ហ៊ុន សែន៖ ពណ៌អីក៏ដោយ កុំតែបដិវត្តន៍ពណ៌
ពាក្យ«ពណ៌» មិនបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គេងលក់បិទភ្នែកយ៉ាងសុខស្រួលនោះឡើយ។ ជាពិសេស លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជាខ្លួនលោក តែងបានលើកពីករណីនេះជាញឹកញាប់ នៅក្នុងការថ្លែងជាសាធារណៈ ថានឹងធ្វើការទប់ស្កាត់ ទោះជានៅក្នុងតម្លៃណាក៏ដោយ មិនឲ្យមានបដិវត្តន៍«ពណ៌»កើតឡើងនៅកម្ពុជា បានជាដាច់ខាត។
ការថ្លែងចុងក្រោយបង្អស់ របស់លោក ហ៊ុន សែន ទាក់ទងនឹងបដិវត្តន៍«ពណ៌» បានធ្វើឡើងក្នុងព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភានេះ នាពិធីចែកសញ្ញាប័ត្រ ដល់និស្សិតវិទ្យាស្ថានឯកជនមួយ កណ្ថាលរាជធានី ភ្នំពេញ និងនៅក្រោយមួយថ្ងៃ ពីយុទ្ធនាការ«ថ្ងៃចន្ទពណ៌ខ្មៅ» ឬហៅម្យ៉ាងទៀត យុទ្ធនាការ«ស្លៀកពាក់ខ្មៅ» ដែលរៀបចំឡើងតាមបែបសន្តិវិធី ដោយក្រុមអង្គការសង្គមស៊ីវិលមួយក្រុម ដើម្បីទាមទារឲ្យមានការដោះលែង [...]