ជាការជូនដំណឹងដ៍អស្ចារ្យ សំរាប់ទស្សនិកជនឬយុវវ័យ អ្នកចូលចិត្តគាំទ្របទចំរៀងជាភាសាកូរ៉េ ដែល​ទូរទស្សន៍ CTN និង My TV បានរៀបចំការប្រគុំតន្រ្តីពិសេស ជាព្រឹត្តិការណ៍ក្រុមតន្ត្រី​បុរសជួបជាមួយក្រុមតន្ត្រី​នារី​មក​ចូលរួម​សម្តែងរួមគ្នា [...]

ឌឺវ័យ្ស៍ (The Voice) កម្មវិធី​ប្រឡង​ចម្រៀង​អន្តរជាតិ មក​ដល់​កម្ពុជា

ឌឺវ័យ្ស៍ (The Voice) កម្មវិធី​ប្រឡង​ចម្រៀង​អន្តរជាតិ មក​ដល់​កម្ពុជា

«យើងកំពុងសែ្វងរកអ្នកចម្រៀងថ្មី មានសំឡេងល្អ» ជាសារទាក់ទាញថ្មីមួយ បានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល និងរំភើបជាមួយកម្មវិធីទូរទស្សន៍ ឌឺវ័យ្ស៍ (The Voice) ដែលផលិតកម្មហង្សមាស បានទិញសិទ្ធិពីកម្មវិធីមួយនេះ ពី​ផលិតកម្មផលិតកម្មវិធីមួយ នៅប្រទេសហូឡង់ ដែលមានល្បី​ល្បាញពេញ និងការគាំទ្រពេញទូទាំងពិភពលោក។ កម្មវិធីនៅកម្ពុជានេះ នឹងចាប់ផ្តើមជម្រុះបេក្ខជនដំបូង នៅថៃ្ងទី៥ ខែមិនា ខាងមុខនេះ។


កម្មវិធីឌឺវ័យ្ស៍ របស់ស្ថានីយ៍ទូរទស្សន៍មួយនៅប្រទេសប៊ែលហ្សិក។ (រូបថត rtbf.be)

តារាចម្រៀង - ថ្មីៗនេះកម្មវិធីទូរទស្សន៍ ឌឺវ័យ្ស៍ (The Voice - សម្លេង) ត្រូវបានផលិតកម្មហង្សមាសទិញសិទ្ធិ និង​ចាក់ផ្សាយ​នៅប្រទេសកម្ពុជានាឆាប់ៗនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...