Posts tagged as "Chelsea"

ជូសេ ម៉ូរីញ៉ូ ចង់​នាំ រ៉ូណាល់ដូ មក​ចូល​រួម​ជា​មួយ ក្រុមឆែលស៊ី

ជូសេ ម៉ូរីញ៉ូ ចង់​នាំ រ៉ូណាល់ដូ មក​ចូល​រួម​ជា​មួយ ក្រុមឆែលស៊ី

លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ជិតក្លាយខ្លួនទៅជាគ្រូបង្វឹក របស់ក្រុមឆែលស៊ី (Chelsea) ជាអចិន្រ្តៃយ៏ហើយ ហើយ​គ្រូបង្វឹករៀលម៉ាឌ្រីដ (Real Madrid) រូបនេះ បាននិយាយថា គាត់ចង់នាំយកកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទៅកាន់កីឡាដ្ឋាន ស្តែមហ្វដ ប្រិជ្ជ (Stamford Bridge) ជាមួយនឹងរូបគាត់ នៅរដូវកាលថ្មី។


គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។

មកាសែតដៀលី អេចប្រេស៏ (Daily Express) បានឲ្យដឹងថា ការចាកចេញរបស់លោក ម៉ូរីញ៉ូ ពីកីឡាដ្ឋាន សាន់ទីអឺកូ បឺណាប៊ូ (Santiago Bernabeu) នឹងកើតឡើងនៅចប់រដូវកាលនេះ ហើយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងទៅ​ជំនួសដំណែងគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្រុមឆែលស៊ី នាពេលបច្ចុបន្ប លោក [...]

បាល់ទាត់អង់គ្លេស៖ អាក្វេរ៉ូ ត្រឡប់​មក​ជួយ​ក្រុម​វិញ បន្ទាប់​ជា​ពី​របួស

បាល់ទាត់អង់គ្លេស៖ អាក្វេរ៉ូ ត្រឡប់​មក​ជួយ​ក្រុម​វិញ បន្ទាប់​ជា​ពី​របួស

ខ្សែប្រយុទ្ធរបស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានអវត្តមានក្នុងការប្រកួត ចាប់ពីក្រុមគាត់ទទួលបានជ័យជំនះ ២-០ ទៅលើក្រុមតោខៀវ ឆែលស៊ី (Chelsea) ក្នុងការប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ដោយសារតែបញ្ហារបួសជង្គង់។ ប៉ុន្តែពេលនេះ គាត់បានវិលត្រឡប់​មកធ្វើការហ្វឹកហាត់ដូចធម្មតាវិញហើយ។


កីឡាករសឺជីអូ អាក្វេរ៉ូ ត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីរបួសជង្គង់។

កាលពីថ្ងៃទី២៧ ខែមិនាម្សិលមិញ កីឡាករសញ្ជាតិអាស្សង់ទីន អាក្វេរ៉ូ ដែលរកគ្រាប់បាល់បាន នៅចុងម៉ោង កាលពីខែ​ឧសភាឆ្នាំមុន ធ្វើឲ្យក្រុមម៉ែនឆេស្ទើ ស៊ីធី លើកពានរង្វាន់ព្រីមែលីករូបនេះ បានត្រឡប់មកធ្វើការវឹកហាត់នៅទីលាន ការីងតុន (Carrington) [...]

បាល់ទាត់អ៊ឺរ៉ុប៖ តោ​ខៀវ​ឆែលស៊ី ព្រម​ព្រៀង​ឲ្យ​លោក ម៉ូរីញ៉ូ ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី

បាល់ទាត់អ៊ឺរ៉ុប៖ តោ​ខៀវ​ឆែលស៊ី ព្រម​ព្រៀង​ឲ្យ​លោក ម៉ូរីញ៉ូ ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី

កាសែត ដៀលីអេចប្រេស៏ (Daily Express) បានឲ្យដឹងថា ក្រុមបាល់ទាត់នៃប្រទេសអង់គ្លេស ឆែលស៊ី (Chelsea) បាន​យល់ព្រមឲ្យលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ធ្វើជាគ្រូបង្វឹកថ្មីនៅទឹកដី ស្ទែមហ្វដប្រិជ (Stamford Bridge) នៅរដូវ​ក្តៅខាងមុខ និងមានកិច្ចសន្យារយះពេល ៣ឆ្នាំ។


លោក ជូសេ ម៉ូរីញ៉ូ។

លោក ម៉ូរីញ៉ូ និងម្ចាស់ក្លឹបតោខៀវ លោក រ៉ូម៉ែន អាប្រាម៉ូវីច (Roman Abramovich) បានយល់ព្រម ក្នុងលក្ខ័ណផ្ទាល់ខ្លួន​អស់ហើយ ដែលមានកិច្ចសន្យារយះពេល៣ឆ្នាំ។ ប៉ុន្តែនៅចាំតែការចុះហត្ថលេខា របស់គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះ តែ​ប៉ុណ្ណោះ។ គ្រូបង្វឺករូបនេះ នៅជាប់កិច្ចសន្យាជាមួយ នឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) នៅឡើយ ប៉ុន្តែគាត់នឹងពិភាក្សា​ពីបញ្ហានេះ ជាមួយនឹងម្ចាស់ក្លឹប។

អតីតគ្រូបង្វឹកក្រុមឆែលស៊ីរូបនេះ [...]

បាល់ទាត់អង់គ្លេស៖ ម៉ែនញូ​ទិញ​យក​ខ្សែការពារ របស់​ក្រុម​បិនហ្វីកា

បាល់ទាត់អង់គ្លេស៖ ម៉ែនញូ​ទិញ​យក​ខ្សែការពារ របស់​ក្រុម​បិនហ្វីកា

កាសែតរបស់ព័រទុយហ្គាល់មួយបានឲ្យដឹងថា ក្រុមបាល់ទាត់អង់គ្លេស ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) បានចុះកិច្ចសន្យាជាផ្លូវការរួចរាល់ហើយ ក្នុងការនាំយកខ្សែការពារ​កណ្តាល​របស់ក្រុម បិនហ្វីកា (Benfica) កីឡាករ អ៊ីស្ស៊ីឃ្វែល ការ៉េ (Ezequiel Garay) មកចូលរួមជាមួយនឹងក្រុម។


កីឡាករ អ៊ីស្ស៊ីឃ្វែល ការ៉េ ពេលនៅទាត់អោយក្រុមបិនហ្វីកា។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានធ្វើឲ្យក្រុមធំៗនៅអ៊ឺរ៉ុប មានការចាប់អារម្មណ៏យ៉ាងខ្លាំង ក្នុងរដូវកាលនេះ។ អតីត​ខ្សែការពារ​របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) រូបនេះ ក៏បានជួយឲ្យក្រុម បិនហ្វីកា ក្លាយជាក្រុមមួយ ដែលឈរលើគេនៅ​ក្នុង​តារាងលីកា នៃប្រទេសព័រទុយហ្គាល់ក្នុងរដូវកាលនេះដែរ។

ជាក់ស្តែងក្រុម បិនហ្វីកា [...]

បាល់ទាត់ពិភពលោក៖ បាឡូតេលី ជួយឲ្យ អ៊ីតាលីស្មើជាមួយ ប្រេស៊ីល

បាល់ទាត់ពិភពលោក៖ បាឡូតេលី ជួយឲ្យ អ៊ីតាលីស្មើជាមួយ ប្រេស៊ីល

កីឡាករខ្សែប្រយុទ្ធស្បែកខ្មៅ ម៉ារីអូ បាឡូតេលី (Mario Balotelli) បានរកគ្រាប់បាល់ចូលទីគ្រាប់ទី២ ជួយឲ្យក្រុម ម្ចាស់ជើង​ឯកបាល់ទាត់ពិភពលោក ៤សម័យកាល អ៊ីតាលី បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ ជាមួយនឹងក្រុមម្ចាស់ជើងឯក​បាល់​ទាត់​ពិភពលោក ៥សម័យកាល ប្រេស៊ីល ក្នុងការប្រកួតមិត្តភាពអន្តរជាតិក្នុងទីក្រុងចេនេវ៉ា (Geneva) នៃប្រទេសស្វីស កាលពី​ថ្ងៃព្រហស្បតិ៏កន្លងទៅ។


កីឡាករជនជាតិអ៊ីតាលី ម៉ារីអូ បាឡូតេលី ក្រោយពេលបានជ័យជំនះ។

ក្រុមបាល់ទាត់អ៊ីតាលី ស្ទើរតែបាត់ឱកាសទៅហើយ នៅពេលដែលក្រុមប្រេស៊ីល នាំមុខមុន ២-០ ក្នុងការប្រកួតវគ្គទី១ ដែលជាគ្រាប់បាល់របស់កីឡាករ ហ្វ្រេដ (Fred) មកពីក្រុម ហ្លាំមីណិន (Fluminense) នៅនាទី ៣៣ ខណៈដែលកីឡាករ អូស្កា (Oscar) មកពីក្រុមតោខៀវឆែលស៊ី (Chelsea) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...