ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ជន​មិន​ស្គាល់​មុខ​គម្រាម​សម្លាប់

លោក ថាច់ សេដ្ឋា ដែលគេស្គាល់ថា ជាបុគ្គលលេចធ្លោ ក្នុងការដឹកបាតុករ ធ្វើបាតុកម្ម ប្រឆាំងនឹងវៀតណាម ក្នុង​រឿង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបានជនមិនស្គាល់មុខ គម្រាមសម្លាប់តាមទូរស័ព្ទ ប្រសិនបើលោកនៅតែបន្ត ដឹកនាំ​បាតុកម្ម​ប្រឆាំង នឹង​ប្រទេស​វៀតណាម​នោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 08, 2014
  • ប្រធានបទ: បាតុកម្មប្រឆាំងវៀតណាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចំពោះមុខអ្នកសារព័ត៌មាន នា​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ​២០១៤​នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​បញ្ជាក់​ប្រាប់​ថា ​លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ គំរាម​តាម​ទូរស័ព្ទ​ថា​នឹង​បាញ់​សម្លាប់​រូប​លោក បើ​លោក​នៅ​តែ​ដឹកនាំ​ប្រឆាំង នឹង​ប្រទេស​វៀតណាម​នោះ។ លោក​បាន​បញ្ជាក់​ថា ជន​ដែល​បាន​គម្រាម​សម្លាប់​រូប​លោក​នោះ បាន​ទាក់ទង​មក​រួប​លោក ជា​ច្រើន​ដង​មក​ហើយ ឲ្យ​លោក​ប្រយ័ត្ន​ខ្លួន ហើយ​បញ្ឈប់​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម។ ជន​មិន​ស្គាល់​មុខ​នោះ បាន​បញ្ជាក់​ប្រាប់​លោក​ថា «នៅ​មុខ​ស្ថានទូត​វៀតណាម​នោះ មាន​ទ័ព​យួន​ច្រើន​ណាស់។ លោក​ឯង​ជា​មេដឹកនាំ​នេះ គេ​នឹង​បាញ់​សម្លាប់។»

អតីតសមាជិកព្រឹទ្ធសភារូបនេះ បានបង្ហាញនូវជំហររបស់ខ្លួនថា លោកនឹងមិនខ្លាច​ចំពោះការគម្រាមទាំង​នោះ​ទេ។ លោកបានចេញមុខ ក្នុងការដឹកនាំបាតុកម្ម ប្រឆាំងនឹងប្រទេសវៀតណាមនេះ មានន័យថា​លោក​បាន​ត្រៀម​ខ្លួន ស្លាប់រួចជាស្រេចទៅហើយ ចំពោះរឿងការពារទឹកដីខ្មែរកម្ពុជាក្រោមនេះ។ លោកបញ្ចាក់​ដូច្នេះ​ថា៖ «ទៅ​ខ្លាចធ្វើអ្វី ទឹកដីនេះជាដឹកដីរបស់ខ្មែរ មិនមែនជាទឹកដីយួនទេ។ (…) យើងគ្មានការព្រួយទេ យើង​នៅ​តែ​ដឹកនាំធ្វើបាតុកម្ម យើងអត់ខ្លាចទេ ពេលមានបញ្ហាអី យួនទេដែលជាអ្នកទទួលខុសត្រូវ ។»

ឆ្លើយទៅនឹងការចោទសួរ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទាក់ទងនឹងការដាក់ពាក្យបណ្ដឹង លោក ថាច់ សេដ្ឋា បានបញ្ជាក់ថា មកទល់នឹងពេលនេះ លោកនៅមិនទាន់រៀបចំធ្វើនៅឡើយ ក្នុងរឿងគម្រាមបាញ់​សម្លាប់​នេះ។ លោកបន្តថា តែលោកបានប្រាប់ ទៅក្រុមអាជ្ញាធររួចរាល់ហើយ ហើយលោក​ក៏កំពុងស្រាវជ្រាវ​រកប្រភព ទីតាំងរបស់ជនដែលបានហៅទូរស័ព្ទ មកគម្រាមនោះដែរ។

លោកបានបញ្ជាក់ថា តាមរយៈទូរស័ព្ទខ្សែមុន (កាលពីម្សិលម៉ិញ) បានហៅមកពីប្រទេសកាណាដា ប៉ុន្តែ​ហៅ​មក​ចាប់តាំងពីយប់ម៉ិញ ជាបន្តបន្ទាប់មកទល់ពេលនេះ មិនអាចមើលឃើញលេខ (Privete) ទេ។ ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅមិនទានមានការបញ្ជាក់ណាមួយ ច្បាស់លាស់​ពីមន្រ្តីអាជ្ញាធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​នៅ​ឡើយ ចំពោះ​ការថ្លែងលើកឡើងខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...