ពេទ្យចម្លងអេដស៍នៅឃុំរកា ខេត្តបាត់ដំបង ជាប់ពន្ធនាគារ២៥ឆ្នាំ
លោក យ៉ែម ជ្រិន ជាគ្រូពេទ្យប្រចាំភូមិរកា ឃុំរការ ស្រុកសង្កែ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចបន្ធូរបន្ថយទោស ពីជាប់ពន្ធនាគារ «មួយជីវិត» មកនៅត្រឹមទោស ក្នុងពន្ធនាគារ២៥ឆ្នាំ។ លោកត្រូវបានជាប់ចោទ ថាបានចាក់ថ្នាំចម្លងជំងឺអេដស៍ ដល់ប្រជាពលរដ្ឋក្នុងភូមិ។
ប្រធានចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសសាលក្រម ដោយធ្វើការប្តូរបទចោទប្រកាន់ ពីមាត្រា២០៥ មកមាត្រា២១៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកស្រី យិច ឈាណាវី ប្រធានចៅក្រមជំនំជម្រះ បានធ្វើការអះអាងថា កាប្តូរបទចោទនេះ ក្រោមហេតុផល នៃការសារភាពរបស់លោក យ៉ែម ជ្រិន ដែលបានសារភាពថា ខ្លួនមិនមានអនាម័យ ក្នុងការព្យាបាលអ្នកជំងឺ។
លោក ឯម សុវណ្ណ ជាមេធាវីការពារលោក យ៉ែម ជ្រិន បានលើកឡើងថា លោកអាចទទួលយកបាន នូវការសម្រេចសេចក្តី តាមរយៈការប្តូរបទចោទ របស់ចៅក្រមនាពេលនេះ។ លោកអះអាងថា ក្នុងអាជីពជាគ្រូពេទ្យ [...]