Posts tagged as "Chelsea"

ហ្វឺកឺសិន ផ្ទុះ​កំហឹង ពេល​ឃើញ ដេវិដ ល្វីស ញញឹម

ហ្វឺកឺសិន ផ្ទុះ​កំហឹង ពេល​ឃើញ ដេវិដ ល្វីស ញញឹម

លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) បាននិយាយថាកីឡាករ ដេវិដ ល្វីស (David Luiz) បានធ្វើសកម្មភាពបន្លំភ្នែក ដើម្បីឲ្យអាជ្ញាកណ្តាលបណ្តេញ រ៉ាហ្វាអែល (Rafael) ចេញពីការប្រកួត។


លោកហ្វឺកឺសិន ឆ្ងោកមុខ ទំនងជាអន់ចិត្តនឹងលទ្ធផលផង និងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលផង។

ខ្សែការពារកណ្តាលរបស់ក្រុម ឆែលស៊ី (Chelsea) ល្វីស បានប៉ះទង្គិចគ្នាជាមួយជនរួមជាតិប្រេស៊ីល រ៉ាហ្វាអែល នៅចុង ម៉ោងនៃការប្រកួត ខណៈដែលក្រុម ឆែលស៊ី យកឈ្នះក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដោយលទ្ធផល ១-០ កាលពីយប់ម៉ិញ។

ហេតុការណ៏បានកើតឡើង បន្ទាប់ពីខ្សែការពារស្លាបស្តាំ ម៉ែនញូ ទាត់បាល់ខុស តែបែជាត្រូវជើង ដេវ៊ីដ ល្វីស ពេញទំហឹង​ពីក្រោយ ហើយ ល្វីស ក៏បានដួលទំនងជាឈឺចុកចាប់ខ្លាំង។ បន្ទាប់មក លោក [...]

ថ្ងៃទី០១ ខែកក្កដា៖ ជូសេ កំណត់​ថ្ងៃ​ត្រឡប់​មក​ដឹកនាំ ឆែលស៊ី

ថ្ងៃទី០១ ខែកក្កដា៖ ជូសេ កំណត់​ថ្ងៃ​ត្រឡប់​មក​ដឹកនាំ ឆែលស៊ី

គ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញ លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលមានរហ័សនាមថា «បុរសម្នាក់ដ៏ពិសេស» (Special One) បានយល់ព្រមត្រឡប់មកកាន់ក្រុមតោខៀវ ឆែលស៊ី (Chelsea) វិញហើយ។


លោក ជូសេ ម៉ូរីញ៉ូ។

ប៉ុន្តែការវិលត្រឡប់របស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានប្រកាសឲ្យដឹងថា គាត់នឹងមកកាន់ក្លឹបនៅទីក្រុងឡុងដ៏ នៅថ្ងៃទី០១ ខែកក្កដា។

តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ទាំងក្រុមឆែលស៊ី និងក្រុមរៀលម៉ាឌ្រីដ (Real Madrid) មិនទាន់បញ្ចេញឲ្យ​ឃើញពីការព្រមព្រាង ណាមួយ ជាសាធារណៈនៅឡើយទេ។

កាសែត សាន់ស្ពត (SunSport) បានរាយការណ៏ថា គាត់(ជូសេ) និងម្ចាស់ក្លឹបឆែលស៊ី លោក រ៉ូម៉ាន អាប្រាម៉ូវិក (Roman Abramovich) បានជួបគ្នា បរិភោគអាហារពេលល្ងាចមួយ នៅភោជនីយដ្ឋាន ឡា ហ្វាមីកល៊ែ (La Famiglia) [...]

បាល់ទាត់៖ ក្រុមតោខៀវ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​អ៊ឺរ៉ូផាលីក លើក​ដំបូង

បាល់ទាត់៖ ក្រុមតោខៀវ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​អ៊ឺរ៉ូផាលីក លើក​ដំបូង

ក្រុមបាល់ទាត់អង់គ្លេសតោខៀវ ឆែលស៊ី (Chelsea) បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អ៊ឺរ៉ុបលំដាប់ទី២ អ៊ឺរ៉ូផាលីក (Europa League) ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ជើងឯកប្រទេសស្វីស អេហ្វស៊ី បាស្ស៊ែល (FC Basel) ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៏។


ក្រុមកីឡាកររបស់ឆែលស៊ី កំពុងសប្បាយរីករាយ ក្រោយពេលរកគ្រាប់បាល់បាន។

បន្ទាប់ពីនាំមុខ ២-១ ក្នុងជើងទី១ កាលពីសប្តាហ៏មុន នៅក្នុងប្រទេសស្វីស ក្រុមឆែលស៊ី មានក្តីកង្វល់មួយ ក្រោយពេល​កីឡាករ ម៉ូហាមេដ សាឡា (Mohamed Salah) រកគ្រាប់បាល់ឲ្យ បាស្ស៊ែល នាំមុខ ១-០ នៅម៉ោងបន្ថែមវគ្គទី១។

ប៉ុន្តែគ្រាប់បាល់របស់កីឡាករ ហ្វឺណាន់ដូ តូរែស (Fernando [...]

បាល់ទាត់៖ ខ្សែ​ការពារ ដេវ៊ីដ ល្វីស ជួយ​ឲ្យ​ឆែលស៊ី ឈ្នះ​បាស្សែល

បាល់ទាត់៖ ខ្សែ​ការពារ ដេវ៊ីដ ល្វីស ជួយ​ឲ្យ​ឆែលស៊ី ឈ្នះ​បាស្សែល

កីឡាករខ្សែការពារ ដេវ៊ីដ ល្វីស (David Luiz) បានរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោងបង្គ្រប់បន្ថែម ហើយជួយឲ្យក្រុម តោខៀវឆែលស៊ី (Chelsea) យកឈ្នះ ២-១ ទៅលើក្រុម អេហ្វស៊ី បាស្សែល (FC Basel) ក្នុងការប្រកួតជើងទី១ នៃពានរង្វាន់ អ៊ឺរ៉ូផាលីក (Europa League) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៏។

បាស្សែល ដែលទើបតែបានមកបង្ហាញខ្លួន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ៊ឺរ៉ូផាលីក ជាលើកទី១ របស់ខ្លួននោះ ជិតនឹង​បញ្ចប់លទ្ធផលបានស្មើទៅហើយ បន្ទាប់ពីទទួលបានបាល់ចំណេញ ប៉េណាល់ទី នៅនាទី ទី៨៧ ហើយកីឡាករ ហ្វាបៀន ស្កា (Fabian Schar) ជាអ្នកធ្វើបានសម្រេច ដោយលុបចោលគ្រាប់បាល់នាំមុខរបស់ក្រុមឆែលស៊ី [...]

តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

ខ្សែប្រយុទ្ធ ហ្វឺរណាន់ដូ តូរ៉ែស (Fernando Torres) បាននិយាយថា គាត់ចង់នៅបន្តជាមួយនឹង ក្រុមតោខៀវ ឆែលស៊ី (Chelsea) រហូតដល់ចប់កិច្ចសន្យារបស់គាត់ ដែលនៅសល់រយះពេល ៣ឆ្នាំទៀត។ ខ្សែប្រយុទ្ធអេស្ប៉ាញ វ័យ២៩ឆ្នាំ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បន្ទាប់ពីការផ្ទេរមកពីក្រុម ហង្សក្រហម លីវើភូល (Liverpool) ទៅកាន់កីឡាដ្ឋាន ស្តេមហ្វដប្រិជ (Stamford Bridge) ក្នុងតម្លៃ ៥០លានផោន(ប្រមាណ ៧៥ លានដុល្លាអេមេរិក) កាលពីខែមករា ឆ្នាំ២០១១។


កីឡាករ វឺណាន់ដូ តូរែស ពេលទាត់អោយក្រុមឆែលស៊ី ប្រទេសអង់គ្លេស។

តូរ៉ែស រកគ្រាប់បាល់បាន ៨១គ្រាប់ ក្នុងការប្រកួត ១៤២លើក សំរាប់ក្រុមលីវើភូល ប៉ុន្តែពេលមកដល់ក្រុម ឆែលស៊ី កីឡាកររូបនេះ ស្ទើរតែប្រែក្លាយទៅជាកីឡាករមួយ ថ្មីផ្សេងទៅវិញ។ គាត់រក គ្រាប់បាល់ បានតិចតួចបំផុត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...