Posts tagged as "Khmer Krom"

ថាច់ សេដ្ឋា ថា​បាតុកម្ម​ប្រឆាំង​យួន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​គាំទ្រ (vdo)

ថាច់ សេដ្ឋា ថា​បាតុកម្ម​ប្រឆាំង​យួន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​គាំទ្រ (vdo)

ចាប់តាំងពីដើមឆ្នាំ២០១៤មក គេ​តែង​សង្កេត​ឃើញ​ថា នៅ​ពេល​ណា​មាន​បាតុកម្ម ពេល​នោះ​រដ្ឋាភិបាល​កម្ពុជា តែង​តែ​ប្រើប្រាស់​កម្លាំង​សន្តិសុខ ចាប់​ពី​​ថ្នាក់​ខណ្ឌ​ស្រុក រហូត​ដល់​ថ្នាក់​ជាតិ មក​រារាំង និង​មក​បង្ក្រាប​ជា​ដើម។ ប៉ុន្តែ​សម្រាប់​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ធ្វើការ​អបអ​ចំពោះ​សកម្មភាពចូលរួម និង​គាំទ្រ​របស់​រដ្ឋាភិបាល គ្រប់​ជាន់​ថ្នាក់​ ដល់​ការ​ធ្វើ​បាតុកម្ម​ក្នុង​រយៈពេល​៥ថ្ងៃ ជាប់ៗ​គ្នា​កន្លង​ទៅ​នេះ។ លោក​បាន​និយាយ​ថា ក្នុង​នាម​លោក​អ្នក​ដឹកនាំ​បាតុកម្ម​នេះ លោក​មាន​មោទនភាព នឹង​ទទួល​បាន នូវ​លទ្ធផល​ធំធេង​នោះ​គឺ «ការ​ប្រឆាំង​នឹង​ស្ថានទូត​វៀតណាម បាន​ជោគជ័យ។ បើ​កន្លង​មក​គ្មាន​ប្រទេស​ណា​មួយ ហ៊ាន​ប្រឆាំង​នោះ។»

លោកបានបន្ថែមថា ជោគជ័យមួយទៀត គឺលោកសង្កេតឃើញថា មានការគាំទ្រពីប្រធានរដ្ឋសភា ពី​រដ្ឋាភិបាល ពីសាលារាជធានីភ្នំពេញ ក៏ដូចជាពីអាជ្ញាធរមូលដ្ឋាននានា [...]

តើវៀតណាម​នឹង​ខាតបង់​ច្រើនឬ បើ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើ​ទំនិញ​ខ្លួន?

តើវៀតណាម​នឹង​ខាតបង់​ច្រើនឬ បើ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើ​ទំនិញ​ខ្លួន?

ក្នុងពេលធ្វើបាតុកម្ម​ប្រឆាំង​វៀតណាម​ថ្មីៗ​នេះ ក្រុម​អ្នក​តវ៉ា​បាន​អំពាវនាវ​ និង​ចែក​ខិតប័ណ្ណ​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​ស្នើ​សុំ​ឱ្យ​ឈប់​ប្រើ​ទំនិញ និង​សេវាកម្ម​នានា​របស់​វៀតណាម ដើម្បី​ដាក់​សម្ពាធ ឱ្យ​អតីត​មន្រ្តី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា សុំ​ទោស​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ក្នុង​រឿង​បំភ្លៃ​ប្រវត្តិសាស្រ្ត​កម្ពុជា។ ការ​ស្នើ​សុំ​ឲ្យ​ឈប់​ប្រើ​ទំនិញ និង​សេវាកម្ម​នានា​របស់​វៀតណាម​នេះ បាន​បង្ក​ជា​មន្ទិល សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង ដោយ​ពួក​គេ​បាន​ចោទ​សួរ​ទៅ​វិញ​ថា តើ​អាច​ទៅ​រួច​ឬ​ទេ?

ប្រតិកម្មពីពលរដ្ឋខ្មែរមួយចំនួន បាន​លើក​ឡើង​ថា បញ្ឈប់​ប្រើ​ប្រាស់ទំនិញវៀតណាម ជាករណីមិនអាច​ទៅ​រួចឡើយ។ លោក យស់ កាតង់ (Yos Katank) បានសរសេរនៅលើជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «វា​ជា​ការ​លំបាក​ណាស់ សម្រាប់ខ្មែរក្នុងការបដិសេធមិនប្រើប្រាស់ ឬទិញទំនិញបរទេស [...]

ថាច់ សេដ្ឋា៖ យួន នៅ​តែ​បង្ហាញ​ខ្លួន​ជា​ចៅហ្វាយ​ខ្មែរ

ថាច់ សេដ្ឋា៖ យួន នៅ​តែ​បង្ហាញ​ខ្លួន​ជា​ចៅហ្វាយ​ខ្មែរ

«យួន​នៅ​តែ​បង្ហាញ​នូវ​ភាព​រឹងត្អឹង ថា​ខ្លួន​នៅ​តែ​ជា​ចៅហ្វាយ​នាយ​របស់​ខែ្មរ។» នេះ​ជា​ការ​ថ្លែង របស់​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ចំពោះ​អកប្បកិរិយា​របស់​ប្រទេស​វៀតណាម ដែល​នៅ​តែ​មិន​ចេញ​មុខ​មក​បក​ស្រាយ ឬ​ធ្វើការ​សុំ​ទោស តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​កន្លង​មក។ ការ​ទាមទារ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ចេញ​មុខ​ទទួល​ស្គាល់​ប្រវត្តិសាស្រ្ត ឬ​ជម្រុញ​ឲ្យ​លោក ត្រឹង វ៉ាន់ថុង អតីត​អ្នក​នំា​ពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា សុំ​ទោស​ជា​សាធារណៈ​ចំពោះ​សម្តី​ខ្លួន ដែល​បាន​លើក​ឡើង​នា​ពេល​កន្លង​មក​ថា៖ «ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​ជា​យូរលង់​ណាស់​មក​ហើយ។ មិនមែន​វៀតណាម ទើប​គ្រប់គ្រង​ក្រោយ​ពេល​ដែល​បារំាង​កាត់​មក​ឲ្យ​នៅ​ថ្ងៃ​ទី០៤ មិថុនា ១៩៤៩​នោះ​ទេ»។

លោក សេដ្ឋា មិនបានចាត់ទុកភាសាអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង ថាជាភាសាបុគ្គល [...]

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ជន​មិន​ស្គាល់​មុខ​គម្រាម​សម្លាប់

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ជន​មិន​ស្គាល់​មុខ​គម្រាម​សម្លាប់

ចំពោះមុខអ្នកសារព័ត៌មាន នា​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ​២០១៤​នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​បញ្ជាក់​ប្រាប់​ថា ​លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ គំរាម​តាម​ទូរស័ព្ទ​ថា​នឹង​បាញ់​សម្លាប់​រូប​លោក បើ​លោក​នៅ​តែ​ដឹកនាំ​ប្រឆាំង នឹង​ប្រទេស​វៀតណាម​នោះ។ លោក​បាន​បញ្ជាក់​ថា ជន​ដែល​បាន​គម្រាម​សម្លាប់​រូប​លោក​នោះ បាន​ទាក់ទង​មក​រួប​លោក ជា​ច្រើន​ដង​មក​ហើយ ឲ្យ​លោក​ប្រយ័ត្ន​ខ្លួន ហើយ​បញ្ឈប់​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម។ ជន​មិន​ស្គាល់​មុខ​នោះ បាន​បញ្ជាក់​ប្រាប់​លោក​ថា «នៅ​មុខ​ស្ថានទូត​វៀតណាម​នោះ មាន​ទ័ព​យួន​ច្រើន​ណាស់។ លោក​ឯង​ជា​មេដឹកនាំ​នេះ គេ​នឹង​បាញ់​សម្លាប់។»

អតីតសមាជិកព្រឹទ្ធសភារូបនេះ បានបង្ហាញនូវជំហររបស់ខ្លួនថា លោកនឹងមិនខ្លាច​ចំពោះការគម្រាមទាំង​នោះ​ទេ។ លោកបានចេញមុខ ក្នុងការដឹកនាំបាតុកម្ម [...]

ស្ថានទូត​វៀតណាម​នៅ​តែ​បដិសេធ​មិន​ទទួល ញត្តិ​ជា​លើក​«ទី​បី»

ស្ថានទូត​វៀតណាម​នៅ​តែ​បដិសេធ​មិន​ទទួល ញត្តិ​ជា​លើក​«ទី​បី»

ស្របពេលដែលគណបក្សនយោបាយ បន្តជំនួបកំពូល ដោះស្រាយភាពជាប់គាំង នយោបាយនៅកម្ពុជា ក្រុម​សហព័ន្ធ​និស្សិតបញ្ញវន្តកម្ពុជា ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋមួយចំនួនធំ នៅតែបន្តជំហររបស់ខ្លួន ក្នុង​ការទាមទារឲ្យអ្នកនាំពាក្យ ប្រចាំស្ថានទូតវៀតណាម កែតម្រូវខ្លឹមសារសំដីរបស់ខ្លួន។


ក្រុមមេដឹកនាំការតវ៉ា នៅមុខស្ថានទូតវៀតណាម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ទឹកដី - នាព្រឹកថ្ងៃទី២២ ខែកក្កដានេះ ប្រជាពលរដ្ឋ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាមជាថ្មី ក្រោយពេល«បរាជ័យ»ក្នុងការដាក់ញត្តិជាលើកទីពីរ កាលពី​ថ្ងៃ​ទី២១ ខែកក្កដា ម្សិលម៉ិញនេះ។ និងក្រោយពីបដិសេធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...