សម្ភាសអាឡិច៖ លេសរបស់រដ្ឋាភិបាល ដោយក្រុមមនុស្សមិនដឹងច្បាប់
«គេថា ទាល់តែខ្ញុំចេញពីខ្មែរមួយរយៈសិន ទើបអាចចូលទឹកដីខ្មែរវិញបាន។ អាហ្នឹង វាអត់មានន័យទេ អាហ្នឹងគ្រាន់តែជាលេសមួយ សម្រាប់ហាមខ្ញុំមិនឱ្យចូលទឹកដីខ្មែរវិញ។» នេះជាការលើកឡើង របស់សកម្មជនការពារធនធានធម្មជាតិតំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson)។ លោកបាននិយាយជាខេមរភាសាច្បាស់ៗទៀតថា ប្រសិនបើរដ្ឋាភិបាលខ្មែរ មានឆន្ទៈពិតប្រាកដ ក្នុងការផ្តល់សិទ្ធិឱ្យលោកបន្តរស់នៅ និងធ្វើការងារនៅក្នុងប្រទេសខ្មែរមែន រដ្ឋាភិបាលមិនមែនឱ្យលោកចេញ មួយរយៈពេលខ្លីនោះទេ។
ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ អនុប្រធានអង្គការ មាតាធម្មតាជាតិ រូបនេះបានប្តេជ្ញាថា លោកនឹងមិនចាកចេញ ពីប្រទេសកម្ពុជាដោយស្មគ្រ័ចិត្តឡើយ លុះត្រាតែមានការចាប់បង្ខំ ពីសំណាក់អាជ្ញាធរកម្ពុជា។ នេះ [...]