Posts tagged as "Santé"

ខឹង​ប្រុស​ក្បត់ ដុត​លិង្គ​ឲ្យ​ឆ្អិន​នឹង​ដង្កៀប​អ៊ុត​សក់​ក្ដៅ!

ខឹង​ប្រុស​ក្បត់ ដុត​លិង្គ​ឲ្យ​ឆ្អិន​នឹង​ដង្កៀប​អ៊ុត​សក់​ក្ដៅ!

ស្ត្រីវ័យក្មេង ជាតិអូស្ត្រាលីមួយរូប ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ បន្ទាប់ពីតុលាការបានរកឃើញ ថា​នាង​បានដុតលិង្គសង្សារបស់នាង ជាមួយនឹងដែកដង្កៀបអ៊ុតសក់ ដ៏ក្ដៅហុយៗមួយ។ តើមកពីមូលហេតុអ្វី? មកពី​បុរសជាសង្សា បានចាកចេញពីនាង ទៅរកស្ត្រីម្នាក់ផ្សេងទៀត៖ បើអញ្ចឹងទេ ប្រុសក្បត់ចិត្តម្នាក់នេះ ត្រូវតែ​ទទួល​បាន នូវការសងសឹកដ៏ស័ក្ដិសមដូច្នេះ!

បុរសដែលបានត្រឡប់ មករួមភិសម័យមួយយប់ ជាមួយអតីតសង្សារបស់ខ្លួន គឺនាង «Bronwyn Parker» (ជនល្មើស) អាយុ២២ឆ្នាំ បានរងនូវហនិភ័យដ៏ធំ ឈានដល់ការ​«បិតប្រដាប់ភេទ» ប្រើការលែងកើត ដោយ​ដង្កៀប​ដែក​ក្ដៅ សម្រាប់អ៊ុតសក់ របស់ស្ត្រីគូស្នេហ៍។ នាង «Bronwyn Parker» បានគិតស្មានថា នៅពេល​ដោតភ្លើង ឲ្យ​ដង្កៀប​នោះតម្លើង​កម្ដៅ វាគ្រាន់តែមានកម្ដៅ ដូចជា«កម្ដៅព្រះអាទិត្យ»ប៉ុណ្ណោះ។ នេះបើតាម​សារព័ត៌មាន​អូស្ត្រាលី ដែលបាន​លើក​យក​សម្ដី របស់ស្ត្រីជាប់ចោទ មករាយការណ៍។

[...]

ជម្ងឺ​ដ៏​ចម្លែក ស៊ី​រូង​មុខ​បុរស​ម្នាក់​នេះ គួរ​ឲ្យ​រន្ធត់!

រស់នៅក្នុងស្រុក ហូហាវ (Hau Hoa) នៃដែនដីវៀតណាមខាងត្បូង (អតីតទឹកដីកម្ពុជាក្រោម) លោក យ៉ុង វាន់ដាត មិនអាចនិយាយ និងបរិភោគបាន ដូចគេឯងនោះទេ។ ជម្ងឺដ៏ចម្លែក ដែលចូលមករុករានលោក តាំង​ពី​ជាង១១ឆ្នាំមុន បានធ្វើឲ្យលោក បាត់ច្រមុះនិងមាត់បន្តិចម្ដងៗ សឹងតែផុងចូលទៅក្នុង អស់ទៅហើយ។ ភ្នែក​ទាំងគូ នៅសល់ទម្រង់បានខ្លះ តែមើលអ្វីមិនឃើញទេ។

ភរិយារបស់លោក យ៉ុង វ៉ានដាត បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ជម្ងឺនេះបានកើតឡើង នៅឆ្នាំ២០០៤ ជាមួយនឹងអាការៈដំបូង ដោយមានឈាមច្រមុះ ៣ទៅ៤ដងក្នុងមួយថ្ងៃ។ ចេញពីអាការៈនេះ លោក យ៉ុង បាន​ស្ទះរន្ធច្រមុះ ដកដង្ហើមលែងចេញ ដែលតម្រូវឲ្យលោក ត្រូវចូលខ្លួនទៅឲ្យគ្រូពេទ្យធ្វើការវះកាត់ ដើម្បីឲ្យ​លោក​បានដកដង្ហើមស្រួលវិញ។ នៅប៉ុន្មានខែក្រោយមក លោកបានផឹកទឹកមួយកែវចូលទៅ ស្រាប់តែទទួល​អារម្មណ៍​ថា ប្រហោងរវាងក្រអូមមាត់ខាងលើ និងរន្ធច្រមុះ បានចាប់រូបរាងឡើង។ បន្តិចម្ដងៗ ប្រហោងនេះបាន​ពង្រីក​ខ្លួន [...]

បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ហាង​ម៉ូតូ សង្ស័យ​ខ្យល់​គរ

បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ហាង​ម៉ូតូ សង្ស័យ​ខ្យល់​គរ

នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវ ១៣៨ ក្រុមទី៣១ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងផ្ទះលេខ១Eo ដោយសារបុរសម្នាក់ បានដេកស្លាប់ ទាំង​គ្មាន​មូលហេតុ។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពដែលស្លាប់ឈ្មោះ ស៊ុង ភី អាយុ២២ឆ្នាំ ស្នាក់នៅក្នុងហាងម៉ូតូ អាស័យដ្ឋាន​ខាងលើ។ ប្រភពបន្តថា គ្មានអ្នកណាម្នាក់បានដឹងថា មានហេតុការណ៍អ្វីកើតឡើង មុនពេល​បុរសនេះស្លាប់នោះទេ ព្រោះសាកសពនៅតែម្នាក់ឯង រហូតដល់ម៉ោង៧ ទើបគេប្រទះឃើញសព។

ក្រោយពីមានការឆោឡោ ក្រុមមន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ និងបានធ្វើ​កោសល្យ​វិច័យ​ភ្លាមៗដែរ។ មន្ត្រីសមត្ថកិច្ចទាំងនោះ បានសន្និដ្ឋានក្នុងជំហានដំបូងថា បុរសខាងលើបានស្លាប់ ដោយ​សារខ្យល់គរ គ្មានអ្នកជួយ។ ប៉ុន្តែសមត្ថកិច្ចមិនអាចដឹងថា បុរសរូបនេះបានស្លាប់ តាំង​ពីពេលណា​នោះ​ទេ។

ក្រោយពីបញ្ចប់ ការត្រួតពិនិត្យសាកសព [...]

មាន​លិង្គ​ប្រវែង​ជាង ៤៨សម៖ បំបែក​ឯកត្តកម្ម​ពិភពលោក?

លោក រ៉ូប៊ែរតូ អេស្គីវែល កាប្រឺរ៉ា (Roberto Esquivel Cabrera) រស់នៅក្នុងរដ្ឋកាវីឡា (Coahuila) ផ្នែក​ឦសាន​នៃប្រទេសម៉ិចស៊ិក បានរងគ្រោះនូវពិការភាពមួយ ដ៏ចម្លែក។ ក្នុងអាយុ៥២ឆ្នាំ លោក រ៉ូប៊ែរតូ មានលិង្គ​ដ៏​ធំ​មួយ ដែលមានប្រវែង ៤៨,២១សង់ទីម៉ែត្រ ហើយដែលធ្វើឲ្យលោកពិបាក ក្នុងការរស់នៅ ដូចជាបុរសធម្មតា។ ប៉ុន្តែ​លោក ចេះតែឆ្ងល់ដែរថា ហេតុអ្វីភាពអស្ចារ្យនេះរបស់លោក មិនត្រូវបានសៀវភៅឯកត្តកម្មពិភពលោក ដែល​ហៅជាភាសាអង់គ្លេស «Guinness Book» ទទួលស្គាល់ជាលិង្គ ដែលធំជាងគេបង្អស់ នៅ​ក្នុង​ពិភពលោក?

បន្ទាប់ពីឆ្លងកាត់ការពិនិត្យ ដោយមានទាំងការថតឆ្លុះនោះផង ទើបបុរសរូបនេះដឹងខ្លួនថា លិង្គរបស់លោក មិន​ជាអស្ចារ្យប៉ុន្មានឡើយ ដោយហេតុថា នៅពេលសម្រាកធម្មតា វាមានប្រវែងត្រឹមតែ ១៥,២៤​សង់ទីម៉ែត្រ​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏ប្រវែងនេះមានលក្ខណៈវែង ជាងបុរសធម្មតានោះដែរ ហើយវានឹងរិទ្ធតែ​ស្ងប់​ស្ងែងទៅទៀត នៅពេលប្រដាប់ភេទនេះ ឡើងរឹង [...]

លិង្គ​ងើប​រឹង​៥ថ្ងៃ បន្ទាប់​ពី​លេប Viagra ៣៥គ្រាប់​ដើម្បី​លេង​សើច

លិង្គ​ងើប​រឹង​៥ថ្ងៃ បន្ទាប់​ពី​លេប Viagra ៣៥គ្រាប់​ដើម្បី​លេង​សើច

ជាបទពិសោធន៍ជូរចត់មួយ ដែលចេញពីរឿងមួយ ដែលគ្រាន់តែ ជាការលេងសើចសប្បាយប៉ុណ្ណោះ។ បុរស​ជាតិអង់គ្លេស អាយុ៣៦ឆ្នាំ លោក ដានៀល មេដហ្វ័ដ (Daniel Medforth) បានសម្ដែងការលេងសើច ជា​មួយ​មិត្តភ័ក្ររបស់ខ្លួន នៅក្នុងការជប់លៀងមួយ កាលពីសប្ដាហ៍កន្លងទៅ។ ប៉ុន្តែការលេងសើចនោះ បែរជាបាន​បង្ក ឲ្យមានទុក្ខទោស ដល់ខ្លួនឯងទៅវិញ។ លោក ដានៀល បានលេបថ្នាំ សម្រាប់តម្លើងកម្លាំង រួមភេទដ៏ល្បី ឈ្មោះ Viagra អស់មួយកញ្ចប់ ទាំង៣៥គ្រាប់ នៅក្នុងរយៈពេល តែមួយម៉ោងប៉ុណ្ណោះ។

ប្រសិនជាថ្នាំនេះ ជួយតម្លើងឥទ្ធិពល ដល់ការរួមភេទ សម្រាប់មនុស្សបាក់កម្លាំង ឬមនុស្សបស្ចិមវ័យនោះ តែ​ថ្នាំនេះ ក៏មានឥទ្ធិពល ទៅដល់សុខភាពមនុស្ស ដែលបានប្រើវាជ្រុលហួសហេតុ នោះដែរ។ ជាពិសេស ការ​លេបថ្នាំ ទាំង៣៥គ្រាប់នេះ បានធ្វើឲ្យលោក ដានៀល មានអាការៈចង់ក្អួត ឈឺក្បាលវិលមុខ និងបង្កឲ្យភ្នែក មើល​​ឃើញ​រឿងចម្លែកៗជាច្រើន។ លោក ដានៀល ដែលមានប្រពន្ធមានកូនរួចហើយនេះ បានថ្លែងឲ្យ​ដឹង​ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...