ICC ប្រកាសផ្ដោតសំនុំរឿងក្ដី ទៅលើឧក្រិដ្ឋកម្មបរិស្ថាន និងការបណ្ដេញចេញ
នៅក្នុងឯកសាថ្មីមួយ នៃវិធានទូទៅ ទាក់ទងនឹង«ការជ្រើសរើសបណ្ដឹង និងការដាក់សំណុំរឿងជាអាទិភាព» ដែលត្រូវបានចេញផ្សាយ ដោយសាលាក្ដីកាលពីថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តររដ្ឋអាជ្ញានៃសាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេ ICC និងភាសាបារាំង CPI) បានបញ្ជាក់ថា ការិយាល័យរបស់អ្នកស្រី នឹងផ្ដោតការយកចិត្តទុកដាក់ ជាពិសេស «ទៅលើឧក្រិដ្ឋកម្ម ដែលរាប់បញ្ចូល ឬបង្កឲ្យមាន ការបំផ្លិចបំផ្លាញបរិស្ថាន ការធ្វើអាជីវកម្មខុសច្បាប់ ទៅលើធនធានធម្មជាតិ ក៏ដូចជាការបណ្ដេញពលរដ្ឋចេញដោយបង្ខំ ចេញពីលំនៅដ្ឋានរបស់ពួកគេ»។
» ឯកសារនោះ អាចរកអានបាន ដោយចុចនៅលើខ្សែភ្ជាប់ ជា«ភាសាអង់គ្លេស» និង«