គន្លឹះ៥យ៉ាង ដែលជួយឲ្យអ្នកចងចាំមេរៀនបានល្អ
គន្លឹះសំខាន់ ក្នុងការធ្វើឲ្យខ្លួនឯងឆាប់ចាំ និងយល់មេរៀនបានរហ័សនោះ ការទន្ទេញគឺជាវិធីសាស្ត្រដែល មានប្រសិទ្ធភាព និងចាំបាច់បំផុត ដែលមនុស្សភាគច្រើនបានអនុវត្តន៍។ ជាមួយគ្នានោះ មនុស្សម្នាក់ៗ មានវិធីសាស្ត្រផ្សេងៗគ្នា ក្នុងការទន្ទេញដើម្បីឲ្យឆាប់ចាំ និងយល់ តែអ្នកខ្លះទៀត មិនសូវទទួលបានប្រសិទ្ធភាពនោះទេ។ ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួន ដែលអ្នកអាចអនុវត្តន៍បានគ្រប់ពេល៖
១. ជ្រើសរើសទីកន្លែង
ប្រសិទ្ធភាពនៃការទន្ទេញ គឺមានលក្ខណៈខុសៗគ្នា។ មនុស្សម្នាក់ៗ មានចំណង់ចំណូលចិត្ត ឬលក្ខណៈពិសេសផ្សេងៗគ្នា ដោយផ្អែកលើបរិស្ថានជុំវិញខ្លួន ពោលគឺអ្នកខ្លះអាចមើលសៀវភៅ នៅទីសាធារណៈក៏បាន តែអ្នកខ្លះទៀតត្រូវការនៅកន្លែងស្ងប់ស្ងាត់ ដោយមិនមានការរំខានពីអ្នកដទៃ។ ដូច្នេះហើយ ដើម្បីប្រាកដថា [...]