Posts tagged as "Euro 2016"

អ៊ឺរ៉ូ២០១៦៖ បារាំង​ម្ចាស់​ផ្ទះ​ពិបាក​យក​ជ័យជំនះ ក្នុង​ការ​ប្រកួត​បើក​ឆាក

អ៊ឺរ៉ូ២០១៦៖ បារាំង​ម្ចាស់​ផ្ទះ​ពិបាក​យក​ជ័យជំនះ ក្នុង​ការ​ប្រកួត​បើក​ឆាក

ជាការផ្ទុះអំណរ នៅនាទីចុងក្រោយ របស់ប្រទេសបារាំង ដែលជាម្ចាស់ផ្ទះ រៀបចំការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អ៊ឺរ៉ុប សម្រាប់ឆ្នាំ ២០១៦។ បារាំង ត្រូវជួបប្រកួតបើកឆាក ជាមួយក្រុមជម្រើសជាតិ រ៉ូមានី ដែលមានអ្នកចាំទី និង​ខ្សែ​ការពារដ៏រឹងមាំ។ ភាពរឹងមាំ របស់ក្រុមរ៉ូមានីនេះ បានបង្ហាញច្បាស់ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង។ ក្រុម​បារាំង​ដែលសម្បូរ​ដោយ​តារា​បាល់ទាត់​អន្តរជាតិ មានឱកាសបណ្ដើរបាល់ ទៅមុខទីរបស់រ៉ូមានី បានតិចតួច​បំផុត ខណៈ​ខាង​រ៉ូមានី បាននាំបាល់មកលលេង នៅមុខទីបារាំងញយដង និងថែមទាំងបង្ក​ការភ័យបុក​ពោះ​ដល់​បារាំង នៅ​នាទី​ដំបូង​នោះ​ផង។

បារាំងត្រូវរងចាំរហូដល់ពាក់កណ្ដាលម៉ោងទី២ នៅនាទីទី៥៨ ដោយទទួលបាល់ពីកីឡាករខ្សែបម្រើ ឌីមីទ្រី ប៉ៃយ៉េត (Dimitri Payet) កីឡាករខ្សែប្រយុទ្ធ អូលីវីយ៉េ ហ្សីរូ (Olivier Giroud) បានប្រើក្បាលរបស់ខ្លួន បុក​បាល់​បញ្ចូលទីរបស់រ៉ូមានី រកពិន្ទុឲ្យបារាំងបានមួយគ្រាប់មុន។ ប៉ុន្តែនៅ៧នាទីក្រោយ [...]

អ៊ឺរ៉ូ២០១៦៖ កាលវិភាគ​លំអិត​ទាំង​ស្រុង នៃ​ការ​ប្រកួត

អ៊ឺរ៉ូ២០១៦៖ កាលវិភាគ​លំអិត​ទាំង​ស្រុង នៃ​ការ​ប្រកួត

ការបែងចែកក្រុមពូល នៅក្នុងការជួបប្រកួត នៃក្រុមបាល់ទាត់ជម្រើសជាតិ របស់ទ្វីបអ៊ឺរ៉ុប ត្រូវបានប្រកាស​ចេញឲ្យដឹងហើយ នៅល្ងាចថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះ ហើយកាលវិភាគ​នៃការប្រកួតនីមួយៗ ក៏ត្រូវបាន​រៀបចំ​រួចជាស្រេចដែរ។ ជាការជួបជុំគ្នា ដើម្បីប្រកួតបាល់ទាត់បួនឆ្នាំម្ដង ក្នុងការដណ្ដើមពានរង្វាន់ ជាជើងឯក​អ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា នៅតាមពហុដ្ឋាន​សម្រាំងៗ​មួយ​ចំនួន នៃ​ប្រទេស​បារាំង។

ខាងក្រោមនេះ ជាកាលវិភាគលំអិតទាំងស្រុង នៃការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិ ទាំង២៤ប្រទេស (ម៉ោងខាងក្រោមនេះ ជាម៉ោងនៅក្នុងប្រទេសបារាំង រីឯម៉ោងនៅកម្ពុជា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹង​ធ្វើ​ការ​បន្ថែម​ទិន្នន័យ នៅពេលក្រោយ)៖


វគ្គជម្រុះ

[...]

បីសាច​ក្រហម ប៊ែលហ្សិក លត់​មាន់​គក​ម្ចាស់​ផ្ទះ មុន​អ៊ឺរ៉ូ២០១៦

សូមកុំភ្លេចថា ក្រុម«បីសាចក្រហម» រហស្សនាមរបស់ក្រុមបាល់ទាត់ ជំរើសជាតិនៃប្រទេសប៊ែលហ្សិក មាន​ចំណាត់​ថ្នាក់លេខ ២ នៅសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ ហើយចំណាត់ថ្នាក់នេះ មិនមែនគ្រាន់តែឲ្យ​ល្អ​មើលទេ ព្រោះក្រុមនេះទើបនឹងលត់ក្រុមមាន់គក របស់ប្រទេសបារាំង ដែលជាម្ចាស់ផ្ទះរៀបចំ​ការប្រកួត​ដណ្ដើម​ពាន​រង្វាន់អ៊ឺរ៉ូ ២០១៦ ក្នុងពេលខាងមុខ ជាមួយនឹងពិន្ទុ៤-៣។ នៅចំពោះក្រុមបីសាចក្រហម ដែល​មាន​ការ​រៀបចំ​ល្អ និងពូកែខាងបាល់ខ្ពស់ៗនោះ ក្រុមមាន់គកបារាំង បានប្រតិកម្មយឺតពេល ហើយរក​បាន​បី​គ្រាប់ យ៉ាង​ប្រហោងពោះ បន្ទាប់ពីមានការផ្លាស់ប្ដូរកីឡាករ ទាំងសងខាងជាងច្រើននាក់នោះមក។

រងការវាយបំបាក់ កាលពីឆ្នាំ២០១២ នៅចំពោះក្រុមហូឡង់ និងក្រុមក្រូអាស៊ី ក្រុមជម្រើសជាតិ របស់ប៊ែលហ្សិក តែងរងនូវការរិះគន់ថា មិន«ខ្មេះ»អ្វីឡើយ នៅចំពោះក្រុមបាល់ទាត់ ជម្រើសជាតិធំៗ ក្នុងលោក។ ប៉ុន្តែ​បន្ទាប់​ពី​ការប្រកួត ដណ្ដើមពានរង្វាន់ពិភពលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...