ស្រ្តីរងគ្រោះដោយម៉ាស៊ីនបោកស្រូវ ត្រូវបន្តវះកាត់ត្រចៀក
ក្នុងពេលបច្ចុប្បន្ន ស្ថានភាពអ្នកជំងឺ ដែលរងគ្រោះ ដោយម៉ាស៊ីនបោកស្រូវ មានសភាពប្រសើឡើងហើយ បន្ទាប់ពីការព្យាបាល អស់រយៈពេលជាងបីខែ មកនេះ។ ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើង កាលពីខែ ធ្នូ ឆ្នាំ២០១៤ នៅឯខេត្តត្បួងឃ្មុំ ហើយក្នុងពេលនេះ ត្រូវបានបញ្ជូន មកស្នាក់ព្យាបាល និងបន្តការវះកាត់ ក្នុ្ងងមន្ទីពេទ្យរូស្ស៊ី។
អ្នកស្រី មិត លីន បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់មានសភាពប្រសើរហើយសព្វថ្ងៃ ព្រោះគ្រូពេទ្យ បានវះកាត់ស្បែកភ្លៅទាំងសងខាង យកទៅបំពេញលលាដក្បាលដែលបាត់បង់។ ស្ត្រីវ័យ៣៦ឆ្នាំ ដែលមានកូន២នាក់រូបនេះ បានលើកយកសំដីគ្រូពេទ្យ មកបញ្ជាក់ថា លលាដក្បាលអ្នកស្រីទាំងមូល ត្រូវការស្បែកមកប៉ះ ៨បន្ទះ ទើបជិត ដូចនេះ គ្រូពេទ្យសម្រេចវះកាត់ ស្បែកក្បាលពោះបន្ថែម ដើម្បីឲ្យជិតលលាក្បាល។
អ្នកស្ត្រី បានបន្តថា វាមិនធ្ងន់ធ្ងរទេ ព្រោះបានជាសះ នូវកន្លែងមួយចំនួនរួចហើយ តែអ្វីដែលខ្លាំង [...]