«ម្ចាស់ក្សត្រីទាំងបី» សំណើចខ្លីៗ
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានបុត្រីបីអង្គ ដែលពេញរូបពេញរាង ប្រកបដោយលក្ខិណាប្រិមប្រិយ។ ម្ចាស់ក្សត្រីទាំងបី កើតឆ្នាំខុសគ្នា តែបានកើតថ្ងៃខែដូចគ្នាទាំងអស់ ដែលបើតាមទម្លាប់ រាល់ឆ្នាំ ថ្ងៃខួបកំណើតរបស់ម្ចាស់ក្សត្រីទាំងបីអង្គ ត្រូវបានធ្វើក្នុងថ្ងៃតែមួយ។ បុណ្យខួបក្នុងឆ្នាំនេះ នឹងត្រូវធ្វើនៅថ្ងៃស្អែក។ ព្រះរាជា បានឈ្វេងយល់ដូច្នោះហើយ ទ្រង់ក៏ព្រះរាជទាន ប្រារព្ធពិធីដ៏ធំមួយ ថ្វាយបុត្រីព្រះអង្គ និងផ្ដល់ឱកាស«មាស»ឲ្យម្ចាស់ក្សត្រីទាំងបី ដោយមានព្រះរាជឱង្ការថា៖
- យប់ស្អែក ដើម្បីជាអំណោយ ឲ្យដល់បុណ្យខួបរបស់បុត្រីទាំងបី បិតារាជាអនុញ្ញាតឲ្យបុត្រី ឲ្យអញ្ជើញសង្សាបុត្រមួយអង្គៗ មកនៅជាមួយ។
លុះយប់ស្អែកឡើង បន្ទាប់ពីបុណ្យខួបកំណើត បានបញ្ចប់ទៅយ៉ាងអធិកអធមរួច ម្ចាស់ក្សត្រីទាំងបី បាននាំសង្សារបស់ព្រះអង្គ ចូលទៅក្នុងបន្ទប់តែរៀងៗ។ ស្ងាត់បន្តិច ព្រះរាជាបានយាង [...]