
គម្រោងធ្វើភេរវកម្មមួយទៀតនៅបារាំង ទើបនឹងត្រូវបាន«បំបែក»
ប្រតិបត្តិការ ដែលដឹកនាំដោយ នគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង (ហៅកាត់ថា DGSI) នេះ បានចាប់ផ្ដើមធ្វើ តាំងពីព្រឹកថ្ងៃព្រហស្បត្តិ៍មកម្លេះ ក្នុងតំបន់អាហ្សង់តឺយ (Argenteuil ភាគខាងជើងរដ្ឋធានី ប៉ារីស)។ ប៉ុន្តែរហូតមកដល់យប់ថ្ងៃដដែល ទើបរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប៊ែរណារ កាស្នើវ (Bernard Cazeneuve) បានចេញ មកធ្វើការប្រកាសអះអាងថា ប្រតិកម្មរបស់អាជ្ញាធរនេះ បានអនុញ្ញាតឲ្យប្រទេសបារាំង ឆ្លងផុតពីគម្រោងមួយ ដែលកំពុងត្រៀមរួចជាស្រេចហើយ ក្នុងការធ្វើភេរវកម្ម។
នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ប្រតិបត្តិការនៅបន្តធ្វើនៅឡើយ។ អាជ្ញាធរបានធ្វើការឆែកឆេរ នៅក្នុងអាគារស្នាក់នៅមួយ បន្ទាប់ពីបានជម្លៀស អ្នករស់នៅទីនោះ ចេញអស់។ សម្ភារៈ និងសារជាតិផ្ទុះមួយចំនួន ត្រូវបានរកឃើញ នៅក្នុងលំនៅដ្ឋានជនសង្ស័យ ដែលស្ថិតក្នុងអាគារនោះ ប៉ុន្តែអាជ្ញាធរនៅមិនទាន់បានបញ្ជាក់ ឲ្យលំអិតអំពីការរកឃើញ ទាំងនេះនៅឡើយ។ [...]