Posts tagged as "Santé"

តើ​បុរស​ម្នាក់​នេះ មាន​សិទ្ធិ​បង្កើត​កូន​ឬ​ទេ?

តើ​បុរស​ម្នាក់​នេះ មាន​សិទ្ធិ​បង្កើត​កូន​ឬ​ទេ?

លោក ស៊ីមុន ម័រ (Simon Moore) ជាតិអង់គ្លេស មានជម្ងឺដ៏កម្រមួយ ដែលហៅថាភាសាអង់គ្លេស ជា «Treacher Collins»។ ដោយ​សារ​តែជម្ងឺនេះ បានធ្វើឲ្យបុរស ដែលមានអាយុ៣០ឆ្នាំរូប ក្លាយជាមនុស្សថ្លង់ និងមានទម្រង់មុខ ប្ដូរ​ពី​ធម្មតា ហើយ​ការ​ប្ដូរ​ទម្រង់​មុខ​ មិនបញ្ឈប់ត្រឹមនេះទេ តែវាកាន់តែវិវត្តន៍ ទៅមុខទៀត។

ចំណែកឯភរិយា របស់លោក ស៊ីមុន វិញ អ្នកស្រី វិចឃី (Vicky) បានធ្លាក់ខ្លួន មានផ្ទៃពោះ ដោយការបន្សាំមេជីវិតចូលគ្នា  ហើយពួកគេទាំងពីរនាក់ បានសម្រេចចិត្តទុកកូននេះ។ នៅក្នុងអំឡុងពេល មានផ្ទៃពោះនោះ ការវិភាគ​ផ្នែកវេជ្ជសាស្ត្រ​ទាំង​ឡាយ ក៏បានបង្ហាញប្រាប់ដែរថា ទារកដែលកើតចេញមក នឹងមានស្ថានភាព ដូចឪពុករបស់វាដូច្នេះដែរ។

ចំណេរកាលក្រោយមក ស្វាមីភរិយាទាំងពីរ បង្កើតបានកូនស្រីមួយ ហើយបានដាក់ឈ្មោះថា អាលីស (Alice)។ កុមារី អាលីស មានមុខបាក់ធ្លាក់ (សូមមើលរូបថតខាងលើ) និងមានបញ្ហា ក្នុងការទទួលទានអាហារ។ ដោយសារតែហេតុនេះ [...]

ជា​រៀង​រាល់​ព្រឹក «អូន​ស្រឡាញ់​បង​ខ្លាំង​ណាស់!»

ជា​រៀង​រាល់​ព្រឹក «អូន​ស្រឡាញ់​បង​ខ្លាំង​ណាស់!»

ជារៀងរាល់ព្រឹក បញ្ហាដដែលៗ បានកើតឡើង៖ នាង ជឺនី ហ្សីបស៊ី (Jenny Gibsy) ដែលមានអាយុទើបនឹង២០ឆ្នាំ បាន​ភ្លេចបាត់អស់រលីង នូវអ្វីដែលនាងបានធ្វើ ពីម្សិលម៉ិញ ឬក្នុងពេលកន្លងមក។ សារព័ត៌មាន «Daily Mirror» បានស្រង់​សម្ដីយុវតីវ័យក្មេង មករៀបរាប់ថា៖ «ហេតុការណ៍ បានកើតឡើង នៅខែវិច្ឆិកាឆ្នាំទៅម៉ិញ។ ខ្ញុំបានដួល នៅពេល​កំពុង​ធ្វើ​ការងារ។ ថៅកែរបស់ខ្ញុំ បានហៅឡានពេទ្យ មកយកខ្ញុំទៅ ហើយខ្ញុំបានសន្លប់លែងដឹងខ្លួន អស់រយៈពេលជាច្រើនថ្ងៃ។»

គឺនៅពេលនោះហើយ ដែលការពិនិត្យអាការៈ បានចេញលទ្ធផលមកថា នាង ជឺនី បានឈឺជំងឺ ភ្លេចការចងចាំ ដ៏កម្រមួយ ហើយជើងទាំងគូរបស់នាង កម្រើកលែងកើត។ នាងនិយាយទៀតថា៖ «ខ្ញុំក៏បានរងគ្រោះ នឹងជំងឺគាំងដំណើរការខួរក្បាល ដែលបញ្ចេញជារូបរាង កន្ត្រាក់ដៃជើង ចំនួនពីរដង ក្នុងមួយសប្ដាហ៍។ ទាំងអស់នេះ ធ្វើឲ្យខ្ញុំបាត់ការចងចាំ»។

ហើយជារឿយៗណាស់ ដែលនាង បានភ្ញាក់ពីដំណេកឡើង នៅពេលព្រឹក [...]

កុមារ​កើត​ជំងឺ​«មេអំបៅ»​ដ៏​កម្រ ឈឺ​ណាស់... តែ​ជំនះ​មិន​ចុះ​ចាញ់

ដើម្បីងូតទឹក និងស្លៀកពាក់ សកម្មភាពធម្មតា សម្រាប់មនុស្សទូទៅ ដែលធ្វើតែមួយភ្លែតប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កុមារ ចនណាថាន់ វិញ ត្រូវប្រើរយៈពេល រហូតដល់ទៅ៣ម៉ោង។ ទោះជាបានប៉ះ សូម្បីជាមួយអ្វីបន្តិចបន្តួចក៏ដោយ ក៏ស្បែក​របស់កុមារ ចនណាថាន់ អាចនឹងរហែកភ្លាមមួយរំពេច។ កុមារមានជំងឺដ៏កម្រមួយ ដែលគេហៅថា កុមារ«មេអំបៅ»។

ជំងឺនេះ បានធ្វើឲ្យកុមារ មានសភាពចុកចាប់ខ្លាំងណាស់ សឹងជារៀងរាល់ពេល ដែលកុមារប៉ះនឹងអ្វីមួយ ហើយអាច​ធ្វើ​ឲ្យកុមារ អស់សង្ឃឹម។ តែផ្ទុយទៅវិញ កុមារ ចនណាថាន់ បែជាខិតខំជំនះយ៉ាងខ្លាំងក្លាយ រហូតមកដល់ពេលនេះ។ កុមារ​បានថ្លែងតាមទូរទស្សន៍កាណាដាមួយថា៖ «ដោយសារមនុស្ស ដែលនៅជុំវិញខ្ញុំ សុទ្ធតែបានផ្ដល់នូវកម្លាំងចិត្តឲ្យខ្ញុំ ហើយ​ពួក​គេ​មានជំនឿលើខ្ញុំ  ថាខ្ញុំពិតជាអាចឈ្នះ ជំងឺនេះបាន»។

កុមារបានពន្យល់ទៀតថា៖ «ព្រោះស្បែកយើង បានក្លាយជាផុយស្រួយ ដូចស្លាបរបស់មេអំបៅ។ ប៉ុន្តែ បើសិន​ជា​មេអំបៅ [...]

ចង់​លែង​លះ ព្រោះ​សុដន់​ភរិយា​«ដូរ​ទម្រង់»

ចង់​លែង​លះ ព្រោះ​សុដន់​ភរិយា​«ដូរ​ទម្រង់»

គូស្នេហ៍មួយនេះ អាចចាត់ទុកថា ជាគូស្នេហ៍វ័យចំណាស់ហើយ ព្រោះបានរៀបការជាមួយគ្នា តាំងពីឆ្នាំ១៩៧២។ បើ​ទោះ​ជាស្វាមី បានត្អូញត្អែរ ពីសភាពគ្មានសុភមង្គលរបស់លោក នៅក្នុងអាពាហ៍ពិពាហ៍នេះក៏ដោយ ប៉ុន្តែប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ បានរួមគ្នាប្រសូតចេញ នូវកូនបីនាក់រួចមកហើយ និងបានរស់នៅជាមួយគ្នា រាប់មកទល់នឹងពេលនេះ មានរយៈ​ពេល​ជិត​៤០ឆ្នាំហើយ។ ខាងក្រោមនេះ ជាអ្វីដែលបុរសចំណាស់ បានថ្លែងយោង ជាមូលហេតុ នៅក្នុងការ​សុំ​លែង​លះ​របស់គាត់។

បុរសជាស្វាមី បានថ្លែងថា លោកបានរៀបការ នៅឆ្នាំ១៩៧២ ក៏មែនពិ តែលោកទើបនឹងបានឃើញ សុដន់របស់ភរិយា នៅឆ្នាំ១៩៧៤ ពោលគឺ២ឆ្នាំ ក្រោយការរៀបការប៉ុណ្ណោះ។ ភរិយារបស់លោក បានបញ្ជៀសពីការរួមរ័ក្សភិសម័យ ដោយ​ហេតុបណ្ដាលពី សុដន់របស់្លខួន បានប្រែរូបរាង។ លោកបានបញ្ជាក់ថា៖ «បើនាងមិនធ្លាក់ខ្លួន មានទម្ងន់ទេ ខ្ញុំ​ទំនងជា​សុំ​លែង​គ្នា នៅឆ្នាំ១៩៧៥ នោះរួចស្រេច ទៅហើយ»។

ស្វាមីចំណាស់ បានបន្ថែមទៀតថា [...]

ស្រោម​អនាម័យ​«ជំនាន់​ថ្មី» ដែល​នឹង​ប្ដូរ​អ្វីៗ​គ្រប់​យ៉ាង

ស្រោម​អនាម័យ​«ជំនាន់​ថ្មី» ដែល​នឹង​ប្ដូរ​អ្វីៗ​គ្រប់​យ៉ាង

រួមរ័ក្សភិសម័យ ដោយប្រើស្រោមអនាម័យ នៅថ្ងៃនេះ ជាមធ្យោបាយតែមួយគត់ ក្នុងការការពារ កុំឲ្យជំងឺចម្លងសង្គម អាច​ត្រូវបានឆ្លង រវាងពីដៃគូមួយ ទៅមួយទៀតបាន។ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួន ពិបាកក្នុងការទ្រាំទ្រស្រោម ដែល​មាន​លក្ខណៈ​មិនដូចធម្មជាតិ និងខ្លះទៀត បានសោកស្ដាយថា បើអត់ស្រោមអនាម័យ គឺមិនបាន។

ដំណឹងល្អមួយ បានមកដល់ហើយ។ អ្នកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ Wollongong នៃប្រទេសអូស្ត្រាលី កំពុង​ធ្វើ​ការ​សិក្សា ពិសោធន៍ ទៅលើស្រោមអនាម័យ «ជំនាន់ថ្មី»មួយ ដែលមានសភាពប្រសើរ ជាងមុនច្រើន។

ក្រុមអ្នកស្រាវជ្រាវទាំងនោះ ចង់ធ្វើការផ្លាស់ប្ដូរ ស្រោមអនាម័យសព្វថ្ងៃ ដែលមានលក្ខណៈ ដូចជ័រកៅស៊ូ ជាមួយ​នឹង​វត្ថុ​ធាតុដើម មួយបែបផ្សេង ដែលមានលក្ខណៈ ជា«ស្បែកមនុស្សទីពីរ»។ ការសាកល្បង កំពុងប្រព្រឹត្តិទៅ នៅក្នុងមន្ទីរ​ពិសោធន៍ នៃសកលវិទ្យាល័យ Swinburne ក្នុងក្រុងមែលប៊ន (ប្រទេសអូស្ត្រាលី)

អ្នកស្រាវជ្រាវមួយរូប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...