ប្រធានាធិបតីបារាំងជួប ហ៊ុន សែន ដើម្បីជំទាស់ពីដំណើរការបោះឆ្នោតជាតិ ខែកក្កដា?
ទស្សនាវដ្ដី-សារព័ត៌មាន «Paris Match» ដ៏ធំរបស់ប្រទេសបារាំង បានចុះផ្សាយកាលពីសប្ដាហ៍មុនថា នៅក្នុងឱកាសនៃមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងក្រុងញ៉ូយក សហរដ្ឋអាមេរិក ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងមានឱកាសជួបលោក ហ៊ុន សេន ដើម្បីសំដែង ពីការជំទាស់របស់ប្រទេសបារាំង ចំពោះដំណើរការ នៃការបោះឆ្នោតជាតិចុងក្រោយបំផុត ក្នុងប្រទេសកម្ពុជា ដែលបានប្រព្រឹត្តិទៅ កាលពីខែកក្កដាកន្លងទៅ។
សារព័ត៌មានបារាំង បានអះអាងដូច្នេះ នៅក្នុងអត្ថបទមួយរបស់ខ្លួន ដែលមានចំណងជើងថា «សេចក្ដីអំពាវនាវ របស់បណ្ដាជនខ្មែរ ទៅកាន់ អេម៉ានុយអែល ម៉ាក្រុង»។ អត្ថបទនោះ បានលើកមកនិយាយ ពីបាតុកម្មរបស់ពលរដ្ឋខ្មែរ និងពលរដ្ឋមានដើមកំណើតខ្មែរ [...]